BREAKING NEWS
Search

ទីផ្សារ​កុន​ហូលីវូដ​ឆ្នាំ​២០២០​អាច​នឹង​ដាំ​ក្បាលចុះ ខណៈគ្មានរឿង​ធំៗដូច Avengers និង​ Frozen

ក្រុមហ៊ុន Walt Disney បានបង្កើតប្រវត្តិសាស្រ្តលក់សំបុត្រកុនដាច់បំផុតក្នុងឆ្នាំ២០១៩លើរឿងចំនួន៣គឺខ្សែភាពយន្តរឿង “ Frozen II” ខ្សែភាពយន្តរឿង “Star Wars” និងខ្សែភាពយន្តរឿង “Avengers: Endgame”។ នេះបើយោងតាមអ្នកវិភាគរបស់ Box office។

ក្រុមហ៊ុន Disney បានបញ្ចេញខ្សែភាពយន្តធំៗចំនួន ៧ ក្នុងចំណោមភាពយន្តចំនួនទាំង ៩ ក្នុងឆ្នាំ ២០១៩ ដែលក្រុមហ៊ុនរំពឹងថា បន្ទាប់ពីការចាក់បញ្ចាំងនឹងទទួលបានប្រាក់ចំណេញពីជុំវិញពិភពលោកច្រើនជាង ១ ពាន់លានដុល្លារ ហើយការរំពឹងនេះពិតជាជោគជ័យពិតមែន។ វាជាឆ្នាំដ៏ជោគជ័យខ្លាំងបំផុតមិនធ្លាប់មានសម្រាប់ស្ទូឌីយោមួយនេះ។

ស្ទូឌីយោផលិតភាពយន្តឆ្នាំនេះនៅតែបន្តចេញខ្សែភាពយន្តប្រភេទរឿងកំពូលវីរៈបុរស និងរឿងប្រភេទមនោសញ្ចេតនាដែលខ្សែភាពយន្តទាំង២ប្រភេទនេះ អាចនឹងបង្កើតប្រាក់ចំណូលជាង ១ ពាន់លានដុល្លារក្នុងការលក់សំបុត្រដូចទៅនឹងរឿង Avengers: Endgame និង “Star Wars: The Rise of Skywalker” ដែរ។

លោក Shawn Robbins អ្នកវិភាគនៅ Box Office Pro បាននិយាយថា “ Black Window” ទំនងជានឹងទទួលបានជោគជ័យក្នុងបរិមាណដ៏ច្រើនក្នុងឆ្នាំ២០២០ ប៉ុន្តែនៅតែមិនអាចផ្ដួលរឿង “Avengers” និង “Star Wars” ដោយសារខ្សែភាពយន្តធំ២នេះ បានកសាងភាពល្បីល្បាញអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។

 

នៅក្នុងសន្និសីទមួយកាលពីថ្ងៃពុធនេះ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន AMC Entertainment Holdings Inc លោក Craig Ramsey បានរាយការណ៍ថា ក្រុមហ៊ុន AMC Entertainment Holdings Inc ដែលជាម្ចាស់ខ្សែភាពយន្ដដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចំណូលចុះដល់ ៧.៣%។ ចំណែកឯក្រុមហ៊ុន Rival Cinemark Holdings Inc បានធ្លាក់ចុះ ៥ %។

ចំពោះក្រុមហ៊ុនយក្សតាមអនឡាញ Netflix Inc និងក្រុមហ៊ុន Amazon.com Inc កំពុងទទួលបានការចាប់អារម្មណ៍និងការទទួលបានពានរង្វាន់ធំៗ សម្រាប់ខ្សែភាពយន្តដែលរួមមានរឿង“ The Irishman”។ ខណៈដែលទស្សនិកជនងាកមកទស្សនា ភាពយន្តនៅលើអនឡាញច្រើន វាជាមូលហេតុដែលស្ទូឌីយោជាច្រើនខិតខំប្រកួតប្រជែងឲ្យខ្លាំងជាងក្រុមហ៊ុននៅលើអ៊ីនធឺណិត។

យោងតាមការស្ទង់មតិរបស់ Fandango បានឱ្យដឹងថា ខ្សែភាពយន្តមួយចំនួនដែលនឹងវាយលុកទីផ្សារកុននៅឆ្នាំ ២០២០នេះមានរឿង “Wonder Woman 1984” រឿង “Black Window” រឿង “Eternals” រឿង “Mulan” និងរឿងថតឡើងវិញខ្សែភាពយន្តរបស់ James Bond រឿង “ No Time to Die” ។ ទោះយ៉ាងណាគេមិនរំពឹងថា រឿងទាំងនេះអាចទទួលជោគជ័យខ្លាំងដូច “Avengers: Endgame” ឡើយ៕

 

ចុចអាន៖  បេក្ខជន America’s Next Top Model ទាំង ១០រូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេ

គំរូល្អ! កំពូលតារាប្រុសល្បីៗទាំងនេះមិនសេពគ្រឿងស្រវឹងទេ

 

ប្រែសម្រួល៖ សន្យា