BREAKING NEWS
Search

រុស្ស៊ីស្នើផ្តល់វ៉ាក់សាំងកូវីដដោយឥតគិតថ្លៃដល់បុគ្គលិកអង្គការសហប្រជាជាតិ

កាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានស្នើសុំផ្តល់វ៉ាក់សាំងកូវីដ Sputnik-V ដល់បុគ្គលិកអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កនិងនៅជុំវិញពិភពលោក។ លោកបានលើកឡើងបែបនេះក្នុងសុន្ទរកថាទៅកាន់មហាសន្និបាត UN លើកទី៧៥។

មានតែលទ្ធផលពីការសិក្សាតូចតាចប៉ុណ្ណោះស្តីពីវ៉ាក់សាំងរុស្ស៊ីនេះដែលត្រូវបានបោះពុម្ពផ្សាយដែលជាហេតុធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកវិទ្យាសាស្ត្រមួយចំនួនថា វាមិនទាន់បានត្រៀមរួចរាល់ទេសម្រាប់ការប្រើប្រាស់ទូលំទូលាយហើយអាចមានផលប៉ះពាល់។

លោក Putin បាននិយាយក្នុងសុន្ទរកថាដែលថតទុកជាមុនពីទីក្រុងមូស្គូថា “គ្រប់គ្នាអាចប្រឈមនឹងវីរុសដ៏គ្រោះថ្នាក់នេះ។ វីរុសនេះមិនប្រណីដល់បុគ្គលិករបស់អង្គការសហប្រជាជាតិ ទីស្នាក់ការកណ្តាលរបស់ខ្លួននិងអង្គភាពក្នុងតំបន់ឡើយ”។

លោក Putin និយាយថា “រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជូនបុគ្គលិករបស់អង្គការសហប្រជាជាតិនូវជំនួយចាំបាច់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយជាពិសេសយើងស្នើសុំផ្តល់វ៉ាក់សាំងរបស់យើងដោយឥតគិតថ្លៃដល់និយោជិករបស់អង្គការនិងបុត្រសម្ព័ន្ធរបស់ពួកគេដែលស្ម័គ្រចិត្តទទួលវ៉ាក់សាំង”។

លោកបានចាត់ទុកការផ្តល់ជូនកាលពីថ្ងៃអង្គារថាជាការឆ្លើយតបទៅនឹងតម្រូវការពេញនិយម។ លោកនិយាយថា “សហសេវិកមួយចំនួនមកពីសហរដ្ឋអាមេរិកបានសួរអំពីបញ្ហានេះហើយយើងនឹងមិនព្រងើយកន្តើយចំពោះពួកគេឡើយ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AP

ចុចអាន៖ និស្សិត​កម្ពុជា​នៅ​រុស្ស៊ី ដែល​ឆ្លង Covid-19 គឺជា​និស្សិត​ពេទ្យ​ឯកទេស ដែល​ចូលរួម​ជួយ​ព្យាបាល​ជំងឺ​ពលរដ្ឋ​រុស្ស៊ី

ចុចអាន៖ លោក កុយ គួ​ង ៖ និស្សិត​ខ្មែរ​ម្នាក់ ដែល​ឆ្លង​កូវីដ-១៩ នៅ​ប្រទេស​រុស្ស៊ី មាន​ស្ថានភាព​ប្រសើរ​ហើយ​