BREAKING NEWS
Search

គ្រោះថ្នាក់ដ៏រន្ធត់! រថភ្លើងបុករថយន្តអូស២០០ម៉ែត្រស្លាប់៣នាក់នៅឥណ្ឌូនេស៊ី

ប៉ូលិសបាននិយាយថា មនុស្ស៣នាក់ត្រូវស្លាប់និង៤នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីរថភ្លើងបានបុករថយន្តមួយគ្រឿងនៅខេត្តជ្វាខាងកើតនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យប៉ូលិសស្រុក Bagang លោក Bagus Wijanarko បានប្រាប់ឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលរថយន្តប្រភេទ Mini មួយគ្រឿងដែលដឹកមនុស្ស៧នាក់កំពុងឆ្លងកាត់ផ្លូវដែកដែលគ្មានដាក់ឈើពាំងផ្លូវនិងសញ្ញានៅក្នុងភូមិ Ngebruk នៃស្រុក Malang។

លោកបាននិយាយថា នៅពេលដែលរថយន្តនេះឡើងលើផ្លូវដែក រថភ្លើងដែលកំពុងធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិចក៏បានមកដល់ហើយបុកគ្នាពេញទំហឹង។

មន្ត្រីដដែលត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលនិយាយថា រថយន្តមួយគ្រឿងនេះត្រូវបានរថភ្លើងបុកអូសរហូតដល់ទៅ២០០ម៉ែត្រ៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Xinhua

ចុចអាន៖ រថភ្លើងធ្លាក់ផ្លូវនៅស្កុតឡែន ស្លាប់៣នាក់របួស៦ធ្ងន់នាក់

ចុចអាន៖ អ្នកធម្មយាត្រានិកាយស៊ីកចំនួន ២២ នាក់ស្លាប់ដោយសាររថភ្លើងបុកជាមួយរថយន្តក្នុងប្រទេសប៉ាគីស្ថាន