ខ្មែរយើងជាច្រើន​កំពុង​យល់ច្រឡំ​ថា គ្រប់យ៉ាង​វិលទៅរកសភាព​ដូចពីមុនវិញ
BREAKING NEWS
Search

ខ្មែរយើងជាច្រើន​កំពុង​យល់ច្រឡំ​ថា គ្រប់យ៉ាង​វិលទៅរកសភាព​ដូចពីមុនវិញ

ឥរិយាបថស្និទ្ធស្នាល ឱប កៀក កាន់ដៃគួរតែបញ្ចប់?

វាពិបាកមែន ក្នុងការបង្កើតទម្លាប់ថ្មី ជាពិសេសទម្លាប់ដែលយើងបានធំឡើងមកជាមួយ​ ។ ខ្ញុំសាយពេជ្រ និយមណាស់កាន់ដៃមិត្តភក្តិ កៀកក និងគោះស្មាគ្នា ។

ឥឡូវនេះ​ជាមួយ​កិច្ច​ការពារសុខភាព ​យើង​គ្រប់គ្នា​ចាប់ផ្តើម​ងីងើរ​ មិនដឹង​ប្រាកដថា ត្រូវធ្វើយ៉ាងម៉េចល្អទេ។

ចុងខែហើយ!ការជួបជុំលាងអាហារ​នឹង​កើតមាន! មិនដឹងថា មុនពេលមកដល់ជួបជុំ មិត្ត​យើងណាម្នាក់ បានប៉ះអ្នកមានរោគដែរអត់? គេចេញពីកន្លែងណាមក ? ​មាន​បានជាប់កូវីដមកជាមួយដែរ?​តើគេលាងដៃអាកុលដែរអី? ពេលគេកៀកយើង​ដូចមុន​យើងគួរធ្វើបែបណា?

កុំច្រលំទៀត!យើងមិនអាចវិលទៅ​រស់នៅរបៀបដូចពីមុនបានទេ!

ពិភពលោកកំពុងនៅមាន​មនុស្ស​រាប់លាននាក់កំពុងឈឺជំងឺកូវីដ ហើយមិនមាន​វា៉ក់សាំងទេ! ទោះយើងឃើញមាន​ការបន្ធូរបន្ថយការរឹតត្បិតនានា នេះមិនបានបង្ហាញពីការវិលត្រឡប់ទៅរកសង្គមធម្មតាវិញដូចមុនឡើយ។ ខ្មែរ​យើង​ត្រូវប្រយ័ត្នចំណុចនេះ។​

នៅតាមដងផ្លូវ​ខ្ញុំបានសង្កេតឃើញការ​ហូបចុកប្រថុយប្រថាន​និងគ្មានអនាម័យ ឬមានទាបបំផុតកំពុងវិលរកសភាពដូចពីមុន ។ តុកៅអីគ្មានអាកុលជូតឬបាញ់ ​ស្លាបព្រាចាន​សម មិនបានលាងសំអាតតាមវិធីសាស្ត្រ ។​ មនុស្ស​ខាកស្តោះគ្រប់ទិសទីដោយសេរីនិងមិនមាន​ការ​ណែនាំអ្វី។ ខ្មែរយើង​យល់ច្រលំថា ការបន្ធូរបន្ថយការរឹតត្បិតនៅលើលោកនេះជាសញ្ញាថា គ្រប់យ៉ាងបានវិលទៅរកសភាពដើមវិញ ?ទេ! គឺផ្អែកលើកិច្ចសន្យាសង្គម ដែលមនុស្សម្នាក់ៗ នឹងធ្វើត្រូវ ចាំំបាច់ចាប់ពីពេលនេះ គឺ បន្តរក្សាចម្ងាយក្នុងសង្គម និងយកចិត្តទុកដាក់លើអនាម័យដៃ​ជាប្រចាំស្មើជីវិត​ ។

វ៉ាក់សាំងនៅត្រូវការពេលយូរ គម្លាតសង្គមត្រូវធ្វើពីឥឡូវ

តើរាល់ថ្ងៃ ឈរនិយាយ ញាំអាហារ ធ្វើ់ការ រៀន ហាត់ប្រាណយើងបាន​នៅចម្ងាយ ១,៥ ម៉ែត្រពីគ្នា
ដែរទេ? ចម្លើយគឺទេ! យើងបាននាំភ្ញៀវមកច្រើងលេងផ្ទះ អាំងសាច់ ច្រៀង​ខារ៉ាអូខេ ជល់កែវជាប្រចាំ​ទំាងប្រាប់ខ្លួនឯងដោយកុហកថា​ គ្មានអ្នកណាក្នុងចំណោមគ្នាយើងកើតជំងឺកូវីដហ្នឹងទេ ស្រុកយើងក្តៅ​!ឬមួយ​ថា វាកើតតែលើអ្នកមាន ​អ្នកដែល​ឆ្លងប្រទេសច្រើន។

ប្រស៊ីល​ឆ្លងមួយថ្ងៃជិត​៣ម៉ឺននាក់ហើយ(សប្តាហ៍មុនត្រឹមតែ៥០០០នាក់)ក្នុងមួយថ្ងៃ​ព្រោះការប្រមាទរលកទីពីរ​ដែលអ្នកជំនាញនិយាយថា​លើកនេះនឹង​កើតលើសហគមន័ក្រីក្រ​ព្រោះកង្វះអនាម័យនិងការប្រមាទ។

រោគសញ្ញាគ្រុនក្តៅ ក្អកឬឈឺបំពង់ក គួរនៅដាច់ដោយឡែក តែ​យើងដឹងហើយថាជនជាតិយើងមិនធ្វើបែបនេះទេ យើងមិនសូវទទួលខុសត្រូវ គិតពីការ​អាចឆ្លង​បន្តដល់អ្នកដទៃឡើយ។

ឥរិយាបទខ្ជីខ្ជានិងការប្រមាទ(ធ្វេសប្រហែសស្មារតី)

ក្នុងចំណោម​ប្រជាជនយើង​១០០នាក់​តើមាន​អ្នកយល់អំពីវិធីគម្លាតសង្គម ប៉ុន្មានភាគរយ ហើយក្នុងភាគរយដល់តិចនៃអ្នកយល់នោះមាន​អ្នកអនុវត្តិដែរ?

នោះមានន័យថា នៅពេលមិត្តភក្តិឬជួបគ្នានៅទីសាធារណៈយើង​បាននៅឆ្ងាយពីគ្នា ១,៥ ម៉ែត្រ​ឬរត់ទៅរាក់ទាករកគ្នានៅឡើយ? យើងមិនបានឱបគ្នាដូចអ៊ីតាលីទេ តែ​ អង្គុយ​នៅលើសាឡុងកៀកគ្នា ប៉ះដៃជើងមានទេ?

អនាម័យដៃបានល្អឬនៅ?

តើមានគ្រួសារខ្មែរប៉ុន្មាន​ភាគរយកំពុងមាន​សាប៊ូលាងដៃនៅផ្ទះជាប្រចាំ? ហើយបានចំណាយពេលលាងដៃសម្ងួតត្រឹមត្រូវតាមក្បួន?ការស្រាវជ្រាវបានបង្ហាញថាជំងឺ កូវីដ​ឆ្លងរហ័ស​តាមរយៈដំណក់ទឹកផ្លូវដង្ហើមដែលខ្ទាតពេលនិយាយគ្នា តើខ្មែរយើងកាតើបន្ថយការជជែកបែបកពពុះមាត់ឬពាក់ម៉ាសដែរទេ? មេរោគនៅមាន​នៅឡើយ​តើយើងអាងអីដែលមិនប្តូរឥរិយាបថហើយគិតថាមានសុវត្ថិភាព?

ខណៈពេលដែលការយល់ដឹងរបស់យើងមានកម្រិត​យើងមិនសូវរវល់នូវចំណេះដឹងវិទ្យាសាស្ត្រជុំវិញវីរុស និងកម្រិតហានិភ័យផ្សេងៗគ្នាដែលទាក់ទងនឹងសកម្មភាពសង្គម តើយើងគិតថាកំពុងមាន​សុវត្ថិភាព?

ការវិលមកធ្វើការវិញ
ប្រសិនបើយើងមានសំណាងមានការងារធ្វើពីផ្ទះវាមិនជាអ្វី ប៉ុន្តែបើវិលទៅវិញហើយ ទីធ្លាដែលយើងចំណាយពេលជិត១០ម៉ោងក្នុងមួយថ្ងៃនោះកុះករពេកដែរទេ? មានមនុស្សច្រើននិងមានឧបករណ៍ស្ទង់កំដៅ និងអាកុលសំអាតគ្រប់គ្រាន់ដែរទេ? យើងអាចសាកសួរនិយោជកយើងពីប្រការនេះ វាជាតួនាទីរបស់ពួកគេ​នៅក្នុងការផ្គត់ផ្គង់ ។ ប្រសិន​យើងធ្វើការផ្នែកទំនាក់ទំនង​អតិថិជន​ប្លែកៗជាប្រចាំយើងគួរស្នើសុំម៉ាស់។

ហានិភ័យខ្ពស់បំផុត គឺទំនាក់ទំនងប្តូរមុខ​ជាមួយ​មនុស្សច្រើន​។ ការស្នាក់នៅច្រើន​ម៉ោងក្នុងបរិវេណ​តូចៗដែលមិនមានខ្យល់ចេញចូលល្អ ក្នុងម៉ាស៊ីនត្រជាក់​ដែលខ្យល់ដង្ហើមនៅវិលវល់និងមេរោគ​មិនបានប៉ះពន្លឺព្រះអាទិត្យ។

បរិយាកាស​នៅខាងក្រៅក្រោម​លំហរមេឃ អាចកាត់បន្ថយហានិភ័យនៃការឆ្លងច្រើនភាគរយណាស់ព្រោះ ភាគល្អិតមេរោគទំនងជាងាយនឹងបែកខ្ចាត់ខ្ចាយនិងរលាយកាន់តែលឿនក្រោមបរិយាកាសលំហរពេញលេញ។

ការយល់ឃើញផ្សេងៗគ្នាអំពីហានិភ័យ
ថតរូប Selfie ជាក្រុម អាហារថ្ងៃត្រង់ជាលក្ខណៈគ្រួសារ ក្មេងៗលេងជាមួយអ្នកជិតខាង ធ្វើឱ្យគម្លាត​សង្គមកាន់តែសំខាន់​ហើយជាស្មារតី​របស់យើងម្នាក់ៗ។ ​ រដូវវស្សានាពេលខាងមុខនេះជាពេលដែលបាក់តេរី​សំងំបានល្អ​មេរោគ​ក៏​មានឱកាស​បន្តពូជបានច្រើន​ដូចគ្នា​ប្រសិន​យើងគេងលើគ្រែភួយខ្នើយសើម មិនសំអាត និងមិនកែទម្លាប់។

ភាពស្និទ្ធស្នាលខាងរាងកាយបែបធម្មជាតិមិនបាន​បញ្ជាក់អំពីចំណងមេត្រីភាពនោះឡើយ ។ក្រៅពីការបង្អាក់ការប៉ះពាល់គ្នា ឱ្យទៅជាទម្លាប់ យើងត្រូវការ​ទម្លាប់មួយទៀត ចាប់ផ្តើមពីឥឡូវគឺរស់នៅស្អាត។ តើ​អ្នកលក់អាហារ​តាម​ផ្លូវដែលយើងទិញហូបនោះមាន​ទឹកអាកុលលាងដៃទេ​មុនពេលគាត់ប​ម្រើសេវាកម្ម​ឬក្រោយពេលបន្ទោរបង់?

ហេតុអ្វី​យើង​ត្រូវទុកចិត្ត​ព្រម​យកអនា​គតគ្រួសារយើងទំាងមូលមក ផ្ញើលើមនុស្ស​ដែលគ្មានអនាម័យ​ហើយផ្តល់សេវាកម្មចំណីអាហារមកឱ្យយើង?​

តើអត្ថបទនេះ​រើសអើងដល់ អ្នកលក់ដូរតាមផ្លូវ?

អត់ទេ! ពួកគាត់ក៏ត្រូវប្តូរឥរិយាបទរស់នៅដែរ! គឺជាចំាបាច់ !!! ពិសេស​ការលាងសំអាតដៃជានិច្ច​!

សាយ ពេជ្រ

អត្ថាធិប្បាយ៖ វីរុសនៅគម្រាម មនុស្ស​ត្រូវផ្លាស់ប្តូររបៀបរស់នៅជាចាំំបាច់!