BREAKING NEWS
Search

ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​កណ្តាល​ទ្រូងផ្លូវ​ ស្រាប់តែ​ម៉ូតូ​២​គ្រឿង​ទៀត ទៅបុក​បន្ថែម ​បង្ក​ឲ្យ​របួសធ្ងន់​៤​នាក់

ភ្នំពេញ ​៖ ​គ្រោះថ្នាក់​ផ្ទួនៗ​គ្នា បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់ ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​​ កាលពី​យប់​ថ្ងៃទី​៥ ​ខែមករា ​ឆ្នាំ​២០២០​ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​ភូមិ​វាល​ស្បូវ​ សង្កាត់​វាល​ស្បូវ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

លោក​វរសេនីយ៍ទោ ឯក សារ៉ន​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ​​ដើមហេតុ​ដំបូង គឺមាន​ម៉ូតូ​ម៉ាក​PCX​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១GR​ បើកបរ​ដោយ ​ឈ្មោះ​ សន ម៉ាប់ ​ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ​ ស្នាក់នៅ​ភូមិ​ក្តី​តា​កុយ​ សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​ក្នុង​ទិសដៅ​ពី​កើ​ត​ទៅ​លិច​។​ លុះ​បើក​ដល់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​MOOC​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១FC ៨៧ ៤៥ បើកបរ​ដោយ​ឈ្មោះ ​ជុំ​ លាង ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ស្នាក់នៅ​ភូមិ​ក្តី​តា​កុយ​ សង្កាត់​វាល​ស្បូវ​បណ្ដាល​ឲ្យ​ដួល​ពេញ​លើ​ទ្រូងផ្លូវ។ ពេល​នោះ​ដែរ ​ក៏​មាន​ម៉ូតូ​ចំនួន​២​គ្រឿង​ បាន​មក​បុក​ពីលើ​ម៉ូតូ​ដែល​កំពុង​ជួប​គ្រោះថ្នាក់​បង្ក​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ចំនួន​៤​នាក់។

អធិការរង​បន្ត​ថា​ អ្នកបើក​ម៉ូតូ​ដែល​មក​បុក​បន្ថែម​នោះ​មានឈ្មោះ​ សុខ ពិសី ភេទ​ស្រី​ អាយុ​២៦​ឆ្នំា​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ​ បើកបរ​ម៉ូតូ​ម៉ាក​គ្លី​ក ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១HE
៥០ ៤៦ និង​ម្នាក់ទៀត​ ឈ្មោះ ​ធា ឆៃ​យ៉ា ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ​។​

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​គឺ​បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​PCX​ ដែល​បើកបរ​មិន​ប្រកាន់​ចំណែក​ផ្លូវ​របស់​ខ្លួន​(​បញ្ច្រាស​ទិស​)៕


អត្ថបទ ៖ ​ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114