តាម​ប្រមាញ់បេះដូងនារីល្អម្នាក់មិនពិបាកទេប្រសិនដឹងវិធីសាស្ត្រទំាងនេះ

តាម​ចែ​ចង់​មនុ​ស្ស​ស្រី​ម្នាក់​មិន​ពិបាក​ទេ តែ​តាម​ស្រ​ឡាញ់​មនុ​ស្ស​​ស្រី​ម្នាក់​ និង​ទទួ​ល​បាន​ក្តី​ស្រ​ឡាញ់ពី​នាង​ត្រ​ឡប់​មក​វិញ ​ទើប​ជា​រឿង​ពិ​បាក។​ បើសិន​បុរ​សៗ​ទាំង​ទ្បាយ​ មិន​ចេះ​វិ​ធី​សាស្រ្ត​ទាក់​ទាញ​ការ​​ចាប់​អា​រម្មណ៍​ពី​នារីទេ កុំសង្ឃឹមថាងាយឆក់យកបេះដូងនាងបានឲ្យសោះ។

ដូច្នេះត្រូធ្វើយ៉ាងណា​​ដើ​ម្បីតាម​ស្រ​​ឡាញ់​ម​នុស្ស​ស្រី​ម្នាក់​ឲ្យ​បាន​ជោគ​ជ័យ​?​

​ស្គាល់​ពី​ខ្លួន​ឯង​

ការ​ស្គាល់​ខ្លួន​ឯង​ច្បាស់​ ធ្វើឲ្យបុរស​​ដឹង​ពី​សម​ត្ថ​ភាពរបស់​ខ្លួន​ ធៀប​ជា​មួយ​មនុស្ស​ស្រី​ដែល​គេ​កំ​ពុង​ពេញ​ចិត្ត​។ បើបុរសជាអ្នកខ្សត់ វាលំបាកបន្តិចសម្រាប់ការតាមចែចង់នារីកូនអភិជន។ និ​យាយ​បែប​នេះ​មិន​មែន​មានន័យថា ស្នេហា​​រើសអើងវណ្ណៈនោះទេ ​ប៉ុន្តែការប្រៀបធៀបគ្នាបែបនេះនាំឲ្យប្រុសៗមិនខកចិត្តខ្លាំងបើសិននាងបដិសេធ។ យ៉ាងណាបើបុរសនោះជាមនុស្ស​មាន​រូប​រាង​សង្ហារ​ មាន​ចំ​ណេះ​ដឹង​ខ្ពង់​ខ្ពស់ ​និង​អត្ត​ចរិត​ល្អ ក៏នាងពិបាកមិនទទួលយកអ្នកដែរ​។​

ចេះរៀបចំខ្លួន

មនុស្សស្រីមិនមែនស្រឡាញ់តែប្រុសសង្ហារនោះទេ ប៉ុន្តែនាងនឹងលង់ស្នេហ៍នៅពេលបុរសចេះរៀបចំខ្លួនស្អាតបាត សមរម្យ អាចចូលចំណោមគេបានត្រូវតាមកាលៈទេសៈ។ បុរស​ដែល​ចេះ​តុប​តែង​ខ្លួន​សម​រម្យ​ និងមានអនាម័យខ្លួនប្រាណ នោះហើយជាបុរសសង្ហារដែលនារីលួចគិតប៉ង។

មានទំនួលខុស​ត្រូវ​

បង្ហាញ​ពី​ភាព​ទទួល​ខុស​ត្រូវ​ ជាចំណុចសំ​ខាន់​មែន​ទែន​ ព្រោះ​មនុស្ស​ស្រី​ស្រ​ឡាញ់មនុ​ស្ស​ប្រុស​ ដែល​មានទំនួល​ខុស​ត្រូវ​ក្នុង​ការ​និ​យា​យ​ស្តី​ ក៏​ដូច​ជា​ក្នុង​ពេល​បំ​ពេញ​ការ​ងារ​ និង​ទ​ទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មេ​គ្រួ​សារ​ជា​​ដើម​។​

​បង្ហាញចរិត​ល្អ​

ការ​ដែលមាន​ឫក​ពា ​និង​អត្ត​ច​រិត​ថ្លៃ​ថ្នូរ​ គឺជា​គុណ​សម្បត្តិ​មួយ​មិន​អាច​កាត់​ថ្លៃ​បាន​ ព្រោះថា​មនុ​ស្ស​ស្រីក៏ដោយ មនុស្សទូទៅក៏ដោយ ​សុទ្ធតែចូលចិត្តមនុស្សដែលមានចិត្តល្អទាំងអស់ហ្នឹង។ ក្រៅពីនោះ អ្នកគួដើរតួជាមនុស្សចិត្តទូលាយផងដែរ ពេលញ៉ាំអីខាងក្រៅត្រូវជាអ្នកចំណាយ កុំឲ្យនាងចាប់បានថាជាមនុស្សកំណាញ់ឲ្យសោះ។ ទោះ​ជា​អ្នក​មាន​ប្រាក់​ច្រើន​យ៉ាង​ណា ​បើសិន​​អ្នក​នៅ​ដក​ប្រាក់​បែប​អឹម​អៀ​ន​មិន​ជឿ​ជាក់​លើ​ខ្លួន​ឯង​ នោះ​ពិត​ជា​ចំ​ណុច​ខ្សោយ​របស់​អ្នក​ ព្រោះ​មនុស្ស​ស្រី​ខ្លះ​​ឆ្លាត​ណាស់ ​នាង​ចេះ​សង្កេត​តាំង​ពី​រឿង​តូច​តាច​បែប​នេះ​ទ្បើង​។​

រៀនយល់​ចិត្ត​នាង​

នេះ​ជា​ចំណុច​ស្លាប់​រស់​ក្នុង​ទំ​នាក់​ទំ​នង​របស់​អ្នក​ ដោយ​សារ​ថា​គ្មាន​មនុស្ស​ណា​មិន​ចាប់​អារ​ម្មណ៍ ​ឬមិន​ចូល​ចិត្តមនុស្ស​ដែល​យល់​ពី​ចិត្ត​របស់​ខ្លួន​ទ្បើយ​ ព្រោះគ្រប់មនុស្ស​តែង​តែ​ចង់​បាន​មនុស្ស​ចេះ​យល់​ចិត្ត​ខ្លួន​ ដឹង​ពី​ចំ​ណូល​ចិត្ត​ខ្លួន។​ បើអ្នក​ដឹង​ថា​នាង​ត្រូវ​ការ​អ្វី​ ​ពេលណា​នាង​រីក​​រាយ​ និងពេលណា​នាង​ឯ​កា ​នោះ​​អ្នកកាន់ឆាប់បាននាងស្រឡាញ់ត្រឡប់មកវិញ។​ ហេតុ​នេះ​អ្នក​ត្រូវ​ចេះ​សង្កេត​ពី​ចិត្តរបស់នាង ហើយបើពិបាកមើលដោយខ្លួនឯងណាស់ អាចលួចសួរមិត្តភក្តិនាងបាន។  គ្រាន់តែ​អ្នក​យល់​ពី​អា​រម្មណ៍​របស់​នាង​ ដឹង​ថា​នាង​ត្រូវ​ការ​អ្វី​ និង​នាង​មាន​​ចំ​​ណូល​ចិត្ត​បែប​ណា ​អ្នក​ទទួល​បាន​ជោគ​ជ័យ​ ​៥០​% បាត់​ទៅ​​ហើយ​៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Elite Daily

ចុចអាន៖ អាការៈប្លែកៗ នៃអ្នកណាម្នាក់ដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃស្នេហា

ចុចអាន៖​ ក្រោយក្លាយជាប្ដីប្រពន្ធនឹងគ្នា មានទម្លាប់ខ្លះគួរឈប់ធ្វើដើម្បីគ្រួសារមានសុភមង្គល