BREAKING NEWS
Search

កងទ័ពជើងទឹកអ៊ីរ៉ង់ទទួលបានយន្តហោះដ្រូន និងឧទ្ធម្ភាគចក្រប្រយុទ្ធថ្មីចំនួន ១៨៨ គ្រឿង

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា កងទ័ពជើងទឹកនៃក្រុមឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) នៅថ្ងៃពុធនេះបានទទួលយន្តហោះដ្រូន និងឧទ្ធម្ភាគចក្រប្រយុទ្ធថ្មីចំនួន ១៨៨ គ្រឿង ។

ក្នុងចំណោមយន្តហោះដ្រូនរបស់កងទ័ពជើងទឹកមានយន្ដហោះដ្រូនថ្មីដែលមានសមត្ថភាពថតរូបភាពពីលើអាកាសនៃគោលដៅកងទ័ពជើងទឹកមិនចល័ត និងចល័តក្នុងប្រតិបត្តិការប្រយុទ្ធ ។

យន្តហោះដ្រូនមួយទៀតដែលចូលរួមក្នុងកងនាវាចររបស់ IRGC គឺយន្តហោះដ្រូន Mohajer-6 ដែលជាយន្តហោះហោះហើរចម្ងាយ ២០០ គីឡូម៉ែត្រ ហើយវាត្រូវបានគេរចនាឡើងដើម្បីផ្ទុកមីស៊ីលចំនួន ៤ គ្រាប់ ។

ដូចគ្នានេះផងដែរយន្តហោះដ្រូន Sepehr ចំនួន ៣ គ្រឿង ដ្រូន Shahab-2 និងដ្រូន Hodhod-4 ត្រូវបានបញ្ជូនទៅ IRGC នៅថ្ងៃតែមួយផងដែរ ។

ទន្ទឹមនោះផ្នែករឹងនៃយោធាថ្មីផ្សេងទៀតរួមមានឧទ្ធម្ភាគចក្រធុនធំ ២ គ្រឿង និងឧទ្ធម្ភាគចក្រប្រយុទ្ធប្រដាប់ដោយកាំជ្រួចមីស៊ីល ៤ គ្រឿងផងដែរ ។

លោក Ali Reza Tangsiri មេបញ្ជាការកងទ័ពជើងទឹក IRGC បាននិយាយនៅក្នុងពិធីមួយនៅឯកំពង់ផែភាគខាងត្បូងទីក្រុង Bandar Abbas ថា “រាល់ប្រតិបត្តិការកងនាវាចររបស់ IRGC ឥឡូវនេះត្រូវបានអនុវត្តជាមួយយន្តហោះដ្រូន” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA