BREAKING NEWS
Search

បុរស​រត់​កង់បីឥណ្ឌា២​នាក់ ត្រូវ​ស្ត្រី​២​នាក់ ដាក់​ថ្នាំ​សណ្ដំ​​ក្នុង​ស្រា​បៀ​ ​យក​អស់​លុយ​ និង​ចិញ្ចៀន​មាស​ពី​ខ្លួន​

​កំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង ដោយសារ​បុរស​រត់​កង់បីឥណ្ឌា​២​នាក់ ត្រូវ​ស្ត្រី​២​នាក់​ ដាក់​ថ្នាំ​សណ្តំ​ក្នុង​កែវ​ស្រា។ ក្នុង​នោះ លុយ​ និង​ចិញ្ចៀន​មាស ​អស់ពី​ខ្លួន​ ដេក​សន្លប់​នៅ​ក្នុង​ហាង។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១៨ ព្រលប់​ៗ ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​ហាង​លក់​គ្រឿងក្លែម យីហោ​ចំណូល​ថ្មី មុខ​ផ្សារ​កំពង់ឆ្នាំង​ថ្មី​ ស្ថិត​នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់​ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឲ្យ​ដឹងថា​ មុន​ពេល​កើតហេតុ បុរស​២​នាក់ ទី១​.ឈ្មោះ នាង​ សុខ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង , ទី២​.ឈ្មោះ ឈឿង ឈាង អាយុ​៤៣​ឆ្នាំ រស់​នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពង្រ ស្រុក​រលាប្អៀរ មាន​មុខរបរ​រត់​កង់បីឥណ្ឌា​ បាន​ចាញ់បោក​សម្រស់​ស្រី​ស្អាត​២​នាក់ ដោយ​​បបួលគ្នា​ណាត់​ផឹកស៊ី​យ៉ាង​ស្អិតរ​មួ​ត នៅ​ក្នុង​ហាង​ចំណុច​ខាងលើ ផឹកស្រាបៀ​ជិត​កន្លះ​កេះ តាំងពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ រហូតដល់​ល្ងាច។

ប្រភព​ដដែល​បន្ត​ថា ​ក្នុងពេល​ផឹកស៊ី​ ស្ត្រី​ទាំង​២​ បាន​បន្លំ​ដាក់​ថ្នាំ​សណ្តំ​ក្នុង​កែវ​ស្រា​បៀ ធ្វើឲ្យ​បុរស​ទាំង​២​នាក់​សន្លប់ ទើប​ជនសង្ស័យ​ដោះ​យក​ចិញ្ចៀន​មាស​​៥​ជី និង​លុយ​៤០​ម៉ឺន​រៀល រួច​ក៏​បបួលគ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​។ ករណីនេះ​ រហូតដល់​ម៉ោង១៨​ល្ងាច ទើប​ម្ចាស់​ហាង​ចូល​មក​ដឹង ដោយ​​ឃើញ​បុរស​ម្នាក់​ដេក​សន្លប់​ហាក់​មិនដឹង​ខ្លួន និង​បុរស​ម្នាក់ទៀត​ដឹងខ្លួន តែ​និយាយ​មិនកើត បាន​ត្រឹមតែ​គ្រវី​ក្បាល​ដូច​ស្រាំង​ទិច ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ស្ត្រី​ទាំង​២​នាក់​នោះ​មិន​ដឹ​ង​ជា​ទៅដល់​ណាហើយ។​

សមត្ថកិច្ច​នគរបាល ក៏​សូម​ផ្ដាំផ្ញើ​ទៅ​បងប្អូន​អ្នកមាន​មុខរបរ​រត់​ម៉ូតូឌុប រត់​កង់​បី  ក៏​ដូច​ជា​អ្នករត់​រថយន្ត​តាក់ស៊ី​ផង​ដែរ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ កុំ​ពាក់​គ្រឿងអលង្ការ​ច្រើនពេក។ ព្រោះ​ថា ធ្វើ​ឲ្យ​ទាក់ទាញ​ដល់​មុខសញ្ញា​មិនល្អ មាន​ចោរ ជន​ឆបោក គ្រប់​រូបភាព​ទាំងអស់ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ទ្រព្យសម្បត្តិ ឬ​បាត់​បង់ជីវិត ផង​ដែរ៕
​អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន ៖ ទាស់​ពាក្យសម្ដី​ជាមួយ​ប្អូនប្រុស​ ​យក​ថ្នាំ​បាញ់​ស្មៅ​ផឹក ​​ប្រកាច់​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ


​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114