BREAKING NEWS
Search

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​និង​ ក្រុម​គ្រួសារ​អញ្ជើញ​កាន់បិណ្ឌ​ទី​១៣ នៅ​វត្ត​បទុមវតី

ភ្នំពេញ ​៖ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ព្រមទាំង​ក្រុមគ្រួសារ​អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​-​មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​និង​ពុទ្ធបរិស័ទ​ជាច្រើន​បាន​អញ្ជើញ បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ​និង​នាំយក​នូវ​គ្រឿងឧបភោគ​-​បរិភោគ​ចង្ហាន់​បិណ្ឌ​បាត្រ​និង​បច្ច័យ​ទៅកាន់​បិណ្ឌ​ទី ១៣ នៅ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ​។

​ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥ ​ខែកញ្ញា ​ឆ្នាំ​២០២០​ ត្រូវ​នឹង​វេន​កាន់បិណ្ឌ​ទី​១៣ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ពុទ្ធសាសនិកជន​ទូទាំង​ប្រទេស​កម្ពុជា​កំពុង​ចូលរួម សប្បាយរីករាយ​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​ក្នុង​ការ​នាំ​យក​នូវ​ទេយ្យទាន​និង​គ្រឿង​ឧបភោគបរិភោគ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​គ្រប់​ទី​អារាម​ទូទាំងប្រទេស​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា​បុព្វការី​ជន​ញាតិ​ការ​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅកាន់​ឋាន​បរលោក​។

​ពិធី​ដាក់​បិណ្ឌ​នេះ​ក៏បាន​ធ្វើឡើង​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​បុព្វការី​ជន​ទាំងឡាយ​ដែលមាន​មាតាបិតា​ជីដូន​ជីតា​កុងម៉ា​និង​ញាតិ​កា​ទាំង​៧​សន្តាន ដែល​បាន​បែក កាយ​រំលាយ​ខន្ធ​ទៅកាន់​បរិ​លោក​អស់កាល​ដ៏​យូរហើយ​ក្តី ទើបនឹង​ទទួល​អា​និច្ច​កម្ម​ក្នុងពេល​ថ្មីៗ​នេះ​ក្តី ដែល​ក្នុងនោះ​មាន​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង មហា​ឧបាសិកា ឌី ប៉ុក មហា​ឧបាសក លីន គ្រី អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​ប៊ុន​ស៊ា​ង​លី ដែល​ត្រូវជា​មាតា​បង្កើត ជា​មាតា​ក្មេក និង​ជា​ជីដូន ព្រមទាំង​បុត្រ​ច្បង​របស់​សម្តេច ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍​រួមទាំង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន យុទ្ធជន​ញាតិ​កា​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន៕
ណា​រី

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114