ដើម្បីបានរូបរាងដ៏ល្អឥតខ្ចោះ យើងត្រូវគិតអំពីអ្វីៗគ្រប់យ៉ាង ចាប់ពីចង្កេះតូចរហូតដល់ស្មា និងត្រគាកដើម្បីអោយសមសមាមាត្រគ្នា។ សូម្បីតែកាបូបដៃក៏អាចធ្វើឱ្យយើងក្លាយជាមនុស្សទាន់សម័យម្នាក់ដែរប្រសិនបើយើងចេះជ្រើសរើសកាបូបដែលត្រឹមត្រូវ។ ប៉ុន្តែវាក៏ជារឿងដែលអាក្រក់ប្រសិនបើយើងជ្រើសរើសកាបូបខុសនិងរូបរាងរបស់យើង។
ដូច្នេះ យើងនឹងណែនាំលោកអ្នកពីរបៀបជ្រើសរើសកាបូបអោយសក្ដិសមនិងរូបរាង។ ដំបូងត្រូវស្វែងយល់អំពីប្រភេទរាងកាយរបស់យើងជាមុនសិន!
-ប្រសិនបើយើងមានស្មាធំជាងត្រគាក នោះយើងមានរាងត្រីកោណ។
-ប្រសិនបើចង្កេះនិងស្មារបស់យើងតូចជាងត្រគាកនោះ រាងរបស់យើងដូចផ្លែ Pear។
-ប្រសិនបើស្មាចង្កេះនិងត្រគាកមានទំហំប៉ុនគ្នា នោះយើងគឺជាប្រភេទចតុកោណ។
-ប្រសិនបើចង្កេះរបស់យើងធំជាងស្មានិងត្រគាក នោះយើងនឹងមានរាងផ្លែប៉ោម។
-ប្រសិនបើស្មានិងត្រគាករបស់យើងមានភាពសមាមាត្រគ្នាជាមួយនឹងចង្កេះតូច នោះយើងជាប្រភេទរាងស្វែល។
នេះជាវិធីដែលអ្នកអាចកំណត់ប្រភេទរាងកាយរបស់យើងបាន អ្នកជំនាញខាងម៉ូដែលនិយាយថានៅពេលដែលយើងចេះជ្រើសរើសយកកាបូបដៃ ដែលសាកសមនិងរូបរាងរបស់ខ្លួនឯង នោះយើងក៏អាចក្លាយជាមនុស្សទាន់សម័យដូចគ្នា។
១.រាងត្រីកោណ
ចំណុចដែលត្រូវពិចារណាសម្រាប់យើងគឺប្រវែងនិងទទឹងរបស់ខ្សែ។ ដោយសារយើងមិនត្រូវការអ្វីច្រើននៅជុំវិញទ្រូងរបស់យើងទេ កុំជ្រើសរើសកាបូបតូចពេកឬខ្សែធំពេក។ យើងអាចសាកល្បងកាបូប ខ្សែដែលមានក្រវាត់ឬកាបូបយួរដៃដែលវែងត្រឹមចង្កេះ។
២.រាងចតុកោណ
យើងត្រូវបន្ថែមខ្សែកោងទៅអោយត្រូវជាមួយនិងរាងរបស់យើងដើម្បីអោយស៊ីគ្នានិងរាងរបស់យើង នោះហើយជាមូលហេតុដែលការរចនាកាបូបដៃពិតជាមានសារសំខាន់សម្រាប់យើង។
រក្សាប្រវែងនៃខ្សែក្រវាត់របស់កាបូបដើម្បីឱ្យកាបូបធ្លាក់មកដល់ត្រគាករបស់យើងដើម្បីបិទបាំងចង្កេះរបស់យើង។គួរជ្រើសរើសយកកាបូបស្បែកដែលទន់ឬមានទំហំធំដូចក្នុងរូប។
៣.រាងដូចផ្លែ pear
រាងផ្លែ Pear ត្រគាកធំគឺចាប់ចង្កេះចុះក្រោម ដូច្នេះយើងគួរចាប់អារម្មណ៍នៅជុំវិញស្មានិងទ្រូងរបស់យើងវិញ។ ដើម្បីសម្រេចគោលដៅនេះយើងត្រូវយកចិត្តទុកដាក់អំពីប្រវែងខ្សែរបស់កាបូប។ កាបូបដៃរបស់យើងមិនគួរស្ថិតនៅក្រោមចង្កេះរបស់យើងទេ។យើងអាចជ្រើសរើសកាបូបរាងតូចល្មមប្រសិនបើយើងចូលចិត្តកាបូបខ្សែក្រវាត់ឬក៏អាចប្រើកាបូបមួយត្រឹមទ្រូងរបស់យើងបានដែរ។
៤.រាងផ្លែប៉ោម
រាងបែបនេះគឺចូលជាអ្នកដែលមានសាច់ណែន ដូចនេះយើងត្រូវជ្រើសរើសកាបូបដែលសក្ដិសមនឹងរាងប្រភេទនេះ។ ទំហំនិងការរចនានៃកាបូបដៃដែលយើងជ្រើសរើសនឹងមានភាពខុសគ្នាទាំងអស់។ ដូច្នេះកុំជ្រើសម៉ូដែលតូចហើយមានខ្សែខ្លីនិងគ្មានរចនាអ្វីសោះឡើយ។ គួរជ្រើសយកកាបូបទៅធំជំនួសដូចជាកាបូបដៃធ្វើពីស្បែកទើបសមនឹងអ្នក។
៥.រាងស្វែល
សូមអបអរសាទរយើងគឺជាអ្នកមានសំណាងម្នាក់! ទោះបីជាមិនមានឧបសគ្គ រវាងការជម្រើសកាបូបអោយសមនិងរាងកាយរបស់យើងក៏ដោយតែយើងគួរតែជ្រើសរើសយកកាបូបដែលមិនមានភាពរញ៉េរញ៉ៃច្រើនទើបសមនឹងរូបរាងប្រភេទនេះបាន ៕
ប្រែសម្រួល៖ Blue Sky