BREAKING NEWS
Search

ផ្លូវក្រោមដីឆ្លងកាត់ព្រំដែនចិន-ឡាវបញ្ចប់ការសាងសង់ហើយ

ផ្លូវក្រោមដីឆ្លងកាត់ព្រំដែនចិន-ឡាវបានបញ្ចប់ការសាងសង់ហើយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

“ផ្លូវក្រោមដីមិត្តភាព” នេះមានប្រវែងសរុប៩.៥៩គីឡូម៉ែត្រដោយនៅខាងចិនមានប្រវែង៧.១៧គីឡូម៉ែត្រនិងខាងឡាវមាន២.៤២គីឡូម៉ែត្រ។

លោក Liu Juncheng នៃក្រុមហ៊ុន China Railway Kunming Group Co. Ltd. បាននិយាយថា ​“ការសាងសង់ផ្លូវក្រោមដីនេះគឺជាការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងគម្រោងផ្លូវដែកចិន-ឡាវ”។

ការសាងសង់បានបញ្ចប់ប្រមាណ៩៧,៥ភាគរយនៅចំណុច Yuxi-Mohan ខាងប្រទេសចិន។ លោក Liu បាននិយាយបន្ថែមថា ការដាក់ផ្លូវដែកនិងការសាងសង់ស្ថានីយ៍កំពុងដំណើរការដូចការគ្រោងទុក។

ដោយប្រើស្តង់ដារនិងឧបករណ៍បច្ចេកទេសរបស់ប្រទេសចិន ផ្លូវដែកចិន-ឡាវបានលាតសន្ធឹងចម្ងាយជាង១,០០០គីឡូម៉ែត្រពីទីក្រុង Kunming ទីរួមខេត្ត Yunnan ប្រទេសចិនភាគនិរតីទៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ។ គម្រោងនេះគ្រោងនឹងបញ្ចប់ហើយបើកឲ្យធ្វើចរាចរណ៍នៅចុងឆ្នាំ២០២១។

ផ្លូវដែកនេះត្រូវបានគេមើលឃើញថាជាគម្រោងយុទ្ធសាស្ត្រមួយរវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិននិងយុទ្ធសាស្ត្ររបស់ប្រទេសឡាវដើម្បីប្រែក្លាយពីប្រទេសដែលគ្មានសមុទ្រទៅជាមជ្ឈមណ្ឌលតភ្ជាប់ដីគោក។ ផ្លូវដែកនេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាង Kunming និងវៀងច័ន្ទបានកន្លះថ្ងៃ៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Xinhua

ចុចអាន៖ ចំណុច ១ ខុស​គ្នា​ផ្លូវទាំង​ ៣៨ ខ្សែ​នៅ​សៀមរាប ​ស្ថាបនា​ខុស​ពី​ខេត្ត​ព្រះសីហនុ

ចុចអាន៖ ផ្លូវទាំង ៣៨ ខ្សែនៅសៀមរាប ចំណាយថវិកាតិចជាងការគ្រោងទុក ផ្អែក​កត្តា ៣ យ៉ាង​