ព័ត៍មានទាន់​ហេតុការណ៏
Search

មានអ្នកឈឺក្នុងផ្ទះ ​ សាកវិធីនេះក្រែងជួយបាន

ហុងស៊ុយសុខភាពមាំទាំទាក់ទង​ទៅនឹងគុណសម្បត្តិនៃធាតុឈើ។ ដោយសារ​តំបន់​តំណាង​សម្រាប់សុខភាពអ្នកផ្ទះ មានទីតាំងនៅខាងកើតឬខាងឆ្វេងនៃគេហដ្ឋាន​ដូច្នេះ​តំបន់បូព៌ាត្រូវបានគេចាត់ទុកថា​ជាកន្លែង​សម្រាប់ពង្រឹង​សុខភាពភាពក៏ដូចជាភាព​រឹងមាំក្នុង​គ្រួសារ។

តាមទស្សនៈជនជាតិចិន គេមានជំនឿ​អំពីសុខភាព និងសុខុមាលភាព​ថា​មាន​ទំនាក់ទំនងជិតស្និទ្ធនឹងគំនិតរប​ស់មេគ្រួសារក្នុងការគោរព​​បូជា​ទិសខាងកើត និង​តំកល់ធាតុឈើក្នុងផ្ទះច្រើនតាមដែលអាចធ្វើទៅបាន។​

ឈើធាតុគឺជាធាតុតែមួយគត់ ក្នុងចំណោម​នៃធាតុទាំងប្រាំ​ដែលមានឥទ្ធិពល​តំណាងឱ្យសុខភាពនិងការលូតលាស់រាងកាយសមាជិកគ្រួសារ។ ថាមពលនិងរចនាសម្ព័ន្ធមូលដ្ឋាននៃតំបន់បូព៌ា ដែលផ្ទុកដោយឈើ​ជាសញ្ញានៃភាព​លូតលាស់សន្សឹមៗ ប៉ុន្តែរឹងមាំនិងមានអំណាច។

ក្នុងករណីមានបញ្ហាសុខភាពធ្ងន់ធ្ងរ អ្នកជំនាញ​ហុងស៊ុយណែនាំ​ឱ្យ​ចាប់ផ្តើម​ផ្លាស់ប្តូរមូលដ្ឋានក្នុងផ្ទះ និងតំបន់ខាងកើតដោយ​ប្រើ​ពណ៌បៃតង​ឬបៃតងចាស់​ជាំគជ់ ឬជា​ដើមរុក្ខជាតិ ។ធម្មតា​ធាតុ​ឈើត្រូវការ​បំប៉នដោយទឹក​ដូច្នេះ​អាចបំពេញបន្ថែមដោយ​ប្រើគំនូរ​សមុទ្រពណ៌ឬពណ៌ងខៀវងងឹត​ដែលតំណាងឱ្យ​ទឹក​។

រុក្ខជាតិធ្វើការយ៉ាងល្អដើម្បីបង្កើនថាមពលឈើ ប៉ុន្តែគួររើស​យក​ប្រភេទ​រុក្ខជាតិដែលស្រួលដាំ – ចៀសវាងរុក្ខជាតិងាយ​ស្ងួត ដែល​អាចងាប់វិញ។ គ្រឿង​ហុងស៊ុយ​សុខភាព​ដែលងាយ​ជ្រើស​មក​តុបតែងដើម្បីពង្រឹង​សុខភាព គឺគ្រឿងសង្ហារឹម ធ្វើពីឈើនិងដើមឫស្សីដែលតំណាងភាពរឹងមាំនិងលូតលាស់។



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114