រដ្ឋាភិបាល​​ថៃ​ពិចារណា​ពន្យារ​ថ្ងៃ​ឈប់​សម្រាកបុណ្យ​សង្ក្រាន្ត​ (ចូលឆ្នាំ) ដើម្បី​ជួយ​សេដ្ឋកិច្ច​ជាតិ

​ប្រភព​ពត៏មានពីរ​ដ្ឋាភិបាល​ប្រទេស​ថៃ​ បាន​ប្រកាស​ថា​នឹង​ពន្យារ​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​សង្ក្រាន្ត (ចូល​ឆ្នាំ​ថៃ) ចំនួន​ពីរ​ថ្ងៃ​បន្ថែម។ ពិធី​បុណ្យ​សង្ក្រាន្ត​ឆ្នាំនេះនឹង​ប្រារព្ធ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី ១៣-១៧ ខែ​មេសា ហើយការពន្យារ​នេះ​នឹង​អាចឲ្យ​ប្រជាជនថៃ ​បន្ត​វិស្សមកាល​របស់​ខ្លួន​បាន ២ ថ្ងៃ​ទៀត​គឺ​នៅ​ថ្ងៃសៅរ៍ ១៨ ខែ​មេសា​និង​ថ្ងៃ​អាទិត្យ ១៩ ខែ​មេសា​ នៃ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ។

ទី​ភ្នាក់ងារ​ពាក់ព័ន្ធ​ត្រូវ​បាន​រំពឹង​ថា ​នឹង​ស្នើ​ទៅ​កិច្ច​ប្រជុំ​រួមគ្នា​ជាមួយ​វិធានការ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ដូចជា “ការ​បរិភោគ ​ទិញទំនិញ​ឬ​ចំណាយ​ផ្សេងៗ​ក្នុង​យុទ្ធនាការ​មួយ​នេះ​នៅ​ក្នុង​ស្រុក” ។  ការ​បង្កើត​ចលនា​ទិញ​ទំនិញ​ក្នុង​ស្រុក​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ដែល​កំពុង​តែ​ប្រឈមមុខ​នឹង​កត្តា​ហានិភ័យ​សេដ្ឋកិច្ច​ជាច្រើន​ទៀត ​ដូចជា​ការ​ផ្ទុះឡើង​នៃ​វីរុស​កូរ៉ូណា COVID-19 ភាព​រាំង​ស្ងួត ​ការ​ពន្យារ​ពេល​ក្នុង​ការ​អនុវត្ត​ថវិកា ​រួម​ទាំង​ការ​បាញ់សម្លាប់​មនុស្ស​ទ្រង់ទ្រាយ​ធំ​ នៅ​ខេត្ត​នគររាជ​សីមា​កាលពី​ពេល​ថ្មីៗនេះ​ ដែល​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អាជីវកម្ម​និង​ឧស្សាហកម្ម​ទេសចរណ៍។

នៅ​ថ្ងៃ​ពុធ​ទី ១២ ខែ​កុម្ភៈ​ម្សិលមិញ​នេះ​​ លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak ក៏​បាន​លើកឡើង​ពី​គំនិត​នៃ​ពិធី​បុណ្យ​សង្ក្រាន្ត​ថា​ លោក​បាន​ត្រៀម​ស្នើ​ទៅ​គណៈរដ្ឋមន្ត្រី​ដើម្បី​ពន្យារ​ថ្ងៃ​ឈប់​សម្រាក​ដ៏​វែង​ព្រោះ​ប្រជាជន​នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ ហើយ​ធ្វើ​ដំណើរ​កម្សាន្ត​ ដែល​អាចជួយ​ជំរុញ​វិស័យ​ទេសចរណ៍​និង​ជួយ​ដល់​សេដ្ឋកិច្ច​បាន​ជាតិ​ខ្លះ។ ក្នុង​ន័យ​នេះ​ លោក​ក៏​បាន​សម្របសម្រួល​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​លោក Wissanu Krea-ngam ដើម្បី​ពិចារណា​បន្ថែម​ថ្ងៃ​ឈប់​សម្រាក​ពិសេស​ នៅ​ត្រីមាស​ទី ១ និង​ទី ២ នៃ​ឆ្នាំ​នេះ ​ដើម្បី​លើក​ទឹកចិត្ត​ប្រជាជន​ថៃ​ឱ្យ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ស្រុក​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ការ​ផ្ទុះ​វីរុស​ផង​ដែរ ៕

 

ចុចអាន៖មេធាវី​និង​អ្នកសារព័ត៌មាន​មហាជនលោក Chen Qiushi ​បាត់​ខ្លួន​បន្ទាប់​ពី​ទៅ​យក​ព័ត៌មាន​នៅ Wuhan

ចុចអាន៖ ស្ត្រី​ចំណាស់ម្នាក់យំអង្វរប៉ូលិស​ឲ្យព្រមឲ្យកូនស្រី​គាត់ដែល​មាន​ជំងឺ​មហារីក​ចេញពី​កន្លែង​មាន​វីរុស​កូរ៉ូណា​

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ