រូបមន្តសាមញ្ញទាំង ៥ យ៉ាងជួយឲ្យមនុស្សវៃឆ្លាតជាងមុន

ភាពវៀងវៃរបស់មនុស្សម្នាក់ៗមិនមែនទាល់តែមាន IQ ខ្ពស់ ទើបហៅថា ឆ្លាតនោះទេ។ ផ្ទុយទៅវិញអ្នកអាចបង្កើតទម្លាប់ប្រចាំថ្ងៃងាយៗ​ដើម្បីឲ្យខ្លួនឯងឈ្លាសវៃជាងមុនបាន។ នេះជារូបមន្តសាមញ្ញទាំង ៥ ដែលអាចធ្វើឱ្យអ្នកកាន់តែឆ្លាត ហើយថែមទាំងជួយឱ្យអ្នកអាចអភិវឌ្ឍសមត្ថភាពក្នុងការរៀនសូត្រមិនគួរឱ្យជឿ ។

១. ឆ្លៀតពេលអាន

អ្នកត្រូវឆ្លៀតពេលអានរាល់ថ្ងៃ យ៉ាងតិចក៏ ៣០នាទីដែរ ព្រោះនរណាៗក៏រវល់ដូចគ្នា ប៉ុន្តែត្រូវតែឆ្លៀត។ នៅពេលដែលការអានក្លាយទៅជាទម្លាប់ហើយនោះ អ្នកនឹងកាន់តែចង់អានកាន់តែច្រើនឡើង ព្រោះអ្នកមិនត្រឹមតែអានខ្លឹមសារប៉ុណ្ណោះទេ អ្នកក៏នឹងគិតអំពីវាផងដែរ ។

២. អានឱ្យបានច្រើន

ទម្លាប់ដូចៗគ្នាមួយរបស់បុគ្គលល្បីៗក្នុងពិភពលោក គឺការអាន។ ការអានជាផ្នែកដ៏សំខាន់មួយដែលធ្វើឱ្យបុគ្គលទាំងនោះទទួលបានជោគជ័យ ។ រីឯពាក្យចាស់ខ្មែរមួយពោលថា “អានច្រើន ចេះច្រើន” ដែលសបង្ហាញថា អានអ្វីក៏ដោយក៏សុទ្ធតែមានប្រយោជន៍ព្រោះវាអាចបន្ថែមចំណេះដឹង និងជំនួយខួរក្បាលកាន់តែវៀងវៃថែមទៀត។

៣. របៀបនៃការអាន

គ្រាន់តែអានមិនអាចធ្វើឱ្យអ្នកឆ្លាតនោះទេ បើអានហើយមិនយល់ ឬអានដើម្បីគ្រាន់តែឱ្យចប់ ឬអានដើម្បីឱ្យបានច្រើនទំព័រនោះ ។ អ្នកចាំបាច់ត្រូវអានឱ្យយល់ពីអ្វីដែលគេចង់ប្រាប់យើង ហើយវាយតម្លៃថា តើវាសមនឹងទស្សនៈបច្ចុប្បន្នរបស់អ្នកឬអត់ ។

៤. គ្រាន់តែអានមិនគ្រប់គ្រាន់ទេ

ការអាន និងការគិតមិនទាន់គ្រប់គ្រាន់ទេសម្រាប់ការប្រមូលចំណេះដឹង អ្នកត្រូវមានសមត្ថភាពបញ្ចេញនូវអ្វីដែលអ្នកបានរៀន និងចែករំលែកវាទៅកាន់មនុស្សជុំវិញខ្លួន ។ អ្នកគួរតែពន្យល់គំនិតអប់រំ និងខ្លឹមសារនៃសៀវភៅទៅនរណាម្នាក់ ហើយសង្កេតមើលថាតើពួកគេអាចទទួលបាននូវចំណេះដឹងអ្វីខ្លះពីអ្វីដែលអ្នកកំពុងព្យាយាមចែករំលែក។

៥. កុំយកចិត្តទុកដាក់ចំពោះគំនិតរបស់អ្នកដទៃ

នៅត្រង់នេះ មិនមែនសម្ដៅដល់ការមិនខ្វល់ខ្វាយពីអ្នកណាទាំងអស់នោះទេ ប៉ុន្តែចង់សង្កត់ធ្ងន់ថា កុំយកចិត្តទុកដាក់លើពាក្យសម្ដីអ្នកដទៃទៀតខ្លាំងពេក ព្រោះវាគ្មានប្រយោជន៍ឡើយ។  ផ្ទុយទៅវិញអ្នករៀនគិតដោយខ្លួនឯង ហើយត្រូវរកការពិត និងបន្ទាប់មកគិតដោយប្រើខួរក្បាល៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ បន្ថែមទម្លាប់អានសៀវភៅចូលក្នុងជីវិត អ្នកនឹងទទួលបានរឿងអស្ចារ្យទាំងនេះ

ចុចអាន៖ មានទម្លាប់ចង់បានអ្វីលឿនៗ ហ៊ឺហារនិងខ្ចិលច្រអូស ជីវិត​លំបាកនៅរង់ចាំ