តារាប្រុស​​ថៃ ៦រូប​​ដែល​​ស៊ី​ថ្លៃ​​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​២០១៩ មួយ​ភាគ​ៗ​មិន​តិច​ពាន់​ដុល្លារ
BREAKING NEWS
Search

តារាប្រុស​​ថៃ ៦រូប​​ដែល​​ស៊ី​ថ្លៃ​​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​២០១៩ មួយ​ភាគ​ៗ​មិន​តិច​ពាន់​ដុល្លារ

មួយ​រយៈ​ចុង​ក្រោយ​នេះ​ស​ន្ទុះនៃ​ការ​គាំទ្រ​របស់​រឿង​ភាគ​ថៃ​ជា​ពិសេស​តារា​សម្ដែង​បុរស​សង្ហាដែល​បាន​ចូល​រួម​សម្ដែង​ទាំង​អស់​នោះ បាន​ទាក់ទាញ​ចិត្ត​អ្នកគាំទ្រជាច្រើនឱ្យ​តាមដាន​សាច់​រឿង​របស់​ខ្លួន។ ផ្អែកតាម​គេហទំព័រ Thai Update តារា​សម្ដែង​បុរស​ថៃ​ដែល​បាន​ជាប់​ឈ្មោះ​ជា​តារា​រក​បាន​ប្រាក់​ចំនួន​ច្រើន​ជាង​គេ ក្នុង​ឆ្នាំ ២០១៩ មាន៖

១. Nadech Kugimiya
តាម​រយៈ​ទេពកោសល្យ​នៃ​ការ​សម្ដែង​បូក​រួម​ជា​មួយ​និង​សម្រស់​របស់​លោក Nadech Kugimiya រក​ប្រាក់​បាន ២០ ម៉ឺន​បាត​ក្នុង​មួយ​វគ្គ បើ​គិត​ជា​ដុល្លារ​ប្រហែល ៦០០០​ជាង។

២. James Jirayu
James Jirayu ជា​តារា​សម្ដែង​របស់​ទូរទស្សន៍​លេខ​៣​ថ្ងៃ ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជា​លោក​អាច​រក​ប្រាក់​បាន ១០ ម៉ឺន​បាត​ក្នុង​មួយ​វគ្គ បើ​គិត​ជា​ដុល្លារ​ប្រហែល ៣០០០​ជាង។


៣. Mario Maurer
ក្នុង​នាម​ជា​តារា​សម្តែង​វ័យ​ក្មេង​របស់​គាត់ Mario Maurer ទទួល​បាន​ប្រាក់​ ១០០ ០០០ បាត​ក្នុង​មួយ​វគ្គ បើ​គិត​ជា​ដុល្លារ​ប្រហែល ៣០០០​ជាង។


៤. Boy Pakorn
លោក Boy Pakorn ត្រូវ​គេ​រាយការណ៍​ថា​លោក​អាច​រក​ប្រាក់​បាន ៩០ ០០០ បាត​ក្នុង​មួយ​វគ្គ​សម្រាប់​ការ​សម្ដែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍ បើ​គិត​ជា​ដុល្លារ​ប្រហែល ២៩០០ ជាង។


៥.Weir Sukollawat

Weir Sukollawat គឺ​ជា​កំពូល​តារា​ថៃ​ប៉ុស្តិ៍​លេខ ៧ គាត់​ទទួល​បាន​ប្រាក់​ចំនួន ៨០ ០០០ បាត​ក្នុង​មួយ​វគ្គ បើ​គិត​ជា​ដុល្លារ​ប្រហែល ២៦០០​ជាង។


៦.​ Mark Prin
តារា​សម្តែង​សង្ហា​លោក Mark Prin រក​ប្រាក់​ចំណូល​បាន ៧ ម៉ឺន​បាត​ក្នុង​មួយ​វគ្គ បើ​គិត​ជា​ដុល្លារ​ប្រហែល ២៣០០ ជាង៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ NADECH KUGIMIYA ទម្លាយ​អារម្មណ៍​ពិត​ថាខ្លួន​សំណាង​ណាស់ដែល​បាន​ជួប YAYA

ចុចអាន៖ MARK PRIN ​បង្ហើប​ពី​គម្រោង​យក​កូន​ជាមួយ KIMBERLY

ចុចអាន៖ រឿងភាគថៃថ្មី ៩រឿងដែលអ្នកគាំទ្រមិនអាចរំលងបានក្នុងឆ្នាំ២០២០