BREAKING NEWS
Search

អាជ្ញាធរ​ហួសចិត្ត​នឹង​ប្រជាពលរដ្ឋ ​នាំគ្នា​យក​សំរាម​ទៅ​ចោល​តាម​ច្រាំងទន្លេ

ភ្នំ​ពេ​ញ ៖ លោក​ចៅ​សង្កាត់​ច្បារអំពៅ​ទី​២ ហួសចិត្ត​នឹង​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែលបាន​យក​សំរាម​ទៅ​ចោល​នៅ​តាម​ច្រាំងទន្លេ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។​​

ខ​ណៈ​ពេល​ដឹកនាំ​កម្លាំង​ទៅ​ធ្វើ​អនាម័យ​ប្រមូល​សំរាម​ នៅ​មាត់ច្រាំង​ទន្លេបាសាក់​ នៅ​ច្រាំង​បាក់​ លោក យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២ ​បាន​និយាយ​ថា ​លោក​ហួស​ចិត្តនឹង​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ ដែល​នាំគ្នា​យក​សំរាម​ទៅ​ចោល​នៅ​ច្រាំងទន្លេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ​រួម​ទាំង​សុខភាព​ខ្លាំង​ណាស់​។

​លោក ​យ៉ិន វុ​ធ បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​នេះ​ថា លោក​ដូចជា​ហួសចិត្ត​នឹង​ទង្វើ​របស់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​តាម​ដង​ទន្លេ​បែរ​ជា​នាំគ្នា​យក​សំរាម​ទៅ​បោះចោល​ នៅ​តាម​ច្រាំង​នឹង​ក្នុង​ទន្លេ​ទៅវិញ ​ហើយ​បើសិនជា​រថយន្ត​ប្រមូល​សំរាម​មិន​ទៅ​ដឹក គឺ​មិន​ថា​ទេ​ ប៉ុន្តែ​រថយន្ត​ទៅ​ដឹក​តាម​ការកំណត់​មិនដែល​ខកខាន​ឡើយ​។ លើស​ពី​នេះ​លោក​បញ្ជាក់​ថា​ នឹង​ដាក់​កម្លាំង​ឃ្លាំមើល​អ្នក ​ដែល​យក​សំរាម​មក​បោះចោល​តាម​ច្រាំង​នឹង​ក្នុង​ទឹកទន្លេ​ ដើម្បី​យក​ទៅ​អប់រំ​និង​ផាក​ពិន័យ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​រាងចាល​ ហើយ​ងាក​មក​ចូលរួម​ថែរក្សា​បរិស្ថាន​ទាំង​អស់​គ្នា​។​ម្យ៉ាងទៀត​ទីតាំង​ ដែល​បងប្អូន​ប្រជាពលរដ្ឋ​យក​សំរាម​ទៅ​បោះចោល​នៅ​ច្រាំងទន្លេ​នោះ​ គឺ​ស្ថិតនៅ​ចំ​ពីមុខ​កោះ​ពេជ្រ​ទៀត​ផង​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​ស្ត្រី​ម្នាក់ ​សង្ស័យ​ចេញពី​ពេទ្យ​ ​ខ្ចប់​សព​ទារក​មក​បោះចោល​ក្នុង​ធុងសំរាម​វត្តភ្នំ​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​