ជំនាញការសុខាភិបាល៤ ម៉ឺននាក់ចាប់ផ្តើមការសាកល្បងជាសកលនៃថ្នំាពពួក hydroxychloroquine

បុគ្គលិកសុខាភិបាលជាង ៤ ម៉ឺននាក់នៅទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិកអាស៊ីនិងអាមេរិកខាងត្បូងចក្រភពអង់គ្លេសនិងថៃផង បានចាប់ផ្តើមចូលរួមជាសាកល ក្នុងការសាកល្បងធំមួយបន្ទាន់ដើម្បីកំណត់ថា តើថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ចំនួនពីរប្រភេទអាចការពារជំងឺ COVID-19 រួមទាំងថ្នាំមួយដែលប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិយាយថាគាត់កំពុងប្រើនោះផង។

ការសិក្សានេះមានការចូលរួមពីបុគ្គលិកសុខាភិបាលជាង ៤០០០០ នាក់នៅទូទាំងពិភពលោក។

តម្រូវការ hydroxychloroquine បានកើនឡើងបន្ទាប់ពីលោក Trump បានផ្សព្វផ្សាយអំពីវានៅដើមខែមេសា។ គាត់បាននិយាយថា នៅសប្តាហ៍នេះគាត់កំពុងលេបវាជាថ្នាំបង្ការប្រឆាំងនឹងវីរុសឆ្លង ទោះបីជាមានការព្រមានខាងវេជ្ជសាស្ត្រអំពីការប្រើប្រាស់វាក៏ដោយ។

ក្រុមអ្នកស៊ើបអង្កេតនាំមុខនៅក្នុងប្រទេសថៃនិងអង់គ្លេសបាននិយាយថា ការសាកល្បង នេះ​នឹងត្រូវឆ្លងកាត់ការជជែកវែកញែកយ៉ាងក្តៅគគុក។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Oxford សាស្ត្រាចារ្យ Nicholas White ដែលជាសហប្រធានស៊ើបអង្កេតនៃការសិក្សាបានប្រាប់រ៉យទ័រថា“ យើងនៅតែមិនដឹងថាវាពិត​ជាមានអត្ថដូលោកត្រាំថាដែរទេ!មធ្យោបាយតែមួយគត់គឺត្រូវធ្វើការសាកល្បង!»

ក្រុម COPCOV (ខាងពិសោធន៍)បាននិយាយថា ភ័ស្តុតាងពីមន្ទីរពិសោធន៍បានបង្ហាញថាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ទំាងពីរអាចមានប្រសិទ្ធិភាពក្នុង COVID-19 និងការពារមេរោគនេះ​ខ្លះ ប៉ុន្តែមិនមានភ័ស្តុតាងច្បាស់លាស់១០០ភាគរយទេ។

ឡាហ្សូលី

Donald Trump ដាច់ខាតមិនបិទប្រទេស ទោះជាមានការ​គំរាមរលកឆ្លងទីពីរនឹងមកដល់ខែមិថុនា