BREAKING NEWS
Search

​សម្តេច​ ហ៊ុន សែន ​៖ ​​កម្ពុជា​មិនអាចយក​ EBA ​មក​ដោះដូរ​ជាមួយ​អធិបតេយ្យភាព​ជាតិឡើយ​

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​តាំងពី​ខែមីនា​ឆ្នាំ​២០១៩ មកម្ល៉េះ ​ព្រោះ​កម្ពុជា​មិនអាច​យក​​ភាព​អនុ​គ្រោះពន្ធគ្រប់ប្រភេទ​នេះ ​ដើម្បីយក​​មក​ដោះដូរ​ជាមួយ​អធិបតេយ្យភាព​កម្ពុជា​ឡើយ​ ពោលគឺ​មិនអាច​ធ្វើតាម​ការបង្គាប់​បញ្ជា បានទេ​។​ សម្តេចថ្លែងបែបនេះស្រប​ពេលដែល​សហភាព​អឺរ៉ុបកំពុងដំណើរការ​នីតិវិធី​ជា​ផ្លូវការសម្រាប់ការ ដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់លើកលែង​គ្រឿង​អាវុធ (EBA)» ពី​ប្រទេស​កម្ពុជា​ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដូចនេះ​នៅ​ព្រឹក​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុងឱកាស​អញ្ជើញ​ជា អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ «​អគារ​ឥន្ទ្រ​ទេវី​» របស់​រាជបណ្ឌិត្យសភា​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេ​ជោ​ ហ៊ុន សែន បាន​ថ្លែងថា៖«បើគេដក EBA គេឲ្យយើងបង់ពន្ធយើងបង់ពន្ធឲ្យគេទៅព្រោះ EBA គង់តែបាត់ដដែលបើគេមិនអនុគ្រោះលើយើងហើយ ។ បាត់ផ្សារ និងបាត់ EBA វាខុសគ្នា។ EBA នៅពេលណាមួយវាគង់នឹងបាត់ទេនៅពេលដែលសេដ្ឋកិច្ចយើងកើនឡើងក្នុងប្រទេសអាស៊ានទាំង១០គេ ឲ្យតែ៣ប្រទេសទេ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ាក៏គេគំរាមដែរអីចឹងសម្រាប់យើងបានត្រៀមខ្លួន តាំងពីខែមីនាមក»។

សម្តេចនាយករដ្ឋមន្ត្រីបន្តទៀតថា៖«យើងមិនចង់ឲ្យបាត់ទេ ប៉ុន្តែធ្វើម៉េចបើគាត់យកអាហ្នឹង(EBA)មកដោះដូរជាមួយនឹងច្បាប់ ជាមួយនឹងឯករាជ្យរបស់យើងហើយយើងក៏មានអាចទទួលយកបានដែរ។អីញ្ចឹង បើកគេឲ្យបង់ពន្ធយើងបង់ពន្ធឲ្យគេទៅគ្រាន់តែពីមុនវាចំណេញច្រើនតែពេលយើងបង់ពន្ធវាចំណេញតិច ជាងតែវានៅតែចំណេញ ហើយក៏ថ្លៃថ្នូរដែរគេមិនយក EBA មកគំរាមយើងទៀតបានទេ។ ឥឡូវគេយកអាហ្នឹង(EBA)មកគំរាមយើងដើម្បីឲ្យយើងធ្វើតាមគេសូមប្រាប់ត្រឡប់ទៅវិញថាយើងមិនអាចយកអធិបតេយ្យរបស់យើងទៅដោះដូរជាមួយជំនួយឬការអនុគ្រោះណាទេ»។

សម្តេចបន្តថា​ EBA គង់តែ​បាត់​ទេ​នៅពេល​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចំរើន​ក្នុង​រង្វង់​ឆ្នាំ ២០២៥ -២០២៦ ដូច្នេះ​បើ EU តម្រូវ​ឲ្យ​បង់ពន្ធ​គឺ​ត្រូវតែ​បង់ហើយ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកយកករណីដែលអឺរ៉ុបយកពន្ធលើអង្ករកម្ពុជាដែលមិនពាក់ព័ន្ធនឹង បញ្ហាEBAនោះទេ ប៉ុន្តែធ្វើឡើងតាមបណ្តឹងរបស់អ៊ីតាលី និងអេស្ប៉ាញ ដែលតវ៉ាឱ្យដាក់ពន្ធលើអង្ករកម្ពុជា។ ដោយនៅពេលមិនទាន់បង់ពន្ធអង្ករកម្ពុជាក៏នាំទៅអឺរ៉ុបបានពេលបង់ពន្ធពេលនេះក៏នាំទៅអឺរ៉ុបបានដោយ ពេលនេះកម្ពុជានាំទៅ២៣ប្រទេសនៅអឺរ៉ុប ។ សម្តេចតេជោហ៊ុនសែនបានរិះគន់សហគមន៍អឺរ៉ុបអំពីការ បដិសេធទិញដូងប្រេងរបស់ម៉ាឡេស៊ី និងឥណូនេស៊ីដោយប្រើហេតុផលមកពីកាប់ព្រៃឈើច្រើនពេកដើម្បី ដាំដូងប្រេង តែការពិតអឺរ៉ុបរកឃើញរូបមន្តម្យ៉ាងអាចផលិតដូងប្រេងបានសោះ។

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ឲ្យ​ពលរដ្ឋ​កម្ពុជា​ត្រៀមខ្លួន ​ព្រោះនេះ​មិនមែនជា​លើកដំបូង​ស​ម្រា ប់​កម្ពុជា​ទេ​ព្រោះ​ពី​អតីតកាល​កម្ពុជា​ត្រូវបាន​គេ​ដាក់ទណ្ឌកម្ម​ជុំ​ទិស​ប៉ុន្តែ​សម្តេច​ក៏បាន​រំលឹក​ដល់ជនរួមជាតិថា ​កម្ពុជា​គឺ​មិនអាច​ឲ្យ​បរទេស​មក​គ្រប់​គ្រង់​ជីពចរ​របស់​ជាតិ​បានឡើយ ។

សហភាព​អឺរ៉ុប​បាន​ព្រមាន​ប្រទេស​កម្ពុជា​ កាលពីខែ​កក្កដា ឆ្នាំ ២០១៨ ​ពីការ​ដកហូតឋានៈពន្ធអនុគ្រោះ នេះ​ក្រោយ​ពីការបោះឆ្នោត​ជាតិ​ខែ​កក្កដា​ដោយ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ហើយ​លទ្ធផល​គឺគណ បក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​យក​អាសនៈ​សភា​ជាតិ​ទាំង​អស់​១២៥​ដូច​ការរំពឹងទុក។

ដំណើរការ​នៃ​ការ​ពិនិត្យមើល​ឋានៈអនុគ្រោះពន្ធនេះមានរយៈពេល​៦ខែ ​ហើយ​បើ​សិន​ជា​គ្មាន​ការ​ប្រែប្រួល​ទេ​គឺ​ក្នុង​រយៈពេល​១២ខែក្រោយគឺរាល់​ទំនិញ​ដែល​កម្ពុជា​នាំចូល​សហភាពអឺរ៉ុប​ ដែលមាន​ដូច​ជា​ស្កសរ សម្លៀកបំពាក់​កាត់ដេរ និង​ផលិតផល​ដទៃទៀត​នឹង​ត្រូវ​បង់ពន្ធ​ធម្មតា។ នេះ​បើ​តាមច្បាប់​របស់​សហភាព​អឺរ៉ុប។

កម្ពុជាតាំងពី​ឆ្នាំ​២០០១ ​មក បានទទួល​ការអនុគ្រោះ​ពន្ធ EBA លើ​ទំនិញ​នាំ​ចេញទៅ​សហភាព​អឺរ៉ុបដែល មាន​ទឹកប្រាក់​ប្រមាណ​ជាង ៦ ​ពាន់​លាន​ដុល្លារ​អាមេរិកក្នុង​មួយឆ្នាំហើយពី​ក្នុង​ទឹកប្រាក់​នាំចេញ​នេះ នាំ​ឲ្យ​កម្ពុជា​ចំណេញ​ថវិកា​ជិត ៦០០ លាន​ដុល្លារ​អាមេរិកពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ដូច្នេះ​បើ​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ​កម្ពុជានឹងត្រូវ​ខាង​បង់​ថវិកា​ជិត ៦០០​លាន​ដុល្លារសម្រាប់​ការបង់ពន្ធ​ ៕