ព័ត៍មានទាន់​ហេតុការណ៏
Search

អាសូរ​ណាស់! បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​គាំង​បេះ​ដូង​ស្លាប់​ ​នៅ​តាម​ផ្លូវ​គ្មាន​អ្នក​ស្គាល់​សាច់​ញាតិ

ភ្នំពេញ៖​​ប៉ូលិស​និយាយ​ថា ​បុរស​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ ដោយ​សារ​គាំង​បេះ​ដូង​
នៅ​តាម​ផ្លូវ​បេតុង​មួយ​នៅ​មុខ​ផ្ទះ​ប្រជាជន ​ស្ថិត​នៅ​ភូមិ​សែន​សុខ​ទី​៥ សង្កាត់​ឃ្មួញ ​ខណ្ឌ​ សែន​ សុខ​
កាល​ពី​ព្រលប់​ថ្ងៃ​ទី​០៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​។​

លោក ​ញាណ ​នន ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឃ្មួញ ​បាន​និយាយ​ថា៖​  ​​ប្រជាពលរដ្ឋ​​បាន​
ប្រទះ​ឃើញ​បុរស​ម្នាក់​ ​ដេក​ស្លាប់​នៅ​មុខ​ផ្ទះ​ប្រជាជន​ នៅ​ភូមិ​សែន​ សុខ​៥ ​សង្កាត់​ឃ្មួញ ​ដែល​
តាម​រយៈ​ឯកសារ​សម្គាល់​ខ្លួន​សព ​ឈ្មោះ ​សុខ ​សារឿន  ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ ​ជន​ជាតិ​ខ្មែរ ​មុខ​របរ​គ្មាន​ ស្នាក់​នៅ​មិន​ពិត​ប្រាកដ ​គ្មាន​អ្នក​ស្គាល់​សាច់​ញាតិ​របស់​គាត់​ទេ​។ ​លោក​បន្ត​ថា ​បើ​ តាម​ការ​សន្និដ្ឋាន​របស់​លោក​វេជ្ជ​បណ្ឌិត ​នង ​សុវណ្ណារ័ត្ន គ្រូ​ពេទ្យ​អម​សាលា​ដំបូង ​រាជធានី​ភ្នំពេញ​ សព​ខាង​លើ​ស្លាប់​ដោយ​ជំងឺ​គាំង​បេះ​ដូង​។​

បច្ចុប្បន្ន​សាកសព​ ត្រូវ​បាន​នគរបាល​បញ្ជូន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹក​ថ្លា ​សង្កាត់​ទឹក​ថ្លា​ខណ្ឌ​សែន​
សុខ ​ដើម្បី​រង់ចាំ​សាច់​ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ ​ប៉ុន្តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៨​ រំលង​១​
ថ្ងៃ​ហើយ ​នៅ​តែ​ពុំ​មាន​សាច់​ញាតិ​មក​ទទួល​យក​ធ្វើ​បុណ្យ​នៅ​ឡើយ​ទេ ​សាក​សព​ស្អុយ​ទៅ​ហើយ​
ដែល​ប៉ូលិស​រអ៊ូ​ថា​ អាច​នឹង​ចំណាយ​លុយ​ឱ្យ​តា​អាចារ្យ​វត្ត​បូជា​នៅ​ថ្ងៃ​នេះ​ហើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114