BREAKING NEWS
Search

ការ​ប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់​សហព័ន្ធ​លើក​ទី១​ ចាប់ផ្ដើម​នា​ខែ​តុលា

ភ្នំពេញ ៖ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​ ប្រកាស​បើក​ការប្រកួត​កីឡា​វាយ​កូនឃ្លី​លើ​តុ​ ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡា​វាយ​កូនឃ្លី លើ​តុ​កម្ពុជា ​លើក​ទី​១ ប្រចាំ​ឆ្នាំ​២០២០ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២០ នៅ​សាលា​ដំបូល​ទូក​ថ្មី ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ (​រាជ ធានី​ភ្នំពេញ​)​។​

បើតាម ​លោក​ ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​ឲ្យ​ដឹង​នោះ​ថា ​ការ​ដាក់​ពាក្យ​ចូលរួម​ប្រកួត គឺ​ចាប់​ទទួល​ពាក្យ​ពីថ្ងៃ​ជូនដំណឹង រហូតដល់​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧និង​០០​នាទី។ នៅ​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២០ ជួបជុំ​សមាគម​ក្លិប​កីឡា​វាយ​កូន​ឃ្លី​លើ​តុ ក្រសួង​-​មន្ទីរ រាជធានី​-​ខេត្ត ដើម្បី​ប្រជុំ​បច្ចេកទេស និង​ចាប់ឆ្នោត​ប្រកួត​ជា​ក្រុម នៅ​ទី​ស្នាក់​ការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ស្ថិត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ (​សាល​ដំបូលទូក​ថ្មី​)។

សម្រាប់​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​ចែកចេញជា​២​ផ្នែក គឺ កម្រិត ក​១ និង​កម្រិត ក​២។ ចំណែក​កម្រិត ក​១ មាន​វិញ្ញាសា​ឯកត្តជន​បុរស វិញ្ញាសា​ឯកត្តជន​នារី វិញ្ញាសា​ក្រុម​បុរស និង​គូ​បុរស។​ ចំពោះ​កម្រិត ក​២​វិញ មាន​វិញ្ញាសា​ឯកត្តជន​បុរស វិញ្ញាសា​ឯកត្តជន​នារី ក្រុម​បុរស និង​គូ​បុរស​៕
អត្ថបទ ៖ ​វិ​សិទ្ធ​

សូមចុចអាន ៖ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ស្ទីល​itf ពាន​រង្វាន់​មេគុណ​អន្តរ​ក្លិប ​នឹង​ធ្វើ​ក្នុង​ខែ​កញ្ញា​នេះ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114