ទាយលំអិតឆ្នាំ​មមី!ឆ្នាំនៃការផ្លាស់ប្តូរធំមមី១៩៤២,១៩៦៦,និង១៩៩០ទុក្ខមុនលាភក្រោយ

មនុស្ស​និមិត្តសញ្ញាមមី(សេះ ) ការទស្សន៍ទាយសំណាងឆ្នាំ​២០២០គឺនៅឆមាសទីមួយនឹង​រវល់ជាមួយបញ្ហាញាតិចេញមួយចូលមួយ​តភាគជានិច្ច។ ប៉ុន្តែនៅចុងឆ្នាំពួកគេនឹងមានពេលទំនេរខ្លះ ដើម្បីធ្វើអ្វីៗដែលពួកគេចូលចិត្តឡើងវិញ ជីវិតក៏លំហែរស្រាកស្រាន្តទៅតាមនោះដែរ។

ជាទូទៅសំណាងរបស់សេះនៅឆ្នាំ ២០២០ គឺមិនអីទេ។ ពួកគេឆ្លងកាត់ការសាកល្បងផ្លូវចិត្ត​ខ្លះ​ប៉ុន្តែ​អាចឆ្លងកាត់បាន​ដោយមាន​ការគំាទ្រខ្លាំងពីមនុស្ស​ដែលខ្លួនស្រលាញ់និងញាតិសន្តាននានា។

ចំណែកអ្នកឆ្នាំមមីដែលមានកំណើត​នាឆ្នាំ​ ១៩៤២,១៩៦៦,និង១៩៩០និងជួបទុក្ខមុនលាភក្រោយក្នុងឆ្នាំនេះ។

ខែកុម្ភៈ (០២/២៣/២០២០ – ០៣/២៣/២០២០)

យោងទៅតាមការទស្សន៍ទាយសំណាងនៃឆ្នាំចិនជីវិតរបស់មនុស្ស​ឆ្នាំ​សេះនឹងផ្លាស់ប្តូរទៅជាដំណាក់កាលល្អប្រសើរហើយនឹងមានសំណាងល្អ។ បញ្ហាអ្វីក៏ពួកគេ​អាចដោះស្រាយវាបានយ៉ាងងាយស្រួលដែរ។ ផ្

ខែមីនា (០៣/២៤/២០២០ – ០៤/២២/២០២០)

នៅខែទី ៣ តាមច័ន្ទគតិចិនមនុស្សឆ្នាំមមីអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងដើម្បីដោះស្រាយការលំបាក ព្រោះពួកគេប្រមូលបទពិសោធន៍ខ្លះក្នុងរយៈពេលពីរខែដំបូង។ ក្រៅពីនេះពួកគេនឹងទទួលបានឱកាសមាសជាច្រើនដើម្បីអភិវឌ្ឍអាជីព។ សម្ពាធកាន់តែច្រើននឹងនាំឱ្យពួកគេមានថាមពលកាន់តែច្រើនដើម្បីទទួលបានជោគជ័យ។ មនុស្សឆ្នាំ​សេះត្រូវការចាប់យកឱកាសដើម្បីបង្ហាញពីជំនាញវិជ្ជាជីវៈរបស់ពួកគេនៅក្នុងការងារ។

ខែមេសា (០៤/២៣/២០២០ – ០៥/២២/២០២០)

នៅក្នុងខែនេះមនុស្សដែលកើតក្នុងឆ្នាំសេះនឹងក្លាយជាមនុស្សដែលមានអារម្មណ៍មិនចង់និយាយមិនចង់មាត់ក ហាក់ស្រពោនក្នុងចិត្ត។ នេះអាចធ្វើឱ្យអ្នកដែលយកចិត្តទុកដាក់ចំពោះពួកគេភ័យបារម្ភបាន​។ វានឹងនាំមកនូវឥទ្ធិពលអាក្រក់សម្រាប់ទំនាក់ទំនងរវាងពួកគេដែរ​។ មនុស្សឆ្នាំមមីរ​គួរតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីគ្រប់គ្រងអារម្មណ៍និងបង្កើត​គំនិត​មានភាពចាស់ទុំអក្នុងជីវិតប្រចាំថ្ងៃព្រោះជាខែប៉ះទង្គិចផ្លូវចិត្ត​។

ឧសភា (០៥/២៣/២០២០ – ០៦/២០/២០២០)

សេះសក្នុងកំឡុងខែនេះនឹងមិនមានសំណាងល្អនៅក្នុងស្នេហានិងទំនាក់ទំនងរបស់ពួកគេឡើយ។ មនុស្សនៅលីវមានអារម្មណ៍ថា ពួកគេមានបញ្ហាក្នុងការចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន។ សម្រាប់អ្នកដែលមានដៃគូរួចហើយពួកគេសប្បាយចិត្ត​ចំពោះជីវិតអាពាហ៍ពិពាហ៍ទេ។ ក្នុងករណីនេះពួកគេគួរតែញែកអារម្មណ៍តូចចិត្តចេញឱ្យដាច់ពីស្ត្រេសបើមិនដូច្នេះទេនឹងមានការសោកស្តាយ។

ខែមិថុនា (០៦/២១/២០២០ – ០៧/២០/២០២០)

សំណាងរបស់មនុស្សឆ្នាំ​សេះនៅឆ្នាំ ២០២០ មិនមានការផ្លាស់ប្តូរដុំកំភួនឡើយ។ ពួកគេមានទំនោរក្នុងការបោះបង់ចោលអ្វីៗសិនព្រោះធុញថប់។ លុយកាក់មាន​ហូរចូលខ្លះ។ ដើម្បីកែលម្អសមិទ្ធិផលនៅក្នុងអាជីពត្រូវដកឃ្លាពីទុក្ខព្រួយហើយ​មកពុះពារលើជីវិត​ជាក់ស្តែងចំពោះមុខសិន។ ប្រសិនមានត្បូងពណ៌បៃតងឬទឹកតែជាប់ខ្លួនកាន់តែជួយបានច្រើនវិញលើថាមពលវិជ្ជមាន។

ខែកក្កដា (០៧/២១/២០២០ – ០៨/១៨/២០២០)

មនុស្សកើតឆ្នាំ​សេះនៅក្នុងខែតាមច័ន្ទគតិចិនទី ៧ នេះនឹងមានសំណាងល្អស្ទើរតែគ្រប់វិស័យ។ ពួកគេនឹងមានបញ្ហាតិចណាស់ បើប្រៀបធៀបនឹងខែមុនៗ។ សំខាន់បំផុតជីវិតរបស់ពួកគេនឹងកាន់តែងាយស្រួលមានឱកាសសម្រាកចំណាយពេលច្រើនជាមួយគ្រួសារនិងចូលរួមសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន។

សីហា (០៨/១៩/២០២០ – ០៩/១៦/២០២០)

ខែសីហាក្នុងប្រតិទិនច័ន្ទគតិចិនគឺជាខែសំណាងបំផុតពិសេសម្រាប់មនុស្សឆ្នាំមមីវ័យ​២៩ដែលនឹងមានពេលវេលារីករាយជាងជាមួយមនុស្សដែលពួកគេស្រឡាញ់។ចំណូលក៏មានស្ថេរភាពនិងសុខដុមរមនា។នេះជាវេលាល្អបំផុត ប្រសិនពួកគេចង់ណែនាំមិត្តប្រុសឬមិត្តស្រីទៅកាន់គ្រួសារ។ ទោះបីជាពួកគេនឹងមានការឈ្លោះប្រកែកគ្នាជាពាក្យសម្តីច្រើននៅក្នុងជីវិតប្រចាំថ្ងៃ  ស្នេហានៅតែរឹងមាំ​។

ពាក់កណ្តាលខែកញ្ញាដល់ខែធ្នូ

ក្នុងកំឡុងខែ៣នេះមនុស្សឆ្នាំសេះអាចទង្គិចនឹងផ្កាយមារ ដែលនាំមកនូវភព្វសំណាងតិច។ ពួកគេគួរ​តែរៀបរយ​គ្រប់យ៉ាងជាមុនមានផែនការត្រឹមត្រូវ។ តាមរបៀបនោះ រាល់ភាពអាសន្នទាំងអស់នឹងស្ថិតនៅក្រោមការគ្រប់គ្រង។ ចូរយកចិត្តទុកដាក់ឱ្យបានច្រើនជាងមុនចំពោះសុខភាព។ បរិច្ចាគទាន ឬឧបត្ថម្ភអ្នកតូចទាបជាមនុស្សស្រី និងនាំសិរីសួស្តីច្រើន។

ខែមករា​២០២១

អ្នកនឹងបង់ខាតលុយតិចតួចនៅដើមខែ​តែ​ប្រមូលធំនៅចុងខែ។ ផ្កាយសំណាងមកដល់នៅថ្ងៃទី២៤និងបន្តរហូត​ដល់ខែមិនាឆ្នាំ​ដដែល ដែលជាពេលល្អណាស់ក្នុងការ​ប្រកបរបរថ្មី​ឬ​មានគំនិតអ្វីបន្ថែមក្នុងជីវិត។

គ្រូឯម

ទាយលំអិត!មនុស្ស​កើតឆ្នាំពស់ ១៩៤១, ១៩៧៧, ១៩៨៩, ២០០១ ជាឆ្នាំ​ដ៏ប្រពៃមួយ​នៃការងារសង្គម