បែកធ្លាយរូបរាងទូរស័ព្ទ HUAWEI ​ជំនាន់​ថ្មី​ដែលមិន​ធ្លាប់​មាន​ពី​មុខ​មក

ក្រុមហ៊ុន HUAWEI នឹង​ធ្វើ​ការ​បង្ហាញ​ទូរស័ព្ទ​ម៉ាក​ថ្មី​របស់​ខ្លួន P40 នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ នៅ​ទី​ក្រុង​ប៉ារី ប្រទេស​បារាំង​ដែល​ក្រុមហ៊ុន បាន​និយាយ​ថា​ជា​ប្រភេទ​ទូរស័ព្ទ​បែប​ថ្មី​ដែល​ខាង​ក្រុមហ៊ុន​មិន​ដែល​ផលិត​ពី​មុខមក​ ។

មាន​ទូរស័ព្ទ​ជា​ច្រើន​ ដែល​យើង​បាន​ឃើញពីមុនមក​មាន​ដូច​ជា៖ បត់ ​បើក ទាញ រុញ កាមេរ៉ា​ថត​មុខ​ក្រោយ ទាំង​អស់​នេះ​យើង​បាន​ស្គាល់​វា​រួច​មក​ហើយ នេះ​ជា​ចំណុច​ដែល HUAWEI នឹង​ត្រៀម​ចេញ​ទូរស័ព្ទ​ម៉ាក​ថ្មី​របស់​ខ្លួន​គឺ P40 ដែល​ក្រុមហ៊ុន​ថា​ទូរស័ព្ទ​ម៉ាក​នេះ​ប្លែក ​សម្រាប់​អ្នក​ប្រើប្រាស់ ក្រុម​ហ៊ុន HUAWEI មិន​បាន​ពន្យល់​ពី​លក្ខណៈ​ ច្នៃប្រឌិត​អ្វី​ដែល​វា​មាន​នៅ​ក្នុង​ស៊េរី P40 ខាង​មុខ​នេះ​ទេ ប៉ុន្តែ​ទូរស័ព្ទ​ហាក់​ដូច​ជា​លេចធ្លោ​ហើយ​យើង​អាច​មាន​ចម្លើយ​សម្រាប់​អ្នក។

តាម​ការ​បង្ហាញ HUAWEI ដូច​ជា​ចង់​ឱ្យ​ទូរស័ព្ទ​ស៊េរី P40 នេះ​មាន​រាង​កាង​ទាំង​៤​ជ្រុង​នឹង​មាន​ភាព​ខុស​ប្លែក ​ពី​ទូរស័ព្ទ​ម៉ាក​មុនៗ​ដែល​ខ្លួន​បាន​ផលិត។យ៉ាង​ហោច​ណាស់​ម៉ូដែល​ស្មាតហ្វូន P40 Pro នឹង​មាន​គែម​កោង​បួន​នៅ​លើ​អេក្រង់។ ជា​លទ្ធផល​ជ្រុង​នៃ​ទូរស័ព្ទ​នឹង​លេចធ្លោ​ព្រោះ​វា​នឹង​ត្រូវ​បាន​កត់​ចំណាំ​ដូច​បាន​ឃើញ​ក្នុង​រូបភាព​ខាង​ក្រោម។

P40 Pro ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​ការ​រចនា​ម៉ូដ​សាំងវិច​កញ្ចក់ ដែល​ជា​ស៊ុម​ដែក​ស្ថិត​នៅ​ចន្លោះ​កញ្ចក់​ ពីរ​សន្លឹក​មួយ​នៅ​ផ្នែក​ខាង​មុខ​គ្រប​អេក្រង់​និង​មួយ​ទៀត​នៅ​ខាង​ក្រោយ។ ការ​រចនា​បង្ហាញ​បាន​ល្អ ​ពិចារណា​លើ​របាយការណ៍​ផ្សេង​ទៀត​បាន​អះអាង​ថា​ ​នេះ​អាច​ជា​ការវិវត្តន៍​បន្ទាប់​នៃ​ការ​រចនា​អេក្រង់​ស្មាតហ្វូន។ ទោះ​យ៉ាង​ណា​វា​មិន​ច្បាស់​ទេ​ថា​តើ​ក្រុមហ៊ុន HUAWEI នឹង​គ្រប់​គ្រង​ម៉ាស៊ីន​ថត Selfie យ៉ាង​ដូច​ម្តេច។

ទូរស័ព្ទ P40 មិន​ត្រឹម​តែ​មាន​ការមេរ៉ា​ថត Selfie ពិត​ជា​មិន​គ្រប់​គ្រាន់​នោះ​ទេ​វា​និង​ បន្ថែម​កាមេរ៉ា​ចតុកោណ​កែង​ធំ​ នៅ​ខាង​ក្រោយ​ជា​ពិសេស ​P40 ធម្មតា​អាច​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​ចំនួន ៤ គ្រាប់​ដោយ Pro ទទួល​បាន lens ៥ នៅ​ខាង​ក្រោយ។
តាម​រយៈ​គេ​ក៏​បាន​និយាយ​ថា​ម៉ូដែល​ទូរស័ព្ទ​ P40 នេះ​មាន​អេក្រង់​រាប​ស្មើ​ទំហំ ៦.១ អ៊ីញ​ទៅ​ដល់ ៦.២ ប៉ុន្តែ​សម្រាប់ P40 Pro វិញ​មាន​អេក្រង់​ដល់​ទៅ ៦.៥ ទៅ ៦.៧ អ៊ីញ ទូរស័ព្ទ​នេះ​ក៏​មាន​ភ្ជាប់​ជា​មួយ USB-C នៅ​ផ្នែក​ខាង​ក្រោម៕

ចុចអាន៖ HUAWEI ដាក់ពាក្យ​បណ្ដឹង​ស្នើ​លុប​បម្រាម​របស់​អាមេរិក​ដែល​មិន​ស្របច្បាប់

ប្រែសម្រួល៖ សន ផានិត