BREAKING NEWS
Search

គ​.​ជ​.​ប រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រតិទិន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​កញ្ញា នេះ បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី ការប្រកាស​ផ្សព្វផ្សាយ​ប្រតិទិន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ដែល​កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​សាលសន្និសីទ​ជាន់​ទី​១ នៃ​ទីស្តីការ គ​.​ជ​.​ប ដែល​ស្ថិតនៅ វិថី​រដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នេះ ក៏​មាន​ការ​ផ្សព្វផ្សាយ​ស្ថិតិ​ប្រជាពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន ការចែក​លិខិត​អញ្ជើញ​ប្រជាពលរដ្ឋ​ដើម្បី​ពិនិត្យ និង​កែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត ការ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ និង​ការ​ចុះឈ្មោះ​អ្នក​សារ ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ផង​ដែរ ក្រោម​អធិបតីភាព​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នោះ មានការ​អញ្ជើញ​តំណាង​ក្រុម​ប្រឹក្សាធម្មនុញ្ញ​, តំណាង​ព្រឹទ្ធសភា និង​រដ្ឋសភា​, ក្រសួង​ពាក់ព័ន្ធ​នានា​, តំណាង​គណបក្ស​នយោបាយ​, តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រម ទាំង​អ្នកសារព័ត៌មាន​ចូលរួម​ផង​ដែរ៕
អត្ថបទ៖ កោះ​កែវ
សូមចុចអាន៖ ​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​មាន​ប័ណ្ណ ដែល​ចេញ​ដោយ គ​.​ជ​.​ប ដើម្បី​យក​ព័ត៌មាន​ពី​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០