សម្តេច​តេជោ ប្រកាស​មិនយកពន្ធលើផ្ទះ ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ

សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​បាន​​ប្រកាស​មិនយកពន្ធលើផ្ទះ ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ ។ ការថ្លែង​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្នុង​ឱកាស​ថ្លែងសារពិសេស មួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយកាល​ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​​២០២០​នេះ។ ការ​ប្រកាស​មិនយក​ពន្ធ​​នឹង​ត្រូវ​អនុវត្ត​រយៈ​ពេល​១ ឆ្នាំ​​ ដើម្បី​សម្រួល និង​គាំទ្រ​ដល់​វឌ្ឍនភាព​នៃ​វិស័យ​លំនៅ​ដ្ឋា​ន ។

ជាមួយគ្នានេះ សម្តេចតេជោបានជំរុញដល់ក្រុមហ៊ុនដែលសាងសង់ផ្ទះក្នុងតម្លៃសមរម្យលក់ ឲ្យមន្រ្តីរាជការ តែបើពេលនេះលក់មិនទាន់អស់នោះទេ គឺអាចបន្តលក់ឲ្យពលរដ្ឋជាទូទៅ។ វិធានការរបស់ររាជរដ្ឋាភិបាលនាពេលនេះ គ្រាន់តែជាវិធានការជុំទី១ប៉ុណ្ណោះ។ វិធានការជាច្រើនទៀតបានកំពុងសិក្សា ហើយនេះជាស្មារតីជាតិរបស់ថ្នាក់ដឹកនាំ ដែលមិនមានទម្លាប់ទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់នោះទេ។