BREAKING NEWS
Search

Hun Sen Cup៖​ ទ័ព ព្រៃវែង ណាហ្គា​វើ​ល ភ្នំពេញ​ក្រោ​ន សុទ្ធតែ​ឈ្នះ​នៅ​ជើង​ទី​១ ក្នុង​វគ្គ​ជម្រុះ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់ជាតិ​

​ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (Hun Sen Cup) បានធ្វើ​ដំណើរ​ដល់​ឆ្នាំ​ទី​១៤​ហើយ ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​កម្ពុជា (CNCC) ដែល​ជា​សេនាធិការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ខណៈ​ការប្រកួត​បាន​ធ្វើ​ដំណើរ​ដល់​វគ្គ​ជម្រុះ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់ជាតិ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១២ ខែ​សីហា ឆ្នាំ​២០២០​។​

​ការប្រកួត​វគ្គ​នេះ ​មាន​ក្រុម​ខ្លាំង​ចំនួន​១៦​ក្រុម​ ដោយ​ក្នុង​នោះ​មាន​១២​ក្រុម ​មកពី​លី​គ​កំពូល​កម្ពុជា និង​ក្រុម​៤​មកពី​ការ​ចម្រាញ់​ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់​ខេត្ត​។ ចំពោះ​ប្រកួត​បើកឆាក​មាន​ ក្រុម​សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ (​ទ័ព​) បាន​យកឈ្នះ​លើ​ក្រុម​ខេត្ត​កែប ដោយ​លទ្ធផល​១០​ទល់​២ លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ចំណែក​ក្រុម​គីរីវង់​សុខ​សែន​ជ័យ បាន​ប្រកួត​ស្មើគ្នា​០​ទល់​០ ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លើ​ទីលាន​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ ក្នុង​ក្រុង​ដូន​កែវ​។ ចំពោះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្រកួត​ចាញ់​ក្រុម​ខេត្តព្រៃវែង ដោយ​លទ្ធផល​២​ទល់​០ លើ​ទីលាន​កីឡដ្ឋាន S.R.U Stadium ក្នុង​ខេត្តសៀមរាប​។ ក្រុម​ណាហ្គា​វើ​ល បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​អគ្គិសនី​កម្ពុជា ៣​ទល់​២ លើ​ទីលាន​ស្តា​ត​ចាស់ ខណៈ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៤​ទល់​០ លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium​។ ​ចំណែក​គូប្រកួត​ផ្សេងទៀត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ​ខែ​សីហា ឆ្នាំ​២០២០ ដោយ​ក្រុម​ខេត្តសៀមរាប ត្រូវ​ប៉ះ​ក្រុម​បឹង​កេត​អែ​ហ្វ​ស៊ី នៅ​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន S.R.U Stadium ហើយ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ះ​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។

​ចំពោះ​ការប្រកួត​រវាង​ក្រុម​ជម្រើស​ខេត្ត​ត្បូងឃ្មុំ និង​ក្លឹប​វិសាខា ដែល​រៀបចំឡើង​នៅ​ទីលាន​វិទ្យាល័យ​ប៊ុន រ៉ានី​ ហ៊ុនសែន មេមត់ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​សីហា ត្រូវ​បាន​លើក​ពេល​។​ បើ​តាម​ការ​បញ្ជាក់​ពី​គណៈកម្មការ​ប្រកួត​លើក​ឡើង​ថា ​ការផ្លាស់ប្ដូរ​កាលបរិច្ឆេទ​នេះ​ ដោយសារ​ទីលាន​វិទ្យាល័យ​មេមត់​ថ្មីៗ​នេះ មាន​ស្ថានភាព​គុណភាព​មិនល្អ​ដូចជា ផ្ទៃ​មិន​រាបស្មើ ខ្វះ​ស្មៅ និង​ខូង មិន​គ្រប់​លក្ខខណ្ឌ​បច្ចេកទេស ដែល​ក្រុមការងារ​ជំនាញ​បច្ចេកទេស​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ឃើញថា អាច​បង្ក​គ្រោះថ្នាក់​ដល់​កីឡាករ​របស់​ក្រុម​ទាំងសងខាង​។ ចំពោះ​កាលវិភាគ​ថ្មី​សម្រាប់​ជើង​ទីមួយ វគ្គ​១៦​ក្រុម រវាង​ត្បូងឃ្មុំ និង​វិសាខា នឹង​បញ្ជាក់​ជូន​នាពេល​ក្រោយ​ទៀត​។ ចំណែក​ការប្រកួត​ជើង​ទី​ពីរ​នៅ Prince Stadium នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ត្រូ​វបាន​រក្សាទុក​ដដែល​៕​