BREAKING NEWS
Search

ទាស់​ពាក្យសម្ដី​ជាមួយ​ប្អូនប្រុស​ ​យក​ថ្នាំ​បាញ់​ស្មៅ​ផឹក ​​ប្រកាច់​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

បុរស​ម្នាក់​ ផឹកស្រា​តាំងពីព្រឹក ​រហូតដល់​ល្ងាច​ ស្រាប់តែ​ទាស់​ពាក្យសម្ដី​ជាមួយ​ប្អូនប្រុស​បង្កើត​ ក៏​យក​ថ្នាំ​បាញ់​ស្មៅ​មក​ផឹក ​បណ្តាល​ឲ្យ​ប្រកាច់​បែកពពុះមាត់​ស្ទើរ​ដាច់ខ្យល់​ស្លាប់ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ កាលពី​វេលា​ម៉ោង​៥ល្ងាច ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០​។​

លោក​វរសេនីយ៍ឯក យ៉​ត​ សុផល​ អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ឲ្យ​ដឹង​ថា​ បុរស​ដែល​ផឹកថ្នាំ​សម្លាប់ខ្លួន​មានឈ្មោះ ព្រឹម តុលា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​នៅ​ភូមិ​ណាំតៅ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។​

លោក​បាន​បញ្ជាក់​ថា ​មុនពេល​កើតហេតុ​ ជនរងគ្រោះ​ បាន​ផឹក​ស្រា​ជាមួយ​មិត្តភ័ក្ដិ​តាំងពី​ព្រឹក ​រហូត​ដល់​ល្ងាច​។ ក្នុងនោះ ស្រាប់តែ​ទាស់​ពាក្យសម្ដី​ជាមួយ​ប្អូនប្រុស​បង្កើត​របស់ខ្លួន​យ៉ាងខ្លាំង​ មិន​ដឹង​គិត​យ៉ាង​ណា​ បាន​ដើរ​ទៅ​យក​ថ្នាំ​បាញ់​ស្មៅ​ក្នុង​ជង្រុក​ស្រូវ​របស់​ពូ​​ផឹក ​ក្បែរ​ទ្រុង​មាន់​ ចម្ងាយ​ពី​ជង្រុក​៨​ម៉ែត្រ។ ស្របពេលនោះ ឈ្មោះ ជា ឃួ​ត ជិះ​ម៉ូតូ​មកពី​ស្រែ​បាន​ឃើញ​ ឈ្មោះ ព្រឹម តុលា មក​សំងំ​ផឹក​ថ្នាំ​បាញ់​ស្មៅ​ ក៏​មក​ប្រាប់​អ្នក​ផឹកស្រា​នៅ​ក្បែរ​មាត់​ផ្លូវ​ឲ្យ​ជួយ​មើល។​ ពេលនោះ ​មិត្តភ័ក្ដិ ​បាន​រ​ត់​ទៅ​មើល​ ស្រាប់តែ​ឃើញ​បុរស​នោះ​កំពុង​ផឹកថ្នាំ​បាញ់​ស្មៅ​ប្រកាច់​បែក​ពពុះមាត់​ស្គុល។ ​បន្ទាប់មក ​មិត្តភ័ក្ដិ ក៏​បាន​ដឹក​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំស្រុក​ជាបន្ទាន់ ​មិន​ដឹង​ថា​បុរស​នោះ​អាច​ជួយ​សង្គ្រោះបាន​ឬ​យ៉ាងណា​នោះ​ទេ​។

​ក្នុង​នោះ​ដែរ​ សមត្ថកិច្ច​ចម្រុះ​ បាន​ចុះ​មកដល់​កន្លែង​កើតហេតុ​ ធ្វើការ​សន្និដ្ឋាន​ថា​ តាម​ការពិនិត្យ​ជាក់​ស្ដែង​របស់​ក្រុមការងារ​ជំនាញ​ និង​គ្រូពេទ្យ ឈ្មោះ ព្រឹម តុលា ពិត​ជា​មាន​ចេតនា​ផឹក​ថ្នាំ​ស្មៅ​សម្លាប់​ខ្លួន​ពិត​ប្រាកដ​មែន ​គ្មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នោះ​ឡើយ​៕
អត្ថបទ ៖ វ៉ាន់ ណា​ង​

សូមចុចអាន ៖ ជនសង្ស័យរត់ពន្ធគ្រឿងញៀន បើករថយន្តបុកប៉ូលិសវៀតណាម ស្លាប់ម្នាក់

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114