BREAKING NEWS
Search

ផ្លូវការ! ក្រុមហ៊ុន Tencent លែងផ្សព្វផ្សាយហ្គេមទូរស័ព្ទ PUBG នៅឥណ្ឌាហើយ

សាជីវកម្ម PUBG ដែលជាអ្នកផលិតហ្គេម PlayerUnknown’s Battlegrounds (PUBG) របស់ប្រទេសកូរ៉េខាងត្បូងនឹងលែងផ្តល់សិទ្ធិឲ្យក្រុមហ៊ុន Tencent Games ផ្សព្វផ្សាយហ្គេមទូរស័ព្ទដ៏ពេញនិយមរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាហើយ ។

សេចក្តីប្រកាសរបស់ក្រុមហ៊ុននេះបានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីប្រទេសឥណ្ឌាបានហាមឃាត់ហ្គេមនេះរួមជាមួយកម្មវិធីចំនួន ១១៧ ផ្សេងទៀតដែលមានដើមកំណើតចិននៅពេលដែលខ្លួនបង្កើនសម្ពាធទៅលើទីក្រុងប៉េកាំងជុំវិញបញ្ហាព្រំដែនរយៈពេលមួយខែរវាងគូប្រជែងអាវុធនុយក្លេអ៊ែរមួយនេះ ។

ក្រុមហ៊ុនបាននិយាយថា “សាជីវកម្ម PUBG នឹងទទួលខុសត្រូវរាល់ការបោះពុម្ពផ្សាយនៅក្នុងប្រទេស ។ ខ្លួនកំពុងស្វែងរកវិធីដើម្បីផ្តល់បទពិសោធលេងហ្គេមដល់អ្នកប្រើប្រាស់នៅឥណ្ឌានាពេលអនាគត” ។

ទន្ទឹមនោះក្រុមហ៊ុន Tencent ដែលគ្រប់គ្រងសិទ្ធិអាជីវកម្ម PUBG នៅក្នុងប្រទេសឥណ្ឌាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន៖ WHO និយាយថា ឥណ្ឌាកំពុងពិភាក្សាចូលរួមគម្រោងវ៉ាក់សាំង ‘COVAX’

ចុចអាន៖ ក្តៅទៀតហើយ! ឥណ្ឌាចោទវិញថា កងទ័ពចិនទេដែលជាអ្នកបង្ករឿងថ្មីនៅព្រំដែននោះ!