ហាងលក់ស៊ុបនៅហុងកុងរងផលប៉ះពាល់ ក្រោយរកឃើញមួយគ្រួសារឆ្លងវីរុសកូរ៉ូណាបន្ទាប់ពី​ហូប​ស៊ុប​ជុំ​គ្នា

ស៊ុបបានក្លាយជាគ្រោះថ្នាក់ចុងក្រោយនៃការផ្ទុះឡើងវីរុសកូរ៉ូណា បន្ទាប់ពីសមាជិក ១០ នាក់នៃគ្រួសារមួយនៅហុងកុងបានឆ្លងមេរោគ។

អ្នកជំនាញផ្នែកសុខភាពបានធ្វើការព្រមានពីការទទួលទានស៊ុប បន្ទាប់រកឃើញករណីឆ្លងវីរុសកូរ៉ូណានៅក្នុងគ្រួសារមួយក្នុងក្រុងហុងកុងដែលបាន​ហូប​ស៊ុប​ Hot Pot ជុំគ្នា​ជាមួយ​សាច់ញាតិ​មក​ពីចិន​ដីគោក​ម្នាក់​ដែល​មាន​ផ្ទុក​វីរុស​នេះក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន។ រហូត​ដល់​ថ្ងៃចន្ទ សប្ដាហ៍​នេះ​គេរក​ឃើញ​សមាជិក​គ្រួសារ​នេះ​ចំនួន ១០​នាក់​ដែល​បាន​ឆ្លង​។

ក្រោយការព្រមានពីអាជ្ញាធរ ហាងលក់ស៊ុបនានាបានធ្លាក់ចុះចំនួនភ្ញៀវ ចំណែកឯក្រមហ៊ុនផលិតគ្រឿងទេសផ្សេងៗដូចជា ទឹកជ្រលក់ និងទឹកម្ទេសជាដើមបានធ្លាក់ចុះការលក់ផងដែរ។

នៅក្នុងក្រុងហុងកុងមានភោជនីយដ្ឋានធំៗ រួមមាន Fairwood, Cafe de Coral, Yoshinoya និង Maxim បានប្រកាសដកមីនុយស៊ុបចេញពីហាងរបស់ពួកគេជាបណ្តោះអាសន្ន បន្ទាប់ពីដំណឹងគ្រួសារលក់ស៊ុបដែលបានឆ្លងវីរុសកូរ៉ូណា។ ក្នុងហាង Maxim’s ក៏បានបញ្ជាក់ផងដែរថា សមាជិកពីរនាក់នៃក្រុមគ្រួសារដែលឆ្លងមេរោគបានធ្វើការនៅក្នុងសាខា២របស់ពួកគេដែរ ហើយពេលនេះសាខាទាំង២នឹងត្រូវបានបិទទ្វារហាងសិន។

ហាង Haidilao ជាហាងស៊ុបធំបំផុតរបស់ប្រទេសចិនបានបិទសាខារបស់ខ្លួនទាំងអស់នៅចិនដីគោក។ ហាងនេះនិយាយថា ខ្លួននឹងមិនបិទសាខានៅហុងកុងទេ ប៉ុន្តែនឹងចាប់ផ្តើមត្រួតពិនិត្យកម្ដៅរបស់ភ្ញៀវដែលនឹងចូលក្នុងហាង។

លោក Sam Wong ម្ចាស់ហាង Hotpot​ 66 ជាភោជនីយដ្ឋានបែបគ្រួសារបើកដំណើរការនៅស្រុក Mongkok និយាយថា អតិថិជនប្រហែល ២០ នាក់បានលុបចោលការកក់ចាប់តាំងពីមានព័ត៌មានពីក្រុមគ្រួសារឆ្លងជំងឺនោះមក។  លោក Wong បាននិយាយថា ហាងលោកធ្វើការត្រួតពិនិត្យកម្ដៅលើអតិថិជនទាំងអស់មុននឹងចូលក្នុងហាង លោកបានទឹកទុកសម្រាប់លាងដៃនៅច្រកទ្វារចូលជាមួយនឹងកន្សែងជូត និងកំពុងប្ដូរចង្កឹះដែលអាចប្រើឡើងវិញបានទៅឲ្យភ្ញៀវ។

អំឡុងពេលនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា ​វិស័យសេដ្ឋកិច្ច និងវិស័យនានាក្នុងប្រទេសចិនកំពុងរងនូវបញ្ហាប្រឈមធ្លាក់ចុះប្រាក់ចំណូលនិងខាតប្រាក់យ៉ាងច្រើន៕

 

ចុចអា​ន៖ បុគ្គលិកពេទ្យនៅអ៊ូហានយ៉ាងហោច ៥០០ នាក់បានឆ្លងវីរុសកូរ៉ូណា ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​កាន់តែច្រើន

ប្រែសម្រួល៖ សន្យា