BREAKING NEWS
Search

ក្រុមហ៊ុនឱសថចិន CNBG នឹងបរិច្ចាគវ៉ាក់សាំងការពារកូវីដចំនួន ២០០,០០០ ដូសសម្រាប់គ្រូពេទ្យនៅទីក្រុងវ៉ូហាន

ក្រុមហ៊ុនជីវសាស្ត្រជាតិចិន CNBG បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ២៤ ខែកញ្ញានេះថា ខ្លួននឹងបរិច្ចាគវ៉ាក់សាំងការពារកូវីដដល់ទៅ ២០០,០០០ ដូសទៅទីក្រុងវ៉ូហានដែលវីរុសនេះបានលេចចេញកាលពីចុងឆ្នាំមុន ។

មនុស្សរាប់រយរាប់ពាន់នាក់បានប្រើវ៉ាក់សាំងពិសោធន៍នេះនៅក្នុងប្រទេសចិនមុនពេលការសាកល្បងព្យាបាលត្រូវបានបញ្ចប់ ហើយក៏អរគុណចំពោះកម្មវិធីប្រើប្រាស់បន្ទាន់ដែលបានដាក់ចេញនៅក្នុងខែកក្កដាដើម្បីការពារបុគ្គលិកសំខាន់ៗ និងក្រុមមនុស្សដែលប្រឈមមុខនឹងហានិភ័យនៃការឆ្លងខ្ពស់ដែលបង្កើនការព្រួយបារម្ភពីសុវត្ថិភាពក្នុងចំណោមអ្នកជំនាញ ។

CNBG បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញសង្គមថា ការចាក់វ៉ាក់សាំងចំនួន ២០០,០០០ ដងដែលត្រូវបានបង្កើតឡើងដោយអង្គភាពក្រុងវ៉ូហានរបស់ក្រុមហ៊ុន CNBG សម្រាប់ប្រជាជន ១០០,០០០ នាក់នឹងត្រូវប្រើដើម្បីការពារបុគ្គលិកពេទ្យនៅក្នុងទីក្រុង ។

CNBG មានវ៉ាក់សាំងការពារកូវីដ ២ ប្រភេទក្នុងការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយ ហើយវ៉ាក់សាំងទាំងពីរត្រូវបានបញ្ចូលក្នុងកម្មវិធីប្រើប្រាស់បន្ទាន់ ។

ទន្ទឹមនោះនាយកប្រតិបត្តិក្រុមហ៊ុន CNBG បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេសង្ឃឹមថាវ៉ាក់សាំងទាំងពីរទទួលបានការអនុម័តបទប្បញ្ញត្តិតាមលក្ខខណ្ឌសម្រាប់ការប្រើប្រាស់ទូទៅនៅឆ្នាំនេះ ។

គួរបញ្ជាក់ថា CNBG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឱសថជាតិចិន Sinopharm ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន៖ រុស្ស៊ីនឹងឈានដល់កម្រិតផលិតវ៉ាក់សាំងការពារកូវីដជាអតិបរិមានៅឆ្នាំ ២០២១

ចុចអាន៖ រុស្ស៊ីស្នើផ្តល់វ៉ាក់សាំងកូវីដដោយឥតគិតថ្លៃដល់បុគ្គលិកអង្គការសហប្រជាជាតិ