BREAKING NEWS
Search

កសិដ្ឋាន​ចិញ្ចឹម​បង្គា ប្រមាណ​១៥​ហិកតា ទទួល​បាន​ផល​បង្គា​២៧​តោន​

ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​អ្នក​ចិញ្ចឹម​បង្គា ​ថ្មីៗ​នេះ លោក អេង ជា​សាង ប្រតិភូ​រាជរដ្ឋាភិបាល​ប្រធាន​រដ្ឋបាល​ជលផល និង​សហការី បាន​អញ្ជើញ​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​បង្គា ក្នុង​ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។
​ ​
តាមរយៈ​ការ​ចុះពិនិត្យ​ទៅដល់​កសិដ្ឋាន​ចិញ្ចឹម​បង្គា​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​វិសាល​ភាព និង​ការជីក​ជា​ស្រះ​ចិញ្ចឹម​បង្គា​ទៅតាម​បច្ចេកទេស ដែល​ទទួល​ប្រមូល​ផល​បាន​បង្គា​ចំនួន​២៧​តោន ពី​ផ្ទៃ​ទឹក​ចិញ្ចឹម​បង្គា ប្រមាណ​១៥​ហិកតា ដោយ​ការ​ចិញ្ចឹម​តាម​បែប​ធម្មជាតិ និង​ការ​ផ្តល់​ចំណី​កន្ទួត​ដ៏​តិចតួច​បំផុត។

​តាមរយៈ​ការ​បង្ហោះ​ហ្វេ​ស​ប៊ុក​របស់​រដ្ឋ​បាល​ជ​ល​ផល បាន​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​បង្គា​ក្នុង​ទីផ្សារ​លក់​បាន​ថ្លៃ ២៧ ០០០​ រៀល ក្នុង​មួយ​គីឡូក្រាម។ ​ក្នុង​ផ្ទៃដី​មួយ​ហិកតា អាច​ដាក់​កូន​បង្គា​ចិញ្ចឹម​បាន ២០​ម៉ឺន​ក្បាល និង​អាច​ទទួល​បាន​ផល​បង្គា ក្នុង​រយៈពេល​០៣​ខែ បន្ទាប់ពី​ដាក់​កូន​បង្គា​ចិញ្ចឹម។ ​ជា​ទិសដៅ កសិដ្ឋាន​នេះ ​គម្រោង​ពង្រីក​ការ​ចិញ្ចឹម​បង្គា​រហូតដល់​១៥០​ហិកតា នាពេលខាងមុខ៕ អត្ថបទ ៖ កញ្ញា វ៉ាត​

សូមចុចអាន ៖ ផលិតផល​ដើម​ ពី​កំប្លោក ​ដែល​​កែច្នៃ​ជា​កាបូប​យួរ​ដៃ ​និង​មួក ​កំពុង​មាន​ការ​ពេញ​និយម​ពី​អ្នក​ប្រើ​ប្រាស់




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114