BREAKING NEWS
Search

សមត្ថកិច្ច បញ្ជូន​ជនសង្ស័យ​៧​នាក់ ឡើង​តុលាការ

ភ្នំពេញ ៖ សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ក្រុម​អ្នក​សារ​ព័ត៌មាន​ចំនួន​៧​នាក់ ដែល​ពាក់ព័ន្ធ​អំពើ​លួច​ជា​ក្រុម​ឡើង​តុលាការ​ហើយ កាល​ពី​វេលា​ម៉ោង១៥​រសៀល ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ។​

ជនសង្ស័យ​ទាំង​៧​នាក់​ ដែល​សមត្ថកិច្ច​បញ្ជូន​ឲ្យ​តុលាការ​ចាត់​ការ​តាមច្បាប់​នេះ​រួមមាន ៖
ទី​១-ឈ្មោះ ងី កប អាយុ​៣៧​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត។​
ទី​២-ឈ្មោះ ហ៊ុន ណាត អាយុ​៤៥​ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន VBN។​
ទី​៣-ឈ្មោះ យិន ធី ហៅ​តឿ អាយុ​៤២​ឆ្នាំ មុខរបរ​ទិញ​លក់​ទូរសព្ទ។​
ទី​៤-ឈ្មោះ ឆ​យ សុផល ហៅ យ៉ាម៉ាហា មុខរបរ រត់​ម៉ូតូឌុប។​
ទី​៥-ឈ្មោះ សំ សិលា​ចិ​ត្រា អាយុ​៤៤​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប។​
ទី​៦-ឈ្មោះ សួង ដែន អាយុ​៣៦​ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន K01។​
ទី​៧-ឈ្មោះ ចែម សំណាង អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ។

ជា​មួយ​នឹង​ការ​ចាប់ខ្លួន​បុគ្គលិក​ជា​អ្នក​សារ​ព័ត៌មាន កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០ លោក ឃឿន សុ​ឡា ហៅ K01 បាន​ចេញ​លិខិត​បញ្ជាក់​ថា ឈ្មោះ សួង ដែន ហៅ K98 ពិតជា​អ្នក​សារ​ព័ត៌មាន​វេន​យប់​របស់​អង្គភាព​ខ្លួន​ពិតប្រាកដ​មែន៕
អត្ថបទ ៖ មករា​

សូមចុចអាន ៖ បុរស​ម្នាក់ ត្រូវ​មនុស្ស​១​ក្រុម អះអាង​ថា​ជា​សមត្ថកិច្ច ធ្វើ​សកម្មភាព​ទម្លាក់​គ្រឿងញៀន​ចូល​រថយន្ត​របស់​គាត់​ ដើម្បី​ជំរិត​ទារ​ប្រាក់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114