ជិះម៉ូតូមេីលមុខឌឺដង ដាក់គ្នាភាគីម្ខាងដកកាំភ្លេីងខ្លីបាញ់រះជាច្រេីនគ្រាប់ ផ្អេីលសមត្ថកិច្ចខណ្ឌដូនពេញទាំងយប់
BREAKING NEWS
Search

ជិះម៉ូតូមេីលមុខឌឺដង ដាក់គ្នាភាគីម្ខាងដកកាំភ្លេីងខ្លីបាញ់រះជាច្រេីនគ្រាប់ ផ្អេីលសមត្ថកិច្ចខណ្ឌដូនពេញទាំងយប់

ភ្នំពេញ​៖​ស្នូរផ្ទុះអាវុធជាច្រើនគ្រាប់នៅកណ្តាលទីក្រុង ភ្នំពេញដែលបង្កឡើងដោយក្រុមក្មេងស្ទាវ២ក្រុមជិះម៉ូតូមេីលមុខនិងស្រែកឌឺដងគប់ដុំថ្មាដាក់គ្នាធ្វេីឱ្យភាគីម្ខាងទៀតខឹងក៏ដកកាំភ្លេីងខ្លីបាញ់រះរួចហេីយក៏គេចខ្លួនបាត់​រីឯភាគីម្ខាងទៀតត្រូវសមត្ថកិច្ចហៅយកទៅសួរនាំ។

ហេតុការណ៍ផ្ទុះអាវុធនោះបានកើតឡើងកាលពីវេលាម៉ោង២២ និង៣០នាទីយប់​ ថ្ងៃទី៤ ខែមិថុនា​ ឆ្នាំ២០២០​ នៅចំណុចមុខវិទ្យាល័យចតុមុខ​ តាមមហាវិថីព្រះនរោត្តម​ សង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដែលភ័យខ្លាចពីការផ្ទុះអាវុធនៅកន្លែងកើតហេតុនោះបានដឹងថា​ មុនពេលកេីតហេតុគេបានឃេីញ​ ក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៤នាក់​ជិះម៉ូតូ២គ្រឿង​តាមបណ្តោយមហាវិថីព្រះនរោត្តម​ ក្នុងទិសដៅពីត្បូងទៅជេីង​ ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់ទិញអីបរិភោគ ភ្លាមនោះស្រាប់តែមានភាគីម្ខាងទៀតមានគ្នា៣នាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកធ្វើដំណើរតាមបណ្តោយមហាវិថីព្រះនរោត្តម​ដែរ ក្នុងទិសដៅពីជេីងទៅត្បូង​ ។ បន្ទាប់មកភាគីទាំងសងខាងបានក្រឡេកមេីលមុខគ្នា​ ហេីយភាគីដែលមានគ្នា៤នាក់ក៏បានស្រែកថា​ មេីលមុខអីអ្ហា៎ ចង់មានរឿងមែន? ភ្លាមនោះភាគីដែលមានគ្នា៣នាក់ក៏បកម៉ូតូមកវិញ​ តែត្រូវភាគីខាងមានគ្នា៤នាក់ទាញ​ដុំថ្ម​គប់​​ ទេីបធ្វេីឱ្យភាគីម្ខាងទៀតដកកាំភ្លេីងខ្លីបាញ់រះជាច្រេីនគ្រាប់តែមិនមានអ្នកណារងរបួសនោះទេរួចហេីយក៏គេចខ្លួនបាត់អស់ទៅ។

ប្រភព័ត៌មានពីកន្លែងកើតហេតុបន្តថាក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុដោយឃើញតែភាគីម្ខាងក៏ហៅទៅសួរនាំរួមទាំងរកឃេីញសំបកគ្រាប់ចំនួន៣គ្រាប់ផងដែរ។ បច្ចុបប្បន្នសមត្ថកិច្ចកិច្ចជំនាញកំពុងស្រាវជ្រាវតាមឃាត់ខ្លួនជនបាញ់នោះ៕

អត្ថបទ៖ រស្មី

ចុចអាន៖ មន្រ្តី​យោធាម្នាក់ បើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ​ ត្រូវ​រថយន្ត​បុក​បាក់​ភ្លៅ​រង​របួស​ធ្ងន់​