BREAKING NEWS
Search

បុរស​ម្នាក់ ​យក​អង្រឹង​ទៅ​ចង​ជាប់​នឹង​ទូ​ឈើ​ ដួល​សង្កត់​ចំក្បាល​បែក​ បណ្តាល​ឲ្យ​ស្លាប់​

​រតនគិរី​ ៖ បុរស​ម្នាក់ ​យក​អង្រឹង​ទៅ​ចង​ជាប់​នឹង​ទូ​ឈើ​ ដួល​សង្កត់​ចំក្បាល​បែក​ បណ្តាល​ឲ្យ​ស្លាប់​។​

​ហេតុការណ៍​ខាង​លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក ​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០ ត្រង់​ចំណុច​ផ្ទះ​ជនរងគ្រោះ​ ស្ថិត​ក្នុង​ភូមិ​ព្រួក ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​

​មន្ត្រី​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ ឈ្មោះ ហេង នូវ​ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើត​ហេតុ​ខាង​លើ។

ករណីនេះ ​មូលហេតុ ជនរងគ្រោះ​ បាន​យក​អង្រឹង​ទៅ​ចង​ជាប់​នឹង​ទូ​ឈើមួយ ហើយ​ក៏​ដេក។​ ជា​អកុសល ​ទូ​ឈើ​ ក៏​ដួល​សង្កត់​ពី​លើ​ចំក្បាល​បែក​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​តែ​ម្ដង​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ នៃ​អធិការ​ស្រុក​លំផាត់​ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បា​តាង ​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ ធ្វើ​កោសល្យវិច័យ​ និង​ប្រគល់​សព​ជូន​សាច់ញាតិ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
អត្ថបទ ៖ អ៊ុច សា​វុ​ទ្ធ​

សូមចុចអាន ៖ រដូវ​បុណ្យទាន ​មកលេង​ផ្ទះ​ សុំ​លុយ​ឪពុក​២​ម៉ឺន​រៀល​ គាត់​មិន​ឲ្យ ​ដុត​ផ្ទះ​ឆេះ​ខ្ទេច​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114