សង្ហាៗណាស់! បើកបង្ហាញមុខ​តារាប្រុស​វ័យក្មេង​ចំណូលថ្មី ដែលកំពុង​ឡើងកូដខ្លាំង
BREAKING NEWS
Search

សង្ហាៗណាស់! បើកបង្ហាញមុខ​តារាប្រុស​វ័យក្មេង​ចំណូលថ្មី ដែលកំពុង​ឡើងកូដខ្លាំង

ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាធ្លាប់បានស្គាល់ពី តារាៗល្បីៗជាច្រើនមកហើយ តែក៏សង្កេតឃើញមានតារា​វ័យ​ក្មេង ថ្មីៗ ដែលទើបនឹងប្រលូកក្នុងវិស័យសិល្បៈមួយចំនួនក៏ទទួលបានការពេញចិត្តពី​សំណាក់អ្នកទស្សនាគួរ​សម​ដែរ។

ជាក់​ស្តែង​ក្រៅពីតារាជំនាន់មុនដែលកំពុងល្បីហើយនោះ ក៏មានលេចមុខនូវតារាវ័យទំនង់ថ្មីៗចូលមកបន្ថែម ហើយក៏មានសាងប្រជា​ប្រិយភាព​យ៉ាងគួរអោយគត់សម្គាល់ទៀតផង។ ខាងក្រោមយើងនឹងបង្ហាញតារាប្រុសទាំងបីដែលកំពុងឡើងកូដ៖

លោក Inn Sarin ទើបតែចូលសម្តែងនោះទេ​ តែគឺមានអ្នកគាំទ្រជាច្រើនហូរហៀរបាត់ទៅហើយ។ ជាក់ស្តែងលោកត្រូវបាន​មហាជន​ស្គាល់តាម​រយៈរឿង ភូផា ដែលលោកសម្តែងជាតួប្រុសនិងរឿង គ្រូផ្សំថ្នាំបុរាណថងអែក ដែលលោក​សម្តែងជាតួរង​ផងដែរ។

លោក Pon Nawachs ឃើញថាចូលសិល្បៈមិនបានប៉ុន្មានក៏បាន​សម្តែងជាមួយ Bau ក្នុងរឿង​ស្នេហ៍សុីជម្ពូ ក៏ទទួលបានក៏ពេញ​ទំហឹង​​តែម្តង។ រឿងនេះ​ធ្វើឲ្យលោកទទួល​បានភាពល្បីល្បាញ​ជាខ្លាំង ដែល​ពេលនេះគឺកំពុង​បានការ​ស្រឡាញ់ពីអ្នកគាំទ្រ​ជាច្រើន​ទៀតផង។

លោក Blue Pongtiwat អាយុទើបតែ 19 ឆ្នាំក៏ពិតមែនតែភាពសង្ហាមិនចាញ់បងៗនោះទេ។ មិនត្រឹតឲមតែសង្ហាទេថែមទាំងពូកែ​សម្តែង​ទៀតផង ទើបសាងភាពល្បីល្បាញបានយ៉ាងរហ័សបែបនេះ។ លោកត្រូវបានគេស្គាល់តាមរយៈរឿង អន្លង់កម្ម ដែល​សម្តែង​ជា​តួកូន​ប្រុសរបស់ រេនូ។ រូបរបស់លោកត្រូវបានចែករំលែកដោយមានការសរសើរគ្រប់ៗគ្នាពីអ្នកលេងបណ្តាញ​សង្គម​ផងដែរ៕

ចុចអាន៖ជិតបានមើលហើយ! រឿងថ្មីរបស់ SonYuke និង Esther ត្រៀមផ្សាយឆាប់ៗនេះ២ប្រទេសក្នុងពេលតែមួយ

ចុចអាន៖ចិត្ត​បុណ្យ​ណាស់​! ​Yong ​Arm​chair ​ចុះ​ពី​លើ​ឡាន ​ទៅ​ជួយ​កូន​ឆ្មា​គួរ​ឱ្យ​អាណិត​ដើរ​តាម​ផ្លូវ​

អត្ថបទផ្ដល់ដោយ៖poraman