Huawei បន្តរកការតស៊ូផ្នែកច្បាប់ខណៈចៅក្រមប្រទេសលោកត្រាំឱ្យក្រុមហ៊ុននេះចាញ់

ចៅក្រមសហព័ន្ធនៅរដ្ឋតិចសាស់កាលពីថ្ងៃអង្គារម្សិលមិញ បានច្រានចោលបណ្តឹង​របស់ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ Huawei Technologies ចំពោះច្បាប់របស់សហរដ្ឋអាមេរិកដែលបានរឹតត្បិតការធ្វើជំនួញជាមួយទីភ្នាក់ងារសហព័ន្ធនិងអ្នកម៉ៅការបន្ទះឈីបរបស់ពួកគេ។

យោងតាម Independent UK សហរដ្ឋអាមេរិកកំពុង​ពិចារណា លើ​បញ្ញត្តិរារាំងការដឹកជញ្ជូនបន្ទះឈីបកុំព្យួទ័រនានា ដែលចង់ផ្គត់ផ្គង់ឱ្យ Huawei ជាផ្នែកនៃការដាក់កំហិតថ្មីលើពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិន។

នៅក្នុងការប្រជុំថ្នាក់ខ្ពស់របស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ រដ្ឋាភិបាលលោក Trumps ហាក់កំពុងមានបំណងឆ្ពោះបិទផ្លូវ​ក្រុមហ៊ុននានា ក្នុងការ​ផផលិតនិងលក់បន្ទះឈីបនេះទៅឱ្យHuawei​តួយ៉ាង ដូចជា TSMC ក្រុមហ៊ុនបន្ទះឈីបកំពូល​មានមូលដ្ឋាន​នៅកោះតៃវ៉ាន់ដែលជាក្រុមហ៊ុនមាន​កិច្ចសន្យាផ្នែកនេះ ធំបំផុតរបស់ពិភពលោកក្នុងពេលបច្ចុប្បន្ន។

ប្រភពមួយបាននិយាយថា ការដាក់កំហិតថ្មីលើពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិនរបស់ចិនគឺស្ថិតក្នុងចំណោមជម្រើសជាច្រើន ដែលអាមេរិក លើកយកមកពិភាក្សា និង​ពិចារណានៅក្នុងការប្រជុំថ្នាក់ខ្ពស់របស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះនិងបន្ទាប់ទៅមុខ​។

វិធានការណ៍នេះ នឹងក្លាយជាហានិភ័យ ប៉ះពាល់ធ្ងន់ដល់ក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី ២ នៅលើពិភពលោកក៏ដូចជាប៉ះទង្គិច​ដល់អ្នកផ្គត់ផ្គង់​បន្ទះឈីបយក្ខ គឺក្រុមហ៊ុន TSMC ដែលមាន​តូនាទី បង្កើត​ឈីបសម្រាប់អង្គភាព HiSilicon របស់ក្រុមហ៊ុន Huawei ។

គូប្រជែងធំរបស់ទូរស័ព្ទចល័ត Apple Inc និងក្រុមហ៊ុន Qualcomm Inc កំពុង​ត្រូវបាន​គេនិយាយថា  អ្វីដែលអាមេរិក កំពុងព្យាយាមធ្វើ គឺត្រូវប្រាកដថា មិនមានបន្ទះឈីបណាមួយ ផ្គត់ផ្គង់​ចូលទៅកាន់ក្រុមហ៊ុន Huawei បានទំាងអស់ ។

ក្រុមហ៊ុន Huawei គឺជាបេះដូងនៃការប្រយុទ្ធដើម្បីភាពលេចធ្លោខាងបច្ចេកវិទ្យាសកលរវាងសហរដ្ឋអាមេរិកនិងចិន។

ពេលនេះ កូរ៉ូណា កំពុង​វាយលុកចិន យ៉ាង​ដំណំ សហរដ្ឋអាមេរិកក៏កំពុងរវល់ព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តឱ្យដកបណ្តាកុងត្រា ឧបករណ៍ឈីបពួកគេ​ចេញពីបណ្តាញ 5G ជំនាន់ក្រោយ ដោយផ្អែកលើមូលដ្ឋានឧបករណ៍ធំរបស់អាមេរិក ជាមួយ​ហេតុផលថា វត្ថុទំាងនោះ អាចត្រូវបានប្រើប្រាស់ដោយប្រទេសចិនសម្រាប់ធ្វើចារកម្ម។

ចៅក្រមសហរដ្ឋអាមេរិកម្សិលមិញ ទើបនឹង បានច្រាន​ចោលបណ្តឹងរបស់ក្រុមហ៊ុន Huawei ដែល​ចង្អុលពី​ការរឹតត្បិតច្បាប់អាជីវកម្របស់អាមេរិកដែលកំពុង​រឹតក អ្នកម៉ៅការបន្ទះឈីបឱ្យពួកគេ។
ចៅក្រមអាមេរិកលោកបណ្ឌិត Amos Mazzant បានសំរេចថា សភាអាចធ្វើសកម្មភាពនៅក្នុងអំណាចរបស់ខ្លួនដោយរួមបញ្ចូលទាំងការដាក់កម្រិតនានា ផ្អែក​លើច្បាប់ការពារជាតិដើម្បីរារាំង​សកម្មភាពរបស់ក្រុមហ៊ុនចិនមួយនេះ។
អ្នកនាំពាក្យម្នាក់មកពីក្រុមហ៊ុន Huawei និយាយថា គេ​នឹងបន្តពិចារណាលើជម្រើសច្បាប់បន្ថែមទៀត។

នៅក្នុងសេចក្តីសម្រេច ៥៧ ទំព័រចៅក្រមស្រុកអាមេរិកាំង Amos Mazzant បានសំរេចគាំទ្រសហរដ្ឋអាមេរិកដោយសន្និដ្ឋានថា សភាបានធ្វើត្រូវ នូវ​សកម្មភាពនៅក្នុងអំណាចរបស់ខ្លួនដោយការរឹតត្បិតក្រុមហ៊ុន​ចិន​មួយនេះ ផ្អែកតាមច្បាប់ការពារជាតិ (NDAA) ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បាននិយាយទៀតថា ក្រុមហ៊ុនខកចិត្តចំពោះការចាញ់នេះ។«ខណៈពេលដែលយើងយល់ពីសារៈសំខាន់បំផុតនៃសន្តិសុខជាតិ វិធីសាស្រ្តដែលបានអនុវត្តដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៩ NDAA ផ្តល់នូវការការពារដែលហាក់មិនពិត តែ​ជាក់ស្តែង​ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរដ្ឋធម្មនុញ្ញរបស់ក្រុមហ៊ុន Huawei ។ យើងនឹងបន្តពិចារណារកជម្រើសច្បាប់មកតតាំង​បន្ថែមទៀត” ។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននិយាយថា រដ្ឋាភិបាលពេញចិត្តចំពោះសេចក្តីសម្រេចនេះ។
សហរដ្ឋអាមេរិកបាន ពិចារណាកាត់ផ្តាច់ក្រុមហ៊ុន Huawei ពីអ្នកផ្គត់ផ្គង់បន្ទះឈីបពិភពលោកធំៗ ដែលជា​ផ្នែក នៃការខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយដើម្បីការពារ វិបត្តិបច្ចេកវិទ្យា។
ក្រុមហ៊ុន Huawei បានដាក់ពាក្យបណ្តឹងកាលពីខែមីនាឆ្នាំ ២០១៩ ដោយនិយាយថា ច្បាប់ដែលកំណត់អាជីវកម្មអាមេរិករបស់ខ្លួន គឺមិនស្របនឹងរដ្ឋធម្មនុញ្ញ។

ទីតំាងHUAWEIនៅកាលីហ្វនីញ៉ា

ក្រុមហ៊ុន Huawei ធ្លាប់បានជំទាស់នឹងមាត្រា ៨៨៩ នៃច្បាប់ស្តីពីសិទ្ធិការពារជាតិអាមេរិក ដែលត្រូវបានចុះហត្ថលេខាដោយច្បាប់របស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ក្នុងគោលដៅរារាំងបណ្តាអ្នកម៉ៅការទំាអអស់មិនឱ្យ​ផលិត​បន្ទះឈីបឱ្យកំព្យូទ័រថ្មីរបស់ Huawei ។
ក្នុងចំណោមអំណះអំណាងជាច្រើនរបស់ខ្លួនក្រុមហ៊ុន Huawei បានអះអាងថា NDAA មានភាពហួសហេតុក្នុងការរឹតត្បិតការលក់របស់គេ និងហាក់កំពុង​រំលោភដោយឯកឯងលើនីតិវិធីអាមេរិក។
ខណៈពេលដែលក្រុមហ៊ុន Huawei មានចំណែកទីផ្សារតិចតួចនៅអាមេរិក វាបែរជា​មានទីតាំង​ជា​ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំជាងគេបំផុតនៅលើពិភពលោក ហើយកំពុងស្វែងរកការនាំមុខគេនៃបណ្តាញទូរស័ព្ទនិងសេវាកម្មចល័តជំនាន់ទី ៥ (5G) ។

Mr Tomorrow