BREAKING NEWS
Search

សមត្ថកិច្ច​ចាប់​ខ្លួន​ជនសង្ស័យ​ឆក់ខ្សែក៣នាក់ ​ប្រដាប់​ដោយ​អាវុធ

ភ្នំ​ពេញ ៖ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ​បាន​ឆ្មក់​បង្ក្រាប់​ជនសង្ស័យ​ប្រដាប់​ដោយ​អាវុធ​ឆក់​ខ្សែក​៣​នាក់ ​នៅផ្ទះ​សំណាក់​កា​កា​បន្ទាប់ពី​ធ្វើការ​ស្រាវ​ជាវ​មួយរយៈ។

ហេតុការណ៍​នេះ ឆ្មក់​បង្ក្រាប​នេះ​បាន​កើ​ត​ឡើង​ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី ២៦​ខែកញ្ញា ឆ្នាំ ២០២០​ស្ថិត ក្នុងផ្ទះ​សំណាក់​កា​កា​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​ជន​ក្រុម​ជនសង្ស័យ​នេះ​បាន​ឆក់​ខ្សែក​ពី​ជនរងគ្រោះ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កំណត់​មុខសញ្ញា​រហូត​ឈាន​ដល់​ឆ្មក់​បង្ក្រាប​បាន​ជន​សង្ស័យ​​៣​នាក់​តែម្តង​។

ក្នុង​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ដក​ហូត​កាំ​ភ្លើង​ខ្លី​មួយ​ដើម​ព្រមទាំង​ឯកសណ្ឋាន​មួយចំនួន​ផងដែរ។

ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ដើម្បី​សួរ​ច​ម្លើ​យ​ និង កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕
ឌី​រៀ
សូមចុចអាន ៖ ចាប់​រុស្ស៊ី​២​នាក់ និង​អ៊ុយក្រែន​ម្នាក់ ​បញ្ជូន​មក​តុលាការ ករណី​ជួញដូរ​គ្រឿងញៀន​ប្រមាណ​ជា​២០​គីឡូ​ក្រាម​

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114