ការធ្វើសមាធិជាក្រុម កាត់បន្ថយបញ្ហាក្នុងគ្រួសារបានយ៉ាង​សាកសិទ
BREAKING NEWS
Search

ការធ្វើសមាធិជាក្រុម កាត់បន្ថយបញ្ហាក្នុងគ្រួសារបានយ៉ាង​សាកសិទ

ការធ្វើសមាធិជាក្រុមកាន់តែល្អ កុំយល់ខុសថា យើងត្រូវការស្ងប់ស្ងាត់ហើយសំងំម្នាក់ឯង។
អ្វីៗទំាងអស់ជុំវិញសមាធិគឺ​ សុខភាពផ្លូវចិត្តនិងអារម្មណ៍ល្អ។ នៅពេលយើងសមាធិជាមួយមិត្តរួមការងារ ឬគ្រួសារ ឬនៅសាលារៀន​ ទោះមិនបាននិយាយប៉ុន្តែអារម្មណ៍​ល្អត្រូវបានចែករំលែក​ដោយស្វ័យប្រវត្តិ។

ការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនានាពិតជាមានអត្ថប្រយោជន៍មិនថាពេលនេះនិយាយឬពេលបិទភ្នែកធ្វើសមាធិ។ ពិសេសយើងនឹង​មានអារម្មណ៍ថា មានការស្រឡាញ់ក្នុងរលកខួរក្បាលអាល់ហ្វានិងហ្គាម៉ា ដេល​ធ្វើសមកាលកម្មបានយ៉ាងល្អប្រសើរនៅពេលដែលមនុស្សធ្វើសមាធិជាមួយគ្នា ។

ការធ្វើសមាធិជាក្រុមឬជាមួយអ្នកណាម្នាក់ក្តី ពិតជាជួយក្នុងការបង្កើតទំលាប់
ល្អនិងផ្លូវចិត្តរឹងមាំ។

មនុស្សជាច្រើន មានការពិបាកក្នុងការរក្សាភាពស្ថិតស្ថេរក្នុងវិន័យ​សមាធិ ប៉ុន្តែពេលត្រូវ​ធ្វើជាមួយអ្នកផ្សេងគេមានសន្ទុះចិត្តជាងមុន។ យើងអាចទម្លាប់មនុស្ស​ក្មេងៗក្នុងគ្រួសារ​ដោយធ្វើជាគំរូនិង​ដាសតឿនក្រើនពួកគេ ព្រោះវ័យជំទង់និងយុវវ័យ​ជាវ័យលេងហ្គេមច្រើន​និងមានវិបត្តិផ្លូវចិត្ត​។

នៅពេលដែលយើងធ្វើសមាធិជាមួយទៀងទាត់ពួកគេ​ជំរុញទឹកចិត្តផ្សារភ្ជាប់ជាក្រុមនិងមិនងាយលះបង់ចោលវិញព្រោះបានក្លាយជាទម្លាប់។
ក្រៅពីឥទ្ធិពលវិជ្ជមាននៃការធ្វើសមាធិការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃនៅក្នុងក្រុមគ្រ្រួសារការសមាធិបែបនេះ​នាំមកនូវអត្ថប្រយោជន៍ផ្តាច់មុខមួយចំនួនបន្ថែមទៀតដែល​អ្នកជំនាញជីវសាស្ត្រកោសិកាដ៏ល្បីល្បាញនិងជាអ្នកនិពន្ធសៀវភៅ“ ជីវវិទ្យានៃជំនឿ” បានបញ្ជាក់ថា ស្មារតីសមូហភាពរបស់យើងមានថាមពលក្នុងការផ្លាស់ប្តូរការពិតនិងការលំបាកតឹងតែងនានាប្រចាំថ្ងៃបាន។

លទ្ធផលនៃការសិក្សាបានបង្ហាញពីការធ្លាក់ចុះអត្រាឧក្រិដ្ឋកម្មនៅក្នុងតំបន់ណាដែលមាន​ក្រុមធ្វើសមាធិជាទៀងទាត់ហើយនៅក្នុងកំណត់ត្រាព្រហ្មទណ្ឌអាមេរិក បង្ហាញយ៉ាងច្បាស់ថាសហគមនដែលនិយម​ការធ្វើសមាធិបាន​ដើរតួនាំមុខក្នុងការ​ទប់ស្កាត់គ្រោះថ្នាក់នានាក្នុងសង្គម។

ស្រស់

ការធ្វើសមាធិជួយយ៉ាងពិសេស​ដល់ម្តាយនិងទារកក្នុងអំឡុងពេលមានផ្ទៃពោះ