BREAKING NEWS
Search

តើ​គ្រប់គ្នា​ត្រូវ​បន្ត​ពាក់​ម៉ាស់​ក្នុង​ផ្ទះ​ ​ឬ​នៅខាងក្រៅ​គ្រប់​ទី​កន្លែង​រហូត​មែនទេ?

អាជីវកម្ម​និង​សកម្មភាព​ភាគច្រើន​បាន​ចាប់ផ្ដើម​បើក​ដំណើរការ​​ឡើងវិញ​បណ្តើរៗ។ ការ​ជួបជុំ​ជា​ក្រុម​តូចៗ​ឥឡូវ​នេះ ​ក៏​ត្រូវ​បាន​អនុញ្ញាត ​ប៉ុន្តែ​ក៏​មាន​សំណួរ​ខ្លះៗ​និង​ចម្ងល់​ទាក់ទង​នឹង​ការ​ជួបជុំ​  គ្រប់គ្នា​គួរតែ​ពាក់​ម៉ាស​នៅ​គ្រប់​ទី​កន្លែង​​ ឬ​មាន​ពិធី​នៅ​កន្លែង​ណាមួយ​ឬ​យ៉ាងណា?

១. តើ​គ្រប់គ្នា​ត្រូវ​តែ​យកចិត្តទុកដាក់​ចំពោះ​ខ្លួនឯង​ នៅ​ពេល​ដែល​មាន​អ្នកណាម្នាក់​ទៅ​លេង​ផ្ទះ​របស់​មនុស្ស​ម្នាក់​ទៀត?

ក្រសួង​សុខាភិបាល​នៅ​ជុំវិញ​ពិភពលោក​បាន​និយាយ​ថា ​ភ្ញៀវ​ក្នុង​គ្រួសារ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​គោរព​គោលការណ៍​គ្រប់គ្រង​ប្រកបដោយ​សុវត្ថិភាព ​រួម​មាន​ការ​ពាក់​ម៉ាស ​រក្សា​ចម្ងាយ​សុវត្ថិភាព​យ៉ាង​ហោច​ណាស់ ១ ម៉ែត្រ​ កាត់បន្ថយ​ការ​ប៉ះពាល់​រាងកាយ​គ្នា និង​លាងដៃ​ឱ្យ​បាន​ទៀងទាត់។

មនុស្ស​មិន​គួរ​ទៅ​លេង​អ្នក​ផ្សេង​ទេ ​ប្រសិន​បើ​ពួកគេ​មិន​ស្រួល​ខ្លួន។ ហើយ​ម៉ាស​នៅ​តែ​ត្រូវ​ពាក់​នៅ​ពេល​ដែល​នៅ​ខាង​ក្រៅ​ផ្ទះ។

២. ត្រូវ​តែ​ពាក់​ម៉ាស​គ្រប់​ពេល​ទទួលទាន​អាហារ​ និង​ភេសជ្ជៈ​ខាងក្រៅ​មែន​ទេ?

ម៉ាស​ត្រូវ​តែ​ពាក់​នៅ​ខាង​ក្រៅ​ផ្ទះ​គ្រប់​ទីកន្លែង​ទាំងអស់។ នេះ​ក៏​អនុវត្ត​ផង​ដែរ​ចំពោះ​កន្លែង​ធ្វើការ​ចាប់​ពី​បុគ្គលិក​ជួរមុខ​នៅ​ក្នុង​ការិយាល័យ ​ដូចជា​នាយក​ប្រតិបត្តិ​ និង​បុគ្គលិក​បញ្ចូល​ទិន្នន័យ ​ដូចជា​អ្នក​រៀបចំ​អាហារ​ អ្នក​គិតលុយ​ និង​អ្នក​បើកបរ​ឡាន​ក្រុង​ រហូត​ដល់​កម្មករ។

ប៉ុន្តែ​ពួកគេ​ក៏​អាច​យក​ម៉ាសចេញនៅ​ពេល​បរិភោគ​អាហារ​ឬ​ផឹក​ទឹក ​ឬ​ទទួលទាន​អាហារ​នៅ​តាម​ទី​សាធារណ​ជាដើម។

៣. តើ​ក្មេង​អាយុក្រោម ១២ ឆ្នាំ​ត្រូវ​ការ​ពាក់​ម៉ាស​ឬ​អាវ​ដៃ​វែង​ពេល​លេង​នៅ​លើ​ដី​លេងឬនៅ​ក្នុង​ផ្ទះ​ដែរ​ទេ?

ម៉ាស​ត្រូវ​តែ​ពាក់​ដាច់ខាត​ពេល​​នៅ​ខាង​ក្រៅ​ផ្ទះ ​ចំណែក កុមារ​អាយុ ១២ ឆ្នាំ​និង​ក្រោម​១២ ឆ្នាំ​ ដែល​អាច​មាន​ការ​ពិបាក​ពាក់​និង​រក្សា​ក្នុងរយៈ​ពេល​យូរ​ អាច​ប្រើ​ម៉ាស​ការពារ​មុខ​ដែល​ដូច​ជា​របាំង​ថ្លាៗ​ជំនួស​វិញ។​ បើសិននៅក្នុងផ្ទះដែលមានសុទ្ធតែសមាជិកគ្រួសារយើង គឺមិនចាំបាច់ពាក់ឡើយ តែត្រូវតែអនាម័យឲ្យបានខ្ជាប់ខ្ជួន មិនថាស្ថិតក្នុងកាលៈទេសៈណាឡើយ។

ចងចាំថា ម៉ាស​ត្រូវ​តែ​ត្រូវ​តែ​ពាក់​ឱ្យ​បាន​ត្រឹមត្រូវ​ ដែល​អាច​គ្រប​លើ​មុខ​ទាំងមូល​ចាប់​ពីច្រមុះ​ដល់​ក្រោម​ចង្កា​រុំ​ព័ទ្ធ​ជុំវិញ​ទាំងសងខាង​នៃ​ផ្ទៃមុខ។  ចំណែក​ដៃ​ត្រូវ​ឧស្សាហ៍​លាង​បាន​ឲ្យ​បាន​ញឹកញាប់​ ពេល​ទទួលទាន​អាហារ​ ចេញ​ពី​បន្ទប់ទឹក​ ឬ​បាន​ប៉ះពាល់​អ្នក​ណា​ម្នាក់។

ទោះបី​ជា​ស្រុកទេស​កំពុង​តែ​ស្ងប់ស្ងាត់​ជំងឺ​រាតត្បាត​ក៏​ដោយ ​ដាច់ខាត​កុំ​ធ្វេស​ប្រហេស​ឲ្យសោះ ​ត្រូវ​ប្រកាន់​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ជានិច្ច​ ទើប​សុខភាព​ប្រទេស​ជាតិមិន​មាន​ហានិភ័យ​ដូច​ប្រទេស​គេ​ផ្សេង៕

ចុចអាន៖ទោះកូវីដហក់ឡើងយ៉ាងណាប្រកាន់៤វិធីនេះដើម្បីសុវត្ថិភាពពេលចូលធ្វើការវិញ

ចុចអាន៖វ៉ាក់សាំង​កូវីដ​របស់ BioNTech ហាក់បង្កើតអង្គបដិប្រាណខ្ពស់ក្នុងឈាមអ្នកស្ម័គ្រចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ