BREAKING NEWS
Search

ស្វែង​យល់ដឹង​ពី​ការ​ដាក់​ប៊ីចេង​លើ​ដំណាំ​ហូប​ផ្លែ​ អាច​ទទួល​បាន​ផល​កាន់​ផ្លែ​ច្រើន​

សិក្សា​ពី​ដំណាំ​ហូប​ផ្លែ​ មាន​ប្រភេទ​ផ្លែ​មៀន សាវម៉ាវ ផ្ញៀវ​ តាម​វិធីសាស្ត្រ​ថ្មី​ ក្នុង​ការ​ធ្វើ​ឲ្យ​ដំណាំ​ហូប​ផ្លែ​ចេញ​ផ្កា​ និង​កាន់​ផ្លែ​ច្រើន ​ដោយសារ​ជំនួយ​ពី​ការ​ដាក់​ប៊ីចេង​នោះ។

តាមរយៈ​ការ​បង្ហោះ​ហ្វេស​ប៊ុ​ក​របស់ លោក សំអឿន គីម ម្ចាស់​ចម្ការ​គូលែន​ហា​វ៉ៃ ខេត្ត​ព្រះវិហារ​ បាន​បង្ហាញ​​ដល់​កសិករ​យើង​ឲ្យ​យល់​ពី​ការ​ដាក់​ប៊ីចេង​នេះ​ទទួល​បាន​ផល​ច្រើន ដោយ​វិធី​ជួយ​ឲ្យ​ដំណាំ​យើង​ចេញ​ផ្កា​បាន​ច្រើន និង​កាន់​ផ្លែ​​ច្រើន​។

​បន្ថែម​ពី​នេះ វិធី​ធ្វើ គឺ​យក​ប៊ីចេង​១​ស្លាបព្រា​កាហ្វេ លាយ​ទឹក​១​លីត្រ​ បាញ់​លើ​ដំណាំ​ដែល​ចាប់ផ្ដើម​ចេញ​ពន្លក​ផ្កា បាញ់​រាល់​៥​ថ្ងៃ ឬ​១​អាទិត្យ​ម្តង ​រហូត​ដល់ពេល​វា​ចេញ​ក្តិ​ប។​ ក្នុងនោះ មាន​បងប្អូន​ដែល​អនុវត្ត​បែបនេះ​ឃើញថា ​ចេញ​ផ្កា​ច្រើន​ និង​កាន់​ផ្លែ​ច្រើន​មែន​។

​វិធីសាស្ត្រ​នេះ​ ទើបតែ​មានការ​ផ្សព្វផ្សាយ​បន្ត​គ្នា​ ហើយ​ឃើញថា​ ការ​យក​ប៊ីចេង ​ជា​ជំនួយ​ឲ្យ​ដំណាំ​ហូប​ផ្លែ​ទទួល​បាន​ផល​ល្អ​ប្រសើរ​ និង​មាន​ប្រសិទ្ធភាព​បំផុត​៕​
អត្ថបទ ៖ កញ្ញា វ៉ាត​

សូមចុចអាន ៖ ការ​ប្រមូល​ផល​ស្រូវ​ជា​លើក​ទី​២ ​ប្រជាកសិករ​នាំគ្នា ​សម្រុក​លក់​ទៅ​ឲ្យ​សហគមន៍​ក្រុមហ៊ុន​បៃតង ​ក្នុង​តម្លៃ​លើស​ទីផ្សារ​​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114