ហេតុអ្វីស្រីៗភាគច្រើននិយមកាត់សក់ខ្លី ក្រោយពេលបែកបាក់ស្នេហា?
BREAKING NEWS
Search

ហេតុអ្វីស្រីៗភាគច្រើននិយមកាត់សក់ខ្លី ក្រោយពេលបែកបាក់ស្នេហា?

ជារឿយៗ យើងតែងតែប្រទះឃើញថា ក្រោយពេលបែកបាក់ស្នេហា មនុស្សស្រីភាគច្រើន រមែងនិយមកាត់សក់របស់ខ្លួនឲ្យខ្លីជាងមុន។ តើមានមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យនាងសម្រេចចិត្តធ្វើរឿងនេះ ក្រោយពេលបែកបាក់គ្នាពីមិត្តប្រុស?

នាងកំពុងតែរីករាយជាមួយសេរីភាពថ្មី៖ ចំពោះគូស្នេហ៍ខ្លះ ពេលកំពុងស្រឡាញ់គ្នា ក៏ចាប់ផ្តើមដាក់កម្រិតទៅលើដៃគូម្ខាងទៀត លើការតុបតែងខ្លួន និងរបៀបរស់នៅផ្សេងៗ។ ដូច្នេះក្រោយពីចែកផ្លូវគ្នា ការកាត់សក់ខ្លីរបស់នារីគឺបង្ហាញពីការចាកចេញពីបន្ទុកនិងសម្ពាធ ក្នុងការធ្វើរឿងរ៉ាវណាមួយដែលនាងស្រឡាញ់ពេញចិត្តសម្រាប់ខ្លួនឯង ដោយមិនចាំបាច់ត្រូវធ្វើការតាមបង្គាប់របស់នរណាម្នាក់ឡើយ។

នាងជាមនុស្សស្រីថ្មីម្នាក់ផ្សេងទៀត៖  ក្រោយពេលមនុស្សស្រីកាត់សក់ខ្លីរួច វានឹងបង្ហាញពីភាពថ្មីប្លែករបស់នាងដែលទម្លាប់ទុកសក់វែងដដែលៗ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍វាក៏បានបង្ហាញពីភាពជាមនុស្សថ្មីរបស់នាង ក្រោយពេលដែលស្នេហាចាស់ បានបាត់បង់ទៅ។ ការកាត់សក់ខ្លីក៏បានបញ្ជាក់ប្រាប់ទៅមនុស្សទូទៅថា នាងលែងមាន ជីវិតពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវស្នេហាចាស់ៗនាគ្រាអតីតទៀតហើយ។ គ្រប់យ៉ាងនឹងចាប់ផ្តើមថ្មី ប្រៀបដូចជាសក់ដែលកាត់ចោលហើយ វាក៏ចាប់ផ្តើមដុះមកវិញម្ដងទៀតអ៊ីចឹង។

នាងត្រឡប់មកចាប់អារម្មណ៍ទៅលើរូបរាងកាយរបស់ខ្លួនជាថ្មីវិញ៖ ក្រោយពេលកាត់សក់ខ្លីរួច វាជួយឲ្យស្រីៗមានពេលចាប់អារម្មណ៍ខ្លាំងទៅលើការរៀបចំខ្លួនជាមួយនឹងម៉ូតសក់ថ្មី ជាជាងចំណាយពេលនឹកគិតពីភាពឈឺចាប់នៃរឿងរ៉ាវស្នេហាចាស់ៗ។ ការកាត់សក់ខ្លី ក៏អាចជួយឲ្យនាងឆាប់ភ្លេចរឿងមួយចំនួនជាមួយអតីតមិត្តប្រុសបានខ្លះដែរ។ ហេតុផលគឺថា ការទុកសក់វែងដដែលៗ ជួនកាលទៅវាក៏បានរំឭកពីរឿងរ៉ាវ ឬសកម្មភាពចាស់ៗ ដែលធ្លាប់មានជាមួយគ្នាផងដែរ។

នាងបង្ហាញពីភាពរឹងមាំទៅកាន់អតីតមិត្តប្រុស៖ ការកាត់សក់ខ្លីរបស់ស្រីៗ បានបង្ហាញដែរថា នាងពិតជារឹងមាំច្រើន ក្រោយពេលដើរចេញពីមិត្តប្រុសចាស់។ មូលហេតុដោយសារ នាងបានសម្រេចចិត្តយ៉ាងក្លាហាន ក្នុងការកាត់សក់របស់ខ្លួនឯង ដោយមិនមានការស្តាយស្រណោះបន្តិចឡើយ ហើយវាក៏ប្រៀបបានដូចជាស្នេហារបស់នាង និងអតីតមិត្តប្រុស ដែលមិនត្រូវមានរឿងអ្វីពាក់ព័ន្ធជាមួយគ្នាតទៅទៀតនោះដែរ។

នាងព្រមការបើកចិត្តទទួលយកស្នេហាថ្មី៖ ការកាត់សក់ខ្លី ក៏បានបង្ហាញពីការបើកចិត្តទទួលយកស្នេហាជាថ្មីពីបុរសដទៃ និងបានឆ្លុះបញ្ចាំងឲ្យឃើញថា នាងបានត្រៀមលក្ខណៈដើម្បីបើកចិត្តទទួលយកស្នេហាពីមនុស្សប្រុសម្នាក់ផ្សេងដែលអាចជួយឲ្យនាង មានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖​ elite daily

ចុចអាន៖  ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ

ចុចអាន៖ ក្លិន​ទឹកអប់អាចប្រាប់ពីនិស្ស័យពិតនៃ​​មនុស្សម្នាក់​ៗ​បាន