ព័ត៍មានទាន់​ហេតុការណ៏
Search

Harvard សាលាធុរកិច្ចដែលផលិតមហាសេដ្ឋីច្រើនជាងគេ

តាមរយៈ Financial Times សាលាធុរកិច្ចដែលត្រូវបាន ពិភពលោក​ចាត់ថ្នាក់ថា​ បានផលិតចេញ​មហា​សេដ្ឋីច្រើនជាងគេ​បំផុត ត្រូវបានទៅលើ សាកលវិទ្យាល័យHarvard ដែល​ជាសាកលវិទ្យាល័យឯកជនមួយនៅ Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

ដោយ​ត្រូវ​បានបង្កើតឡើងតាំងពីឆ្នាំ១៦៣៦ Harvard បានក្លាយជា​ថ្នាលអប់រំឧត្តមសិក្សា​និងក្រោយ​ឧត្តម​ដ៏មានកិត្យានុភាពបំផុតមួយក្នុងពិភពលោក។

ដើមឡើយ សាកលវិទ្យាល័យនេះ ត្រូវបាន បង្កើតឡើង ដោយសភារដ្ឋ Massachusetts គឺជាស្ថាប័នរបស់​សហរដ្ឋអាមេរិកដែលចំណាស់បំផុត សម្រាប់ការសិក្សាក្រោយឧត្តម។ បន្ទាប់ពីសង្គ្រាមនៅអាមេរិច ឆ្នាំ​១៨៦៩ ដល់​១៩០៩Harvard ត្រូវបាន​គេ​ផ្លាស់ប្តូរទៅ​សាកលវិទ្យាល័យផ្នែក​ស្រាវជ្រាវទំនើបហើយ​ក៏បានចាប់ផ្តើម​ធ្វើកំណែទម្រង់​លើកម្មវិធីសិក្សា។

សាកលវិទ្យាល័យHarvard មាន​អតីតនិស្សិតដែលលចធ្លោជាច្រើនរូប រួម​ទំាង​ប្រធាននាធិបតី​ អាមេរិក​និង​អ្នកនយោបាយ​បរទេសជាច្រើនរូប​ដែលបាន​បញ្ចប់ការសិក្សានៅទីនោះ។

ទស្សនាវដ្តី Forbes ក៏បាននិយាយដែរថា សាលានេះបានបង្កើត​មហាសេដ្ឋីច្រើន​ជាងសាលាផ្នែកធុរកិច្ច​ដទៃ​ទៀត​ គឺ​បានបង្កើតមហាសេដ្ឋីចំនួន ៣ ដងច្រើនជាងសាកលវិទ្យាល័យលំដាប់ទី ២ គឺ​ស្ទែនហ្វដstanford។

និស្សិតក្នុងចំនោមនិស្សិតHarvard ទាំងនោះមាន​ដូចជា ជូប៉ូលប៉ូឡូឡឹនJorge Paulo Lemann
ជាបុរសមានជាងគេបំផុតនៅប្រេស៊ីល ដែលមានទ្រព្យសម្បត្តិសរុប ២៤.៥ ម្ចាស់​3G Capital Berger King និង Heinz ព្រមទំាង Anheuser-Busch InBev។ល។សេដ្ឋីហ្វេសប៊ុក Mark Zuckerberg សេដ្ឋី Microsoft ​bill​gates ជំទាវMichelle Obama  លោកបារ៉ាក់អូបាម៉ា លោកRahul Gandhi។ល។

សាយ ពេជ្រ

Widener Library is framed by a canopy of Fall Foliage in Harvard Yard. Kris Snibbe/Harvard Staff Photographer.