BREAKING NEWS
Search

ចង់ធ្វើថៅកែគេនឹងពិបាក បើមិនចេះ​ជំនាញបឋមទាំងបួននេះសិន

ឥឡូវនេះ ​យើងភាគច្រើន ត្រូវបានបំពុលដោយការលក់សំបុត្រ​ឱ្យទៅ​អង្គុយ រៀនធ្វើ«អ្នកមាន»។ នេះជាការបោកបញ្ឆោត​សម័យទំនើប ព្រោះ​គ្មានចំណេះដឹងណាមួយ ដែលនឹង​រៀនទៅជាអ្នកមាន​ទេ មាន​តែបង្កើតគំនិតវិជ្ជមាន​ និងភាពស្កប់ស្កល់នៃជីវិតប៉ុណ្ណោះ​ដែលគេអាចបង្រៀនបាន​។

ភាពជាសហគ្រិន អ្នកបង្រៀន​ខ្លះ មិនច្បាស់ខ្លួនឯងផង​ តែអាចបញ្ឆោតយុវវ័យឱ្យចំណាយពេលចំណាយប្រាក់ ដែល​ចុងក្រោយក្លាយជាការសិក្សា​ឬបង់ប្រាក់ ដែលអសារឥតការ។

តើលក្ខណៈជាមូលដ្ឋាន នៃសហគ្រិនភាពត្រូវការអ្វីខ្លះជាចម្បងៗ៖

១ ភាពជាអ្នកដឹកនាំ

ភាពជាសហគ្រិនជោគជ័យ ត្រូវបានកំណត់ដោយកំណើនចំណូល ឬទីផ្សារ​រីកធំឡើង យ៉ាងឆាប់រហ័សនិងមានស្ថេរភាពផង​។ នេះមានន័យថា ការ​ជួលមនុស្សផ្សេងទៀតមកឱ្យធ្វើការជំនាញយើង​ត្រូវចេះដឹកនាំនិងគ្រប់គ្រងគេ។ ជាការសំខាន់ណាស់ សម្រាប់សហគ្រិនដែលត្រូវយកចិត្តទុកដាក់លើអ្វីគ្រប់យ៉ាងកំពុង​តែកើតឡើងនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ប្រសិនបើចង់អោយក្រុមហ៊ុនទទួលបានជោគជ័យ ត្រូវរៀនវិធីសាស្ត្រដែលជួលបានត្រឹមត្រូវសម្រាប់ការងារកំណត់​ត្រឹមត្រូវហើយទុកឱ្យពួកគេបំពេញការងាររដោយសេរី និង​មានទឹកចិត្ត​។

ចុចអានអាថ៌កំបាំងធំ៤ ដែលមេ​ដឹកនាំ​ជាច្រើន​មិនបានយល់ទាន់ពេលវេលា

២ ហិរញ្ញវត្ថុនិងការវាយតម្លៃ
សហគ្រិនម្នាក់ៗត្រូវវិនិយោគ ដូចជា លុយ ពេលវេលា ជំនាញឬកេរ្តិ៍ឈ្មោះតែក្នុងនោះ​ផ្នែក​ទ្រព្យសម្បត្តិត្រូវការតាមដាន​និង​វាយ​តម្លៃច្បាស់លាស់ មិនថាជាសាច់ប្រាក់ ជា​អចលនទ្រព្យឬកម្មសិទ្ធិបញ្ញា។  សហគ្រិនម្នាក់ណាដែលមិនចេះផ្នែកនេះ​ឬគេចវ៉េះ រំពឹងថាអ្នកដទៃនឹងធ្វើជំនួស​អាចប្រឈមនឹងការក្ស័យទុន សូមចុចអាន មូលដ្ឋានគ្រឹះ នៃការ​ធ្វើរបាយការណ៍ហិរញ្ញវត្ថុ

៣ ទីផ្សារ​និងទំនាក់ទំនង​

អាជីវកម្មមួយជោគជ័យ ត្រូវការយុទ្ធសាស្ត្រទីផ្សារខ្លាំង។ អាជីវកម្មមួយចំនួនត្រូវដួលវិញភ្លាមៗបន្ទាប់ពីបើកដំណើរការមិនបានប៉ុន្មាន ដោយសារតែខ្សោយយុទ្ធសាស្រ្តទីផ្សារនិងមិនចេះផ្នែកនេះ​ ថែមទំាំង​រើសប្រធានទីផ្សារ​ដែលមិនពូកែ។

ជំនួញនីមួយៗ ក៏ត្រូវការភា្ចប់ទំនាក់ទំនងល្អ តាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ ល្បីៗ ច្បាស់ជាកេរ្តិ៍ឈ្មោះ ឬយីហោនៃផលិតផលរបស់យើងនឹងមានឥទ្ធិផលទៅដល់ទីផ្សារគោលដៅ។ បង្កើនកេរ្តិ៍ឈ្មោះឲ្យក្រុមហ៊ុនទទួលបានការចាប់អារម្មណ៍ពីអតិថិជន និងបង្កើនការលក់ ព្រោះបើយើងធ្វើទីផ្សារបានកាន់តែខ្លាំង ការលក់ក៏កាន់តែដាច់។ លុយដែលចំណាយទៅលើការធ្វើទីផ្សារតែងតែផ្តល់ផលមកវិញ ប៉ុន្តែតិចឫច្រើនគឺផ្អែកលើការចំណាយក្នុងទីផ្សារនេះឯង។

ចុចអាន ក្រុមហ៊ុនដែលភាន់ច្រលំគ្នារវាង ទីផ្សារ​និងផ្នែកលក់តែងតែ​បរាជ័យ!​ហេតុអ្វី?

៤ ជំនាញទន់

ជំនាញទន់ គឺជាផ្នែកសំខាន់មួយនៃការស្វែងរកការ​ទាក់ទាញចិត្ត​លើបណ្តាញ​ និងរក្សាអតិថិជន។ ជំនាញនេះ ជួយអ្នកឱ្យឈ្នះបាន​អតិថិជនថ្មី បានបុគ្គលិកល្អៗមកព្រមដើរតាម និងទទួលបានបណ្តាញកាន់តែច្រើនឡើងដែលមកទុកចិត្តសហការជាមួយ។

ចុចអាន ចាប់ផ្តើមអាជីវកម្ម ដោយផ្តល់នូវអ្វី​ដែលមនុស្សជាច្រើនកំពុងត្រូវការ​

ដោយ សុភា

ប្រភព Forbes 

ចុចអាន Amazon ចេញសាច់ដុំដាក់fortniteដណ្តើមទីផ្សារហ្គេមអនឡាញ

ចុចអាន មុខងារសំខាន់​ទាំងប្រាំដែលត្រូវចេះ​មុនចូលកាន់ការងារគ្រប់គ្រងកម្រិត​បឋម