BREAKING NEWS
Search

រៀនគូសផែនទីអាជីពទៅជានាយកប្រតិបត្តិក្នុងរវាងពេល ៥ ឆ្នាំខាងមុខ

តើដែលគិតស្រមៃថា ខ្លួនឯងនឹងទៅដល់លំដាប់ណាក្នុងរយៈពេល ៥ ឆ្នាំទៀត?

នៅក្នុងយុគសម័យនៃភាពជាសហគ្រិន គ្រប់គ្នាអាចចាប់មាន​គំនិតបើកអាជីវកម្មផ្ទាល់ខ្លួនបង្កើតឱកាសឱ្យ​ខ្លួនឯងនៅក្នុងកៅអីជានាយក​ប្រតិបត្តិទោះជោគជ័យឬមិនក្តី ប៉ុន្តែតើមានអ្នកណាចង់​បានការ​បំភ្លៃ កុហកខ្លួនឯងនោះ ? គ្រប់គ្នា​ចង់ឃើញខ្លួនឯង​ទៅដល់ទីនោះដោយសមត្ថភាព​ពិត ​មិនមែន​លួងសុំតំណែង​ពីឳពុកម្តាយ​ឬប្រពន្ធប្តីនោះទេ។

កសាងសមត្ថភាព​ពិត​ឆ្ពោះ​ទៅរកតំណែងជានាយកប្រតិបត្តិដោយរបៀបណា?

ឆ្ពោះទៅរក​កៅអីជានាយកប្រតិបត្តិ មានជំហានជាក់ស្តែងមួយចំនួនដែលអាចបង្កើនល្បឿនដំណើររបស់យើង​រួមមាន៖

១ ស្វែងរកតួនាទីដែលម្ចាស់ក្រុមហ៊ុនទុកចិត្ត​
នាយកប្រតិបត្តិក្រុមហ៊ុនធំ ៗ ភាគច្រើនមិនត្រូវបានគេរើសមកពីខាងក្រៅទេ។ ភាគច្រើនស្ថិតក្នុងក្រុមមនុស្ស​ដែលគេមើលទុក ហើយ​អាចទុកចិត្តបាន។

នាយកប្រតិបត្តិនាពេលអនាគត ច្រើនតែពូកែ​ប្រតិបតិ្តការផ្នែកសំខាន់ៗដូចជា​ទំនាក់ទំនង  គណនេយ្យ ផ្នែកទីផ្សារ ផ្នែក​គ្រប់គ្រង​មនុស្ស​ (Soft Skill)។ល។ យើងគួរពូកែ​ផ្នែកបីនេះ ហើយមាន​គុណសម្បត្តិច្រើនសិន មុនពេលចាប់យកការងារកំពូលបាន​។ ក្នុងករណីខ្លះសាវតាហិរញ្ញវត្ថុរឹងមាំអាចជាចំណុចខ្លាំង​ដែរ ដែល​ ជិតពាក់កណ្តាលនៃនាយកប្រតិបត្តិនៅអាមេរិក ធ្លាប់បម្រើការជានាយកផ្នែកគណនេយ្យ CFO ។

២ មាន​កេរ្តិ៍ឈ្មោះខាងល្អត្រឹមត្រូវ
ជណ្តើរសាជីវកម្មវិធីល្អបំផុតក្នុងការដាក់ខ្លួនបោះជំហានទៅមុខរលូន គឺទទួលបានការទទួលស្គាល់ពីខាងក្នុងក្រុមហ៊ុន និងក្រៅសង្គមទូលំទូលាយ ។ មនុស្ស​នេះ​តោងមាន​គំនិត​ផ្តួចផ្តើម ចិត្តថ្លើម​រាក់ទាក់រាបសារ  ផ្តល់ឱកាសមនុស្ស​ជំនាន់​ថ្មី មាន​បទពិសោធន៍​ដឹកនាំល្អ ឬបម្រើនៅគណៈកម្មាធិការក្រុមហ៊ុនបានយូរមាន​ស្នាដៃច្រើន ។ ការធ្វើបែបនេះអាចបង្កើនជំនាញនិងភាពជឿជាក់ ក្នុងចំណោម​មនុស្ស​ម្នា​ជាការកសាងកេរ៍ឈ្មោះដោយមិនដឹងខ្លួននិងរឹងមាំយូរអង្វែង។

អាកប្បកិរិយាបង្កើតបណ្តាញបានមាំ​ ជាអ្នកតស៊ូមតិដ៏រឹងមាំ និងមានសេចក្តីយោង ជាអ្នកនិយាយដ៏មានឥទ្ធិពលរក្សាឈ្មោះរបស់យើង នៅកំពូល​បញ្ជីសម្រាប់ឱកាសធំៗ។

ការទទួលយកការងារដែលត្រូវការការធ្វើដំណើរឬការផ្លាស់ប្តូរទីលំនៅអាចមានអត្ថប្រយោជន៍ជាពិសេសមិនត្រឹមតែជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាឱកាសដើម្បីទទួលបានបទពិសោធន៍អន្តរជាតិឬការធ្វើដំណើរ – ជាអ្វីដែលរំពឹងពី CEO នាពេលអនាគត។

 

 

៣ អភិវឌ្ឍចរិតលក្ខណៈបានរហ័ស​
អ្នកដឹកនាំអាជីវកម្មដែលទទួលបានជោគជ័យត្រូវការលើសពីការធ្វើជំនួញ។ នៅក្នុងបរិយាកាសជំនួញនាពេលបច្ចុប្បន្ននេះ CEO ត្រូវការជំនាញជំនាញទន់ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីក្រុមការងារ​ដែលខ្លួនចង់ដឹកនាំ។ ចង់ដឹកនាំមនុស្សល្ងង់​ៗយើងមិនចាំបាច់ត្រូវការ​ចំណេះ​ច្រើនលើសពីលុយនិងអំណាចទេ ប៉ុន្តែចង់បានមនុស្ស​ជា​អ្នកជំនាញ​ឯកទេសមកគោរពដើរ​តាម​យើង ច្បាស់ណាស់ត្រូវពូកែ​បញ្ចុះបញ្ចូលនិងមានឥទ្ធិពលល្អ ដែលពិបាករក​ដូចជា មានសីលធម៌ មាន​គំនិតច្នៃប្រឌិត មានចិត្ត​អត់ធ្មត់ ទូលាយ។ល។

៤ សមត្ថភាពទំនាក់ទំនង​

ចរិតសំខាន់មួយទៀតគឺ ភាពវាងវៃផ្នែកអារម្មណ៍Emotional intelligence (ត្រូវបានគេស្គាល់ថាចំណុចធំបង្អស់នៃជំនាញទន់)  ដែលអាច​គ្រប់គ្រងអារម្មណ៍របស់ពួកគេហើយក៏ជាអ្នកស្តាប់ដ៏ល្អផងដែរ។ អនុវត្តជំនាញស្តាប់ឱ្យសកម្ មិននិយាយអំពីខ្លួនឯង​ហើយអំនួតនឹងអតីតកាលដដែលៗ រៀនឱ្យតម្លៃ ចងចាំគុណូបការៈអ្នកដទៃ និងពូកែ​លើកទឹកចិត្ត​។ នេះជាចំណុចឈ្នះ ដេលអ្នកនឹងក្លាយជានាយកប្រតិបត្តិមិនខាន​ក្នុងលទ្ធភាព​សាងដោយបាតដៃខ្លួនពិតៗ។

ប្រភពstudiobinder

ប្រែសម្រួល សុភា

ចុចអាន សង្កេតមើល​មនុស្សប្រភេទ ទ្រុស្ត​ រមិលគុណ ហូបផ្លែរំលំដើមចោល

ចុចអាន គន្លឹះគេចចេញពីអន្ទាក់ នៃ​ជំពូកមនុស្សដែលពូកែបានតែសម្តី