ពណ៌បៃតងក្នុងសុបិន បង្ហាញថា​ជីវិតកំពុងផ្លាស់ប្តូរធំទៅរក….

ពណ៌​បៃតង តំណាងឱ្យ​ការរីកចម្រើន ភាពស្ងប់ស្ងាត់ សេចក្តីសង្ឃឹម ស្ថានភាព​លូតលាស់ ជីវិត​រឹងមាំ បរិយាកាស​សន្តិភាព សុខភាព​ផ្លូវ​ចិត្តល្អ និង​សុភមង្គល ក្នុង​ជីវិត​។​

សុបិន​អំពី​ពណ៌​បៃតង មានន័យថា​ជីវិត​អ្នក​សុបិន​នោះ កំពុង​ឆ្ពោះទៅមុខ លើស​មនុស្សម្នា​អាច​ក្លាយ​ជា​អ្នកដឹកនាំ​គេ អ្នក​ដែល​មានបាន​ជាងគេ ឬ​មនុស្ស​ជាច្រើន​គោរព​ធ្វើតាម​។​

​ចុះ​តើ​សុបិន​អំពី​ហ្គិ​ច​(​គជ់​ចិន​)​មានន័យ​យ៉ាងណា​?


​ការមើលឃើញ​គជ់​ចិន​នៅក្នុង​ក្តី​សុបិន​​គឺជា​ប្រផ្នូល​ដ៏​អស្ចារ្យ​! បើ​និយាយ​ពី​ន័យ​ខាង​វិញ្ញាណ​គឺ​សុបិន​នេះ មាន​ទំនាក់ទំនង​ជាមួយ​យើង​ទាំង​ប្រាជ្ញា សា្មរ​តី និង​ភាព​ស្ងប់​សុខ​ដែល​ហៀបនឹង​កើតមានឡើង​ក្នុង​ជីវិត​យើង ទោះ​ពេលនេះ​ព្យុះព្យោមា​បក់​សន្ធប់​មក​យ៉ាងណាក្តី​។ ហ្គិ​ច​ក្នុង​ជំនឿ​ចិន គឺ​ទាក់ទង​នឹង​អមត​ភាព​(​ភាពជា​អមតៈ​)​បង្ហាញ​ពី​សំណាង សុភមង្គល​និង​ទ្រព្យសម្បត្តិ​ដែល​មិន​បាត់បង់​វិញ​ជាដាច់ខាត​។​

​ចុះ​តើ​សុបិន​ឃើញ​មរកត​មានន័យ​យ៉ាងណា​វិញ​?

​ត្បូង​មរកត​ក្នុង​សុបិន​និម្មិត ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការឱ្យ​ដឹង​មុន​នូវ​លទ្ធផល​សម្រេច​បាន​អ្វីមួយ​ជា​សម្ភារៈ​ជាជាង​មនុស្ស​ឬ​ឋានៈ​។ វា​បង្ហាញ​ពី​ទ្រព្យសម្បត្តិ ទំនិញ​និង​អាចជា​អចលនទ្រព្យ​។ ប្រសិន​ត្បូង​នោះ​កែ​ជា​​​អលង្ការ​ វា​អាចជា​ប្រផ្នូល​នៃ​ការ​មានកេរ្តិ៍ឈ្មោះ​ក្នុង​ជីវិត​។ ការពាក់​ត្បូង​មរកត​នៅលើ​ដងខ្លួន​ក្នុង​សុបិន បង្ហាញ​ពី​អារម្មណ៍​សារៈសំខាន់​នៃ​ខ្លួន​យើង​ក្នុង​កែវភ្នែក​មេ​យើង​ឬ​អ្នកដទៃ​ជុំវិញ​។ វា​ក៏ តំណាងឱ្យ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បានទទួល​ជា​មរតក​ពី​អ្នកណាម្នាក់ (​មិនមែន​យើង​រក​បានមក​ខ្លួនឯង​)​។​

​ចុះ​តើ​សម្លៀកបំពាក់​ពណ៌​បៃតង​មានន័យ​យ៉ាងណា​នៅក្នុង​សុបិន​?

​សុ​បិ​ន​ថា​អ្នក​កំពុង​ទិញ​រ៉ូ​ប​អាពាហ៍ពិពាហ៍​ពណ៌​បៃតង​គឺជា​សញ្ញា​នៃ​ភាពជោគជ័យ​នៅក្នុង​អាជីវកម្ម តែបើ​យល់សប្តិ​ថា​យើង​លក់​បញ្ចេញ​ចោល​នូវ​សម្លៀកបំពាក់​ពណ៌​បៃតង​ ​គឺជា​និមិត្តរូប​នៃ​ការចំណាយ ឬ​ការខាតបង់​អ្វីមួយ​ព្រោះ​មិនបាន​ប្រុងប្រយ័ត្ន​។​

​ចុះ​បន្លែ​ពណ៌​បៃ​តង​ក្នុង​សុបិន​?

​វា​តំណាងឱ្យ​សុខភាព អាហារូបត្ថម្ភ ទ្រព្យធន កេរ្តិ៍ឈ្មោះ ការបង្កើត​ថ្មី​នូវ​សម្បត្តិ​លើសពី​តម្រូវការ​ការរីកចម្រើន​វិសាលភាព​ក្នុង​គ្រួសារ និង​មនុស្ស​ល្អៗ​ជាច្រើន ដែល​ត្រៀម​មក​ក្នុង​ជីវិត​របស់​អ្នក​។​

​ចុះ​ទិញ​កាបូប​ពណ៌​បៃតង​?

​ទិញ​កាបូប​តូចធំ​គ្រប់​ប្រភេទ​ដែលមាន​ពណ៌​បៃតង​នៅក្នុង​សុបិន ជា​ប្រផ្នូល​ថា គ្រប់យ៉ាង​ដែល​អ្នក​កំពុង​ធ្វើ បាន​និង​កំពុង​លូតលាស់​ឱ្យ​ផល​ហើយ គ្រាន់តែ​អ្នកជា​ម្ចាស់​សុបិន​មិន​យកចិត្តទុកដាក់​។ កាបូប​កាន់តែ​ធំ​វា​បង្ហាញ​ឱ្យដឹង​មុន​ថា​កាន់តែ​ជោគជ័យ​ខ្លាំង ហើយ​លុយកាក់​នឹង​ក្លា​យមក​នៅ​ជា​ទ្រព្យ​របស់​អ្នក​ជាក់​ជាមិនខាន​។​

​តើ​ពណ៌​បៃតង​មានន័យ​អ្វីខ្លះ​ខាង​វិញ្ញាណ​?


​តាម​អត្ថន័យ​នៃ​ក្បួន​ទស្សន៍ទាយ​នៅ​មជ្ឈិមបូព៌ា សុបិន​ណា​ដែល​ទាក់ទង​នឹង​ពណ៌​បៃតង​ដែល​គេ​ជឿថា ជា​ពណ៌​នៃ​ការលូតលាស់​នា​និទាឃរដូវ ជា​ប្រផ្នូល​ការបន្ត​លូតលាស់ ឬ​កកើត​ឡើងវិញ​ជាថ្មី​នៃ​រឿង​ល្អៗ​ក្នុង​ជីវិត​។ ពណ៌​នេះ​បញ្ជាក់ប្រាប់​ឱ្យដឹង​មុន​អំពី ការស្តារ​ឡើងវិញ​នូវ​ថាមពល​ដែល​ខ្សត់ខ្សោយ​ក្នុង​ជីវិត​យើង ។ វា​នាំ​ម្ចាស់​សុបិន ចាក​ឆ្ងាយ​ពី​ភាព​តានតឹង​ទោះបី​បច្ចុប្បន្ន កំពុង​រស់ក្នុង​ការលំបាក​យ៉ាងណាក្តី វា​បង្ហាញថា​យើង​វិលត្រឡប់​មករក​សុខុមាលភាព​វិញ​ហើយ​។​

​ចង់​សក្ដិសិទ្ធិ Share ចេញ​ណា៎​!

​គ្រូ​ឯម​