ព័ត៍មានទាន់​ហេតុការណ៏
Search

មកចេះវិធីរំដោះគ្រោះដោយខ្លួនឯង បានផលពិតៗ

នៅអាហ្វ្រិក គេធ្វើការរំដោះគ្រោះកាចដោយខ្លួនឯង មិនដូច​យើង​ដែលត្រូវស្មុគស្មាញច្រើននោះទេ។ ប្រសិនបើ​មាន​អារម្មណ៍គ្រប់យ៉ាងមិនដំណើរការ​ល្អ​ដូចគ្រោង​ទុក ​គេជឿ​ថាមាន​អ្វីមួយ​មិនល្អនៅបិទបាំ​ងជោគជតា​រាសី​របស់​ពួកគេ ​ម្ល៉ោះ​ហើយ គេប្រើវិធីឧបកិច្ច​ដូចខាងក្រោមនេះ គឺធ្វើភ្លាមៗ​តែម្តង៖

១ ងូតទឹកអំបិល
នៅអាហ្វ្រិកគេជឿថា​អំបិលជា​វត្ថុជម្រះល្អគ្មានពី។​ក្រៅពីចិញ្ចឹមជីវិតមនុស្ស​សត្វអំបិលថែមទាំងជាគ្រឿង​ដុសខាត់​ខាងវិញ្ញាណយ៉ាង​សក្តិសិទ្ធមួយ។ គេជឿ​ថា​រាល់ពេល​ដែលមាន​ឧបទ្រប់កើតឡើង មនុស្ស​ត្រូវប្រលាក់​ដោយ​កម្ម​ឬការអន្ទោល​នៃស្រមោលអពមង្គល​ ដូច្នេះគេយកអំបិលដាក់ក្នុងផ្តិលឬធុងទឹក​ហើយ​ចាប់ងូត​ស្រោចពីក្បាល​ដល់ចុងជើងព្រមទំាង​​និយាយថា ហូរទៅៗ សូមចង្រៃ​ចេញឱ្យអស់។


២ ជាន់កំទេចផ្កា

គេអាចយកផ្កា៧ពណ៌​មកបោចជាកំទេចៗហើយក្រាលនៅមាត់ទ្វារ។ ថ្ងៃណាដែល​គេយល់ថាមាន​លទ្ធផលមិនល្អ គេ​ត្រូវ​ដើរជាន់ពីលើវាមុនពេលចូលក្នុងផ្ទះ។​ពេលជាន់លើកម្រាលផ្កា ចូរនិយាយថា ផ្លូវ​លំបាកផុតហើយ មាន​តែ​កម្រាល​នៃជោគជ័យ​និង​សុភមង្គលនៅខាងមុខ។

៣ ដុតទៀនបែតង

ទៀនពណ៌បែតង ជានិមិត្តរូបនៃ​ភាពស្រស់បំព្រង។​ប្រសិនអ្នកមាន​វាក្នុងផ្ទះ​ឬក្នុងប​ន្ទប់​អាចតាំងលំអរ ឬដុតវា​ចោល​នៅពេលណាមួយ​ដែលយល់ថាមិនសប្បាយចិត្ត ។​អាចប្រើពេលសមាធិនៅមុខវាហើយ​និយាយ​ក្នុងចិត្ត​ថា សូមឱ្យគ្រប់យ៉ាងត្រជាក់ត្រជុំនិង​មាន​ប្រៀបលើពពួក​វិញ្ញាណអាក្រក់។ ភាគច្រើន​គេសមាធិ​នៅនឹងមុខទៀន​បៃតង​រាល់យប់ថ្ងៃសុក្រ​ហើយអាចប្រាថ្នាគ្រប់យ៉ាង​តាមដែលគេចង់បាន។


៤ កប់កាក់ឬលុយ

ការកប់កាក់ឬលុយ​ចោលជាវិធីរំដោះគ្រោះ​ទីបួន​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់ដែរ។ គេអាចរើសយកកាក់មួយឬពីរ​ចេញមកកប់ចោលក្នុងសួនសារធារណៈហើយនិយាយថា​បើឯងចង់ចុះ ឯងដុះ​មករកយើងបាន បើឯងមិនដុះ ឯងចង់ស្លាប់​យកកម្មទំាងអស់របស់យើងទៅជាមួយ​ចុះ។

សាកមើលក៏បាន!

ចម្រើនតារា