BREAKING NEWS
Search

សម្ដេចតេជោ អំពាវនាវឲ្យមានការចូលរួមថែរក្សា ពូជត្រី និងជីវចម្រុះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យមានការចូលរួមថែរក្សា ពូជត្រី និងជីវចម្រុះនានា ដើម្បីធានានិរន្តរភាពធនធានជលផល នៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា ទិវាមច្ឆាជាតិ ថ្ងៃទី១ កក្កដា គឺជាទិវាដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋឲ្យ​ចូលរួមក្នុងការថែរក្សាពូជត្រី ឲ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសនៅតាមតំបន់សមស្របនៃវាលទំនាប និងនៅតាមវាលស្រែទូទាំងប្រទេស។

សម្ដេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តីមានសមត្ថកិច្ច ចូលរួមថែរក្សា ពូជត្រី និងចូលរួមអភិរក្សជីវចម្រុះផ្សេងៗទៀតឲ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផលឲ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការទទួលទានរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕

ចុចអាន៖ នៅឆមាសទី១​ការនាំចេញអង្ករទៅទីផ្សាររអន្តរជាតិ កើនជាង៤០ភាគរយ