តំបន់ប្រតិបត្តិការសឹករងចំនួន០២បន្ថែមទៀត ទទួលបានអំណោយពីលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត
BREAKING NEWS
Search

តំបន់ប្រតិបត្តិការសឹករងចំនួន០២បន្ថែមទៀត ទទួលបានអំណោយពីលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត

ភ្នំពេញ: អង្ករសរុប០៨តោន និងមីចំនួន ៤០០កេស ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបាននាំយកទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន០២។

តំបន់ប្រតិបត្តិការសឹករងកំពង់ធំទទួលបានអង្ករ ០៣តោន និងមីចំនួន ២០០កេស និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ទទួលបានអង្ករ០៥តោន មីចំនួន និង២០០កេស ។ អំណោយទាំងនេះគឺសម្រាប់អង្គភាពទាំងពីរយកទៅប្រើប្រាស់ និងផ្គត់ផ្គង់សម្រាប់ការងារសមាគមអតីតយុទ្ធជន។

ក្នុងនាមតំបន់ប្រតិបត្តិការសឹករងខេត្តទាំងពីរ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងបងប្អូនអតីតយុទ្ធជនទាំងអស់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅ និងដោះស្រាយការលំបាកចំពោះមុខរបស់យោធិន ក៏ដូចជាអតីតយុទ្ធជនជាបន្តបន្ទាប់៕

អត្ថបទ៖ កោះកែវ

ចុចអាន៖មុខរបរត្រឹមសុីឈ្នួលបោសសំអាតផ្ទះហ៊ានជួញដូរថ្នាំញៀនជិតកន្លះគីឡូ