BREAKING NEWS
Search

លោក ហ៊ុន ម៉ាណែត ផ្តល់រថយន្ត ស៊ីទែនទឹកនិងម៉ាស៊ីនបូមទឹកដល់បញ្ជាការដ្ឋានការពារអាកាស

ភ្នំពេញ: រថយន្ត២,៥តោន ០១គ្រឿង និងស៊ីទែនទឹកចំណុះ៥០០០ លីត្រ និងម៉ាស៊ីនបូមទឹក០១គ្រឿង ដែលជាអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ត្រូវបានក្រុមការងារនាំយកទៅប្រគល់ជូនបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២០ នៅទីបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស។

លោកឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ បានមានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លានេះ គឺបំពេញអោយការខ្វះខាតរបស់អង្គភាពដែលជាតម្រូវការចាំបាច់ ក្នុងការប្រើប្រាស់ ដែលបម្រើអោយកិច្ចការងារប្រចាំថ្ងៃរបស់យោធិន និងការបង្ករបង្កើនផលអង្គភាពទាំងមូល។

ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពទាំងមូល បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ ចំពោះកិច្ចការងារ និងការរស់នៅរបស់យោធិនជាទូទៅគ្រប់ពេលវេលា៕

អត្ថបទ៖ កោះកែវ

ចុចអាន៖ ជិះម៉ូតូមេីលមុខឌឺដង ដាក់គ្នាភាគីម្ខាងដកកាំភ្លេីងខ្លីបាញ់រះជាច្រេីនគ្រាប់ ផ្អេីលសមត្ថកិច្ចខណ្ឌដូនពេញទាំងយប់