អ្នកវិភាគមិនគិតថា ម៉ូតូ​ធំ​ នឹងមានទីផ្សារឡើងវិញ​នោះទេ

Harley-Davidson នៅតែ​បន្តដាំក្បាលធ្លាក់ចុះ លើការបញ្ជា​ទិញរាយ ខណៈទីផ្សារ​យាន​កង់ពីររបស់ឥណ្ឌា នៅតែបន្តធ្លាក់ចុះ ១៣ខែ ជាប់ៗតំាងពី​ចុងឆ្នាំ ២០១៨ មកដល់ខែមករា​ឆ្នាំ​២០២០នេះ។

យីហោកំពូល ៗ ទាំងអស់របស់ក្រុមហ៊ុន Suzuki ដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ លើកំណត់ត្រាលក់គ្រប់ពេលក៏ធ្លាក់​ដូចគ្នា។

ជាមួយនោះ​និន្នាការ លក់ម៉ូតូនៅក្នុងប្រទេសឥណ្ឌា ​ដែលជាទីផ្សារម៉ូតូធំជាងគេបំផុត នៅលើពិភពលោក ធ្លាប់វ៉ាដាច់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៦ និង ទទួលបានចំនួនកំណត់ត្រា ២២.៣ លានគ្រឿងនៅក្នុងឆ្នាំ ២០១៨ បែរជាពេលនេះ បង្ហាញការព្រមាន​ផ្នែក​ទីផ្សារ​ថា ​កាលពីឆ្នាំ២០១៩ មានការខាតបង់ការបញ្ជា​ទិញ​ដល់ទៅ​ ២ លានគ្រឿងធៀបជាមួយ​ការ​លក់ចុងក្រោយគឺ ២០,៤ លានគ្រឿងក្នុងឆ្នាំ​២០១៨។

មានកត្តាជាច្រើនបង្កឱ្យមានការធ្លាក់ចុះនេះ រួមទាំងការកើនឡើងនូវបុព្វលាភធានារ៉ាប់រងក្នុងឆ្នាំ ២០១៨ និងបទដ្ឋាននៃការបំភាយឧស្ម័ន BS-VI ថ្មីចូលជាធរមាននៅខែមេសាឆ្នាំ ២០២០។

ក្រុមហ៊ុន Harley-Davidson ជាក្រុមហ៊ុន​ល្បីឈ្មោះមួយ ផលិត​តែ​ម៉ូតូ​ធំៗ ដែលមានតម្លៃថ្លៃ

អំឡុងពេលប៉ុន្មានឆ្នាំនេះ Harley បានបិទរោងចក្រយនៅ Missouri ដែលបង្ខំ​ឲ្យកម្មករ ៨០០​នាក់ត្រូវ​បាត់បង់​ការងារ ហើយ​ភាគហ៊ុនដាំក្បាលធ្លាក់ចុះ។

ក្រុមហ៊ុនព្យាយាមងាកមក​​ពង្រឹង​លើការផលិតម៉ូតូប្រើប្រាស់អគ្គិសនីវិញ តែតាមការវិភាគនានា ម៉ូតូ​អគ្គិសនី​នេះ​ក៏មិនប្រាកដថា មានទីផ្សារ​ខ្ពស់ដែរ​អាស្រ័យ​លើតម្លៃ​ដ៏ថ្លៃរបស់វា។​

តម្លៃម៉ូតូនេះ ចាប់ផ្តើមពី ១៩,២៨៩ ដុល្លារដល់ ២៨.០៨៩ ដុល្លារ។ ឬីឯ​ម៉ូឌែល CVO ឆ្នាំ ២០១៩ ថ្លៃ​ចាប់ពី ៤០,៨៨៩ ដុល្លារឡើងនិង CVO លីមីតធីត ចាប់ពី ៤៣,៨៨៩ ដុល្លារឡើង​។

ចម្រើន តារា