BREAKING NEWS
Search

លោក ​កែវ រ៉េមី ៖​ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ស្ទីល​ITF​ ពានរង្វាន់​មេគុណ​អន្តរ​ក្លិប​ ដើម្បី​ពង្រឹង​ផ្នែក​មេគុណ​

ភ្នំពេញ ​៖​ លោក​ កែវ រ៉េមី ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ស្ទីល​ITF កាលពី​យប់​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០ អញ្ជើញ​ចូលរួម​ពិធី​បិទ​ការ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ​ស្ទីល​ITF​ ពានរង្វាន់​មេគុណ​អន្តរ​ក្លិប​លើក​ទី​១ ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ ដែល​មាន​កីឡាការិនី​ចំនួន​១៥​នាក់ ​មកពី​ក្លិប​ចំនួន​៥​។​

លោក កែវ រ៉េមី បាន​មានប្រសាសន៍ថា នាពេល​បច្ចុប្បន្ន​នេះ វិញ្ញាសា​មេគុណ​កីឡា​តេ​ក្វាន់​ដូ​ស្ទីល​ITF កីឡាការិនី​មានការ​រីកចម្រើន​ខ្លាំង​ជាង​មុន​លើសពី​ការ​រំពឹងទុក បន្ទាប់ពី​ធ្វើការ​ស្ទាបស្ទង់​សមត្ថ​ភាព និង​បច្ចេកទេស​ក្នុង​ការជំរុញ​ ព្រមទាំង​ពង្រឹង​ថែមទៀត​នូវ​ចំណុច​ខ្វះខាត​មួយចំនួន​កន្លងមក​។​

លោក ប៊ួ​ន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ស្ទីល (ITF)​ពាន​រង្វាន់​មេគុណ​អន្តរ​ក្លិប​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹងគុណភាព​កីឡាការិនី​ផ្នែក​មេគុណ​ឲ្យ​កាន់តែខ្លាំង​ឡើង យើង​ធ្វើការ​ប្រកួត​លើ​វិញ្ញាសា​ឯកត្តជន ចំណែក​វិញ្ញាសា​គូ និង​ក្រុម​សហព័ន្ធ​មិនបាន​ដាក់​បញ្ចូល​ទេ ព្រោះ​ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ​នាំគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ COVID-19​។

លោក​បាន​បន្ត​ថា ក្រោម​ការ​ចង្អុលបង្ហាញ​របស់​ប្រធាន​សហព័ន្ធ​ឲ្យ​ធ្វើការ​ប្រកួត​តេ​ស្តិ៍​កីឡាករ​-​កីឡា​ការិនី ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ និង​កីឡាករ​-​កីឡា​ការិនី ក្រុម​ជម្រើស​ជាតិ​ថ្នាល​ប្រចាំខែ ដើម្បី​ស្ទាប​ស្ទង់​សមត្ថភាព និង​បច្ចេកទេស ​ក្នុង​ការ​ជំរុញ ព្រមទាំង​ពង្រឹង​ថែមទៀត​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន​៕
អត្ថបទ ៖ ​វិ​សិទ្ធ​

សូមចុចអាន ៖ ម៉ន​ សា​ម៉េ​ត និង សៀវ ង៉ុ​យ​ គ្មាន​អ្នកឈ្នះ គ្មាន​អ្នក​ចាញ់ ខណៈ​ទូច ដេវីត ចាញ់ ថា​ន់ ប៊ុន​រ៉ុង​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114